ព្រោះតែ​វណ្ណៈ​គូស្នេហ៍វ័យក្មេង​១​នេះ​ត្រូវ​គេ​ដុត​ទាំង​រស់


គូស្នេហ៍​វ័យក្មេង​មួយគូ​ត្រូវ​ចាប់​ដុត​ទាំង​រស់នៅ​ជាយក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា ដោយសារ​ក្រុម​គ្រួសារ​ប្រឆាំង​ស្នេហា និង​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ព្រោះ​ខុស​វណ្ណៈ​គ្នា ។ នារី​ដែល​មានគភ៌​២​ខែ​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​គូស្នេហ៍​រង​របួស ។

ម៉េ​ន​ហ្គេ​ស រ៉ា​ន់​សុី​ង អាយុ​២៣​ឆ្នាំ និង​គូស្នេហ៍​នាង​រុក​មី​នី អាយុ​១៩​ឆ្នាំ​ ត្រូវ​ចាប់​ដុត​ទាំង​រស់ ដោយ​សមាជិក​៣​នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​ខាង​ស្រី ក្នុង​នោះ​មាន​ឪពុក​របស់​នាង​ផង​ដែរ ។

ប៉ូលិស​ឲ្យ​ដឹង​ថា​នារី​រង​គ្រោះ​ដល់​ជីវិត​មាន​ផ្ទៃពោះ​២​ខែ ។ មូលហេតុ​ដែល​កើតឡើង​ព្រោះ​អ្នក​ទាំង​២​មាន​វណ្ណៈ​ខុស​គ្នា ហើយ​ពួក​គេ​បាន​ទៅ​សួរសុខទុក្ខ​បងប្អូន នៅ​ក្នុងភូមិ​មួយ​ក្បែរ​ក្រុង​មុម​បៃ​កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០១៩ ។

ក្រុម​គ្រួសារ​ខាង​ស្រី​មិន​ព្រម​ឲ្យ​នាង​រុក​មី​នី​ត្រឡប់​ទៅ​វិញ​ជាមួយ​គូស្នេហ៍​ទេ ។ ពេល​នោះ​រ៉ា​ន់​សុី​ង ក៏​ទាស់​សំដី​ជាមួយ​ឳ​ពុក និង​សមាជិកគ្រួសារ​របស់​នាង រហូត​ឈាន​ដល់​ប្រតាយប្រតប់​គ្នា ។ ជម្លោះ​កាន់តែ​ធ្ងន់​ឡើង ដោយ​គូស្នេហ៍​នេះ​ត្រូវ​ក្រុម​គ្រួសារ​ខាង​ស្រី​យក​ប្រេងកាត​ចាក់​ដុត​ទាំង​រស់​តែ​ម្តង ។ ប៉ូលិស​បាន​ចាប់ខ្លួន​ជនល្មើស​២​នាក់ ខណៈ​ឪពុក​ខាង​ស្រី​បាន​គេចខ្លួន​បាត់ ៕

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ