កូរ៉េខាងត្បូងបន្តលើកលែងថ្លៃទិដ្ឋាការទេសចរណ៍ជាក្រុមសម្រាប់កម្ពុជា និង ៥ ប្រទេសផ្សេងទៀត
ទីក្រុងសេអ៊ូល ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក គូ យុនឆុល (Koo Yun-cheol) កាលពីថ្ងៃទី៣១…
ទីក្រុងសេអ៊ូល ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក គូ យុនឆុល (Koo Yun-cheol) កាលពីថ្ងៃទី៣១…
ទីក្រុងសេអ៊ូល ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក គូ យុនឆុល (Koo Yun-cheol) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងបន្តលើកលែងថ្លៃទិដ្ឋាការទេសចរជាក្រុមមកពីប្រទេសនៅអាស៊ីចំនួន ៦ រួមទាំងប្រទេសកម្ពុជាផងដែរ សម្រាប់រយៈពេល ៦ ខែទៀត។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Korea Times, Economic Times និង VNA ។
ក្រោមផែនការបានបង្ហាញដោយលោករដ្ឋមន្ត្រី ការលើកលែងថ្លៃទិដ្ឋាការទេសចរជាក្រុមរយៈពេលខ្លី ឬ C-3-2 ដែលអស់សុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ នឹងត្រូវបានបន្តរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៦។ ប្រទេសចំនួន ៦ ដែលទទួលផលតាមរយៈការពន្យារនេះ រួមមាន ប្រទេសចិន ឥណ្ឌា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងកម្ពុជា។ បើតាមលោករដ្ឋមន្ត្រី វិធានការនេះ មានគោលបំណងរក្សាសន្ទុះងើបឡើងវិញជាវិជ្ជមាននៃវិស័យទេសចរណ៍កូរ៉េខាងត្បូង។ បច្ចុប្បន្ន ថ្លៃទិដ្ឋាការ C-3-2 គឺ ១៨ ០០០ វ៉ុន ឬ ១២,៤៥ ដុល្លារអាមេរិក។
បើតាមការចេញផ្សាយពីសារព័ត៌មាន Economic Times បានរាយការណ៍ថា ការពង្រីកនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរជាក្រុមមកពីប្រទេសទាំង ៦ ចូលទឹកដីកូរ៉េខាងត្បូងដោយមិនចាំបាច់បង់ថ្លៃសេវាទិដ្ឋាការ ដែលជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ក្រុមទេសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍មុនរដូវ។ មន្ត្រីបានលើកឡើងថា កំណែទម្រង់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងវិស័យទេសចរណ៍កូរ៉េខាងត្បូង បន្ទាប់ពីការរំខានដោយសារជំងឺរាតត្បាតកូវីដ-១៩ ជាច្រើនឆ្នាំ។
ប្រទេសកូរ៉េខាងត្បូងបានឃើញការកើនឡើងជាលំដាប់នៃត្តមានភ្ញៀវទេសចរអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយអាជ្ញាធរសង្ឃឹមថា ការលើកលែងថ្លៃទិដ្ឋាការនឹងជំរុញការធ្វើដំណើរបន្ថែមទៀត ជាពិសេសពីទីផ្សារសំខាន់ៗនៅអាស៊ី៕



ចែករំលែកព័តមាននេះ