ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អហួស ព្រម​អភ័យទោ.ស​ដល់​ស្ត្រីចិនដែលច្រាននាងទាំងកំពុងគ្រងឈុតអប្សរា

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​តារា​សម្តែង ជូ​រី ល្អ​ហួស បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ថា នាង​ត្រូវ​បាន​ស្ត្រី​ជា​ជនជាតិ​មួយ​រូប​បាន​ធ្វើការ​ច្រាន​រូប​នាង​មួយ​ទំហឹង​នៅ​ទី​សា​ធារ​ណះ ទាំង​ដែល​នាង​កំពុង​គ្រង​ឈុត​អប្សរា ។

ទោះបីជា​យ៉ាងណា ល្អ ហួស មិន​បាន​បញ្ចេញ​រូបភាព និង​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​អោយ​មាន​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​ឡើយ ដោយនៅ​ក្នុង​នោះ​នាង​គ្រាន់តែ​បញ្ជាក់​ថា សកម្មភាព​ខាងលើ​នេះ​បាន​កើតឡើង​នៅ​កោះ​ពេជ្រ ខណៈពេល​នាង​ចូលរួម​កម្មវិធី​សែន​ព្រះ​ខែ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ល្អ ហួស បាន​លើក​ឡើង​ថា នាង​ខ្ញុំ​ត្រូវ​នារី​ជនជាតិ​ចិន រុញច្រាន​នាង​ខ្ញុំ​មួយ​ទំហឹង នៅ​មុខ​មនុស្ស​គ្រប់​គ្នា នៅ​ក្នុង​កម្មវិធី​សែន​ព្រះ​ខែ ទាំង​ដែល​នាង​ខ្ញុំ​កំពុង​តែ​គ្រោង​ឈុត​អប្សរា នៅ​កោះ​ពេជ្រ អគារ​D ។

ក្រោយ​ឃើញ​ការ​បង្ហោះសំណេរ​​ខាងលើ​ពី ល្អ ហួស គេ​បានឃើញ​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន​ សួរនាំ​ពី​ដើមហេតុ ខ​ណៈអ្នកខ្លះ​បាន​សម្តែង​ការ​ខឹងសម្បារ និង​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​នេះ​ឡើយ ​ចំណែក​​អ្នកខ្លះ​ក៏​បាន​ជម្រុញ អោយ​នាង​ដាក់​ពាក្យ​ប្តឹង​ស្ត្រីជន​ជាតិចិន​នោះ​ផង​ដែរ ។

ទោះជា​យ៉ាង​ក៏​ដោយ ក្រោយ​ការ​បង្ហោះ​សំណេរ​ខាងលើ​នេះ​ មិន​បាន​ប៉ុន្មាន​ផង​នោះ ល្អ ហួស ក៏​បាន​បង្ហោះ​វី​ដេ​អូ បង្ហាញ​ពី​សកម្មភាព​ស្ត្រីជន​ជាតិចិន​ដែល​បាន​ច្រាន​នាង ​បាន​មក​សុំ​ទោស​ចំពោះ​មុខ​នាង​ដោយ​ផ្ទាល់ ។

តាម​រយះ​វី​ដេ​អូ​ខាងលើ ស្ត្រីជន​ជាតិចិន​បាន​សម្តែង​ការ​សុំ​ទោស​ចំពោះ​សកម្មភាព​មិនល្អ​របស់​ខ្លួន​ដែល​ធ្វើ​ដាក់ ល្អ ហួស ហើយ​ក៏​សម្តែង​ការ​សោកស្តាយ​ផង​ដែរ ។

ស្ត្រីជន​ជាតិចិន​រូប​នេះ​បាន​បញ្ជាក់​ថា ​គាត់​​មិន​មាន​ចេតនា​ធ្វើ​ដាក់ ល្អ ហួស បែប​នេះ​ឡើយ ដោយ​អ្វី​ៗ​កើតឡើង​ដោយសារ​​ការ​ឆេវឆាវ​មួយ​ភ្លេ​ត​ចេញពី​រូប​​គាត់​​ប៉ុណ្ណោះ ។

ស្ត្រីជន​ជាតិចិន​រូប​នេះ​ក៏​បាន​សន្យា​ថា ប្រសិនបើ ល្អ ហួស មាន​ឱកាសចេញ​ទៅ​សម្តែង​សិ​ល្បៈ​វប្បធម៌​នៅ​ប្រទេស​ចិន​នោះ ​គាត់​​និង​គ្រួសារ​នឹង​រង់​ចាំ​ទទួល​ស្វាគមន៍ ល្អ ហួស អោយ​បាន​កក់ក្តៅ​បំផុត ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ទទួល​បានការ​សុំ​ទោស​ដោយ​ផ្ទាល់​ពី​ស្ត្រី​ជនជាតិ​ចិនខាងលើរួចមក​ ​ពេល​នេះ ល្អ ហួស ក៏​បាន​បង្ហោះ​សំ​ណេ​រ​តាម​បណ្តាញ​សង្គម​ថា សូម​អរគុណ​ដល់​អ្នក​រៀបចំ​កម្មវិធី​ដែល​បាន​ជួយ​​សម្រួល ​និងបកស្រាយ​ហេតុផល ឥឡូវ​​នេះ ល្អ​ហួស បាន​ទទួល​ការសុំ​ទោស​ពី​ខាង​បងស្រី (ស្ត្រីជនជាតិចិន) ហើយ​គាត់​ទទួលកំហុស​គ្រប​បែប​យ៉ាង ដែល​គាត់​បាន​ច្រាន ល្អ​ហួស ក្នុង​កម្មវិធី​បុណ្យ​សែន​ព្រះ​ខែ​កាលពី​ល្ងាច​មិ​ញ​នេះ ហើយ​នាង​ខ្ញុំ​ក៏​បាន​ស្ដាប់​ហេតុផល​ដែល​គាត់​បាន​ធ្វើ​កំហុស​នេះ​ដែរ គាត់​ក៏​បានដឹង​កំហុស​របស់​គាត់​ដែល​បាន​ធ្វើ​ឡើង​ដោយ​អ​ចេតនា ។

ល្អហួស​ បាន​​បញ្ជាក់​ថា បេះដូង​ខ្មែរ​តែងតែមាន​មនោសញ្ចេតនា និង​ភាព​ស្មោះត្រង់ និង​ការ​លើកលែងទោស​កំហុស និង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​បាន​កែប្រែ ៕