ចំនួន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​បន្ទាប់បន្សំ​របស់​ថៃ​កើនឡើង


ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ទី​១២ ខែឧសភា​កន្លង​មក​ថា​អ្នកស្រី Kruawan Wonogrukmit ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្តក្រុង Nakhonchai Tour Co បាន​ឲ្យ​ដឹង​ថា​ការ​ផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បន្ទាប់បន្សំ​ក្នុង​ប្រទេស​ថៃ​បាន​ជំរុញ​ដល់​ចំនួន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាង​១០%​ទៅ
ទៀត​។

អ្នកស្រី​បាន​កោតសរសើរ​ដល់​ការ​ផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​តាម​ខេត្ត​បន្ទាប់បន្សំ​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។ អ្នកស្រី​បាន​បន្ត​ថា “​ការ​ផ្តួចផ្តើម​បាន​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ច្រើន​ជាង ១០%​ទៅ​ទៀត​ជា​ពិសេស​ក្នុង​ខេត្ត​ប៉ែក​ឦសាន​នៃ​ប្រទេស ដូច​ជា Sakhon Nakhon, Kalasin, Nakhon Phanom, Mukdahan និង Roi Et ជា​ដើម”។

អ្នកស្រី​ក៏​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​កាន់​ខេត្ត​បន្ទាប់បន្សំ ជា​ពិសេស​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​នឹង​កើនឡើង​ព្រោះតែ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​ពួក​គេ​ឲ្យ​មក​កាន់​ប្រទេស​ថៃ​វិញ​ផង​ដែរ​។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសរ​កាន់តែ​ច្រើន​មក​កាន់​ប្រទេស​ថៃ រដ្ឋាភិបាល​បាន​លុប​បំបាត់​ថ្លៃ​ទិដ្ឋាការ​ពេល​មក​ដល់​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចំនួន ២១ តាំងពី​ថ្ងៃ​ទី ១៥​ខែវិច្ឆិកា​ឆ្នាំ ២០១៨ មក ហើយ​កម្មវិធី​នេះ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ៣០​ខែមេសា​។ អ្នកស្រី Kruawan បាន​បន្ត​ថា​អ្នកដំណើរ​ប្រមាណ​៤.១​លាន​នាក់​បាន​ប្រើប្រាស់​សេវាកម្ម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​អ្ន​មក​ស្រី​កាលពី​ឆ្នាំ​មុន ដែល​កើនឡើង​ប្រមាណ​២%​។

អ្នកស្រី​បាន​បន្ថែម​ថា “​ពួក​យើង​ក៏​កំពុង​តែ​សហការ​ជាមួយនឹង​អាជ្ញាធរ​ទេសចរណ៍​ថៃ​ដើម្បី​ចាប់ផ្តើម​យុទ្ធ​នាគារ Unseen Bangkok ផង​ដែរ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ទីតាំង​ទេសចរណ៍​ដែល​មិនសូវ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​។​”

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ