ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ស្នេហ៍​អស់ហើយ ថៃ​ប្រើ​យុទ្ធសាស្ត្រ​១​ក្បាច់​នេះ​ទាក់ទាញ់​ភ្ញៀវ​ទេសចរ​ដូច​ព្យុះ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែឧសភា កន្លង​មក​ថា​អ្នកស្រី Kruawan…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែឧសភា កន្លង​មក​ថា​អ្នកស្រី Kruawan Wonogrukmit ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្តក្រុង Nakhonchai Tour Co បាន​ឲ្យ​ដឹង​ថា​ការ​ផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បន្ទាប់បន្សំ​ក្នុង​ប្រទេស​ថៃ​បាន​ជំរុញ​ដល់​ចំនួន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាង​១០%​ទៅ​ទៀត ។

អ្នកស្រី​បាន​កោតសរសើរ​ដល់​ការ​ផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​តាម​ខេត្ត​បន្ទាប់បន្សំ​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។ អ្នកស្រី​បាន​បន្ត​ថា «​ការ​ផ្តួចផ្តើម​បាន​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ច្រើន​ជាង ១០%​ទៅ​ទៀត​ជា​ពិសេស​ក្នុង​ខេត្ត​ប៉ែក​ឦសាន​នៃ​ប្រទេស ដូច​ជា Sakhon Nakhon, Kalasin, Nakhon Phanom, Mukdahan និង Roi Et ជាដើម​»​។

អ្នកស្រី​ក៏​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​កាន់​ខេត្ត​បន្ទាប់បន្សំ ជា​ពិសេស​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​នឹង​កើនឡើង​ព្រោះតែ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​ពួក​គេ​ឲ្យ​មក​កាន់​ប្រទេស​ថៃ​វិញ​ផង​ដែរ​ ។ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសរ​កាន់តែ​ច្រើន​មក​កាន់​ប្រទេស​ថៃ រដ្ឋាភិបាល​បាន​លុប​បំបាត់​ថ្លៃ​ទិដ្ឋាការ​ពេល​មក​ដល់​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចំនួន ២១ តាំងពី​ថ្ងៃ​ទី១៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៨ មកហើយ​កម្មវិធី​នេះ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី៣០ ​ខែមេសា​ ។

អ្នកស្រី Kruawan បាន​បន្ត​ថា​អ្នកដំណើរ​ប្រមាណ​៤.១​លាន​នាក់​បាន​ប្រើប្រាស់​សេវាកម្ម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​អ្ន​មក​ស្រី​កាលពី​ឆ្នាំ​មុន ដែល​កើនឡើង​ប្រមាណ​២%​ ។ អ្នកស្រី​បាន​បន្ថែម​ថា «​ពួក​យើង​ក៏​កំពុង​តែ​សហការ​ជាមួយនឹង​អាជ្ញាធរ​ទេសចរណ៍​ថៃ​ដើម្បី​ចាប់ផ្តើម​យុទ្ធ​នាគារ Unseen Bangkok ផង​ដែរ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ទីតាំង​ទេសចរណ៍​ដែល​មិនសូវ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ