ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចុះ​ថត​​នៅ​ព្រលាន​យន្ត​ហោះ ដោយ​គ្មាន​កង់​មុខ​ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពិតជា​រឿង​អស្ចារ្យ​ណាស់​ដែល​កាលពី​ថ្ងៃ​ទី​១២​ ខែឧសភា ឆ្នាំ​២០១៩ អ្នក​បើក​​បរ​យន្ត​ហោះ​ដឹក​អ្នកដំណើរ​ជនជាតិ​មី​យ៉ា​ន់​ម៉ា អាច​សម្រេច​បានការ​ចុះ​យន្តហោះ​របស់​គេ​ដោយ​គ្មាន​កង់​មុខ ហើយ​​ក៏​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស ក្នុង​ចំណោម​អ្នក​ជិះ​ទាំង​៨៩​នាក់​។ យន្តហោះ​ធុន​EMBRAER…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពិតជា​រឿង​អស្ចារ្យ​ណាស់​ដែល​កាលពី​ថ្ងៃ​ទី​១២​ ខែឧសភា ឆ្នាំ​២០១៩ អ្នក​បើក​​បរ​យន្ត​ហោះ​ដឹក​អ្នកដំណើរ​ជនជាតិ​មី​យ៉ា​ន់​ម៉ា អាច​សម្រេច​បានការ​ចុះ​យន្តហោះ​របស់​គេ​ដោយ​គ្មាន​កង់​មុខ ហើយ​​ក៏​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស ក្នុង​ចំណោម​អ្នក​ជិះ​ទាំង​៨៩​នាក់​។

យន្តហោះ​ធុន​EMBRAER ERJ-190 ជើងហោះហើរ​UB-103 របស់​ក្រុមហ៊ុន​អាកាសចរណ៍​MYANMAR NATIONAL AIRLINES នោះ បាន​ហោះហើរ​ពី​ទីក្រុង​រ៉​ង់​ហ្គូ​ន​មក​កាន់​ក្រុង​ម៉ា​ន​ដា​ឡៃ​។ ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​ក្រុង​ម៉ា​ន​ដា​ឡៃ យន្តហោះ​បាន​ទម្លាក់​កង់​ប្រុង​ចុះ តែ​កង់​ខាង​មុខ​មិន​​ព្រម​ធ្លាក់​។ កង់​ខាងក្រោយ​នៅ​ក្រោម​ស្លាប​បាន​ដាក់ចុះ​ជា​ធម្មតា​។ គេ​បាន​ប៉ុនប៉ង​ទម្លាក់​កង់​មុខ​ម្ដង​ជា​២​​ដង​តែ​នៅ​ពុំ​បាន​ផល​។

ទីបំផុត​អ្នក​បើក​បាន​បង្ខំ​ចុះ​ជាមួយ​កង់​ខាងក្រោយ​។ អ្នក​បើក​ពិតជា​មាន​ទេព​កោសល្យ​ខ្ពស់ ដោយពេល​ចុះ​គ្មាន​កង់​មុខ ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។ យន្តហោះ​នោះ​បាន​ចុះ​ក្នុង​រង្វង់​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក​។ លោក​YE HTUT AUNG អនុប្រធាន​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​មី​យ៉ា​ន់​ម៉ា​ពន្យល់​ថា អ្នក​បើក​ទាំង​២​នាក់​បាន​សាកល្បង​២​លើក​កែកុន ម្ដង​ប្រើ​កុំព្យូទ័រ​ហើយ​ម្ដងទៀត​ប្រើ​ដៃ ក្នុង​ការ​ទម្លាក់​កង់​មុខតែ​នៅ​ពុំ​បាន​សម្រេច​។​ទីបំផុត​គេ​ក៏​បង្ខំចិត្ត​ចុះ​ដោយ​គ្មាន​កង់​មុខ​។

នេះ​ជា​ឧប្បត្តិហេតុ​យន្តហោះ​លើក​ទី​២​នៅ​មី​យ៉ា​ន់​ម៉ា រយៈ​តែ​មួ​យស​ប្ដា​ហ៍​ដោយ​កាលពី​ថ្ងៃ​ទី​៨​ឧសភា​យន្តហោះ​មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍ BIMAN BANGLADESH បាន​ចុះ​ហើយ​រត់​ចេញពី​ផ្លូវ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​រ៉​ង់​ហ្គូ​ន បណ្ដាល​ឲ្យ​មនុស្ស​១១​នាក់​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ