ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូ​រី ល្អហួស សម្តែងការខកចិត្ត និងឆ្លើយតប ការរិះគ.ន់រឿងស្លៀកឈុតហែលទឹកសិ.ចស៊ី​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជូ​រី ល្អ ហួស បាន​សម្តែង​ការ​ខក​​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​ទទួល​រង​ការ​រិះគន់​វាយប្រហារ​មក​លើ​រូប​នាង ក្រោយ​ពី​នាង​បញ្ចេញ​រូបភាព​ស្លៀកឈុតហែលទឹក​តាម​បណ្តាញ​សង្គម ខ​ណៈពេល​ដែល​ការ​បង្ហាញ​នេះ​គឺ​គ្រាន់តែ​តម្រូវ​នៃ​ការ​ប្រកួត​បវរកញ្ញា​ដែល​នាង​ត្រូវ​ចូលរួម​ប្រកួត​នា​ឆ្នាំ​នេះ​ប៉ុណ្ណោះ ។

ល្អ ហួស បាន​ចាត់​ទុក​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​មក​លើ​រូប​នាង​នា​ពេល​នេះ គឺជា​ការ​មើលងាយ​ពី​ការ​លះ​បង់​របស់​នាង​ដែល​ខិតខំ​ចំណាយ​ថវិកា ពេលវេលា និង​ភាព​ខ្មាសអៀន​ផ្ទាល់​ខ្លួន​របស់​នាង​ដែល​មិន​ចូល​ចិត្ត​ភាព​ស៊ិ​ច​ស៊ី ដើម្បី​ចូលរួម​ការ​ប្រកួត​បវរកញ្ញា​ថ្នាក់​អន្តរជាតិ ដែល​នាង​បាន​ដាក់​ទិស​ដៅ​ខិតខំ​ឲ្យ​បាន​ជោគជ័យ ដើម្បី​មុខមាត់​ប្រទេស​ជាតិ ។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ជូ​រី ល្អ ហួស បាន​លើក​ឡើង​ថា កម្ម​វី​ធី​អន្តរជាតិ​មាន​វគ្គ​ស្លៀក​ឈុត​ហែល​ទឹក ដែល​ជា​ពិន្ទុ​មួយ​ដ៏​សំខាន់​ដែល​យើង​អាច​បង្ហាញ​Cat walk « ការ​ដើរ » ដើម្បី​សន្សំ​ពិន្ទុ​ចូល​ទៅ​ដល់​វគ្គ​Top តែ​មតិ​មួយ​ចំនួន​វាយប្រហារ មើលងាយ​ការ​លះបង់​របស់​នាង​ខ្ញុំ ។

នាង​ថា នាង​ខ្ញុំ​ចំណាយ​ពេលវេលា​ថវិកា លះបង់​ភាព​អៀនខ្មាស នាង​ខ្ញុំ​ជា​មនុស្ស​ស្រី​ដែល​សុភាព​រាបសារ ទន់ភ្លន់ មិន​ចូល​ចិត្ត​ស្លៀកពាក់​សិច​ស៊ីទាំងនេះ​ ពីព្រោះ​នាង​ខ្ញុំ​ធ្វើ​អ្វី​ដើម្បី​អោយ​កម្ពុជា​មាន​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ តើ​ពេល​វគ្គ​ស្លៀក​ឈុត​ហែល​ទឹក តើ​នាង​ខ្ញុំ​គួរ​ស្លៀក​អ្វី​ដើម្បី​យក​ទៅ​ប្រកួត​និង​បាន​ពិន្ទុ​ពី​គណៈកម្មការ ? ។

យ៉ាងណា​ក៏​ដោយ ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​ពី ល្អ ហួស នា​ពេល​នេះ គេ​បានឃើញ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​ស្នើ​ឲ្យ​រូប​នាង​កុំ​ខ្វល់​ច្រើន​ចំពោះ​មតិ​រិះគន់​ទាំងនោះ ​ដ្បិត​​រូបភាព​នេះ​គឺ​តម្រូវ​តាម​កម្មវិធី​ប្រឡង​ប៉ុណ្ណោះ ខ​ណៈ​ពេល​ដែល​គេ​រំពឹង​ថា ល្អ ហួស នឹង​ធ្វើ​បាន​ល្អ និង​នាំ​ជោគជ័យ​នៅ​ក្នុង​ការ​ប្រកួត​សម្រាប់​មុខមាត់​ប្រទេស​ជាតិ ។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​បញ្ច​ញ​រូបភាព​បែប​ស៊ិ​ច​ស៊ី​នា​ពេល​នេះ ល្អ ហួស ធ្លាប់​បាន​លើក​ឡើងជា​មុន​ថា សង្គ្រាម​ដណ្តើម​មកុដ លើ​ឆាក​អន្តរជាតិ​ឆ្នាំ​នេះ កូនស្រី​កម្ពុជា​សុំ​បែប​លះ​ៗ​បន្តិច​ហើយ​ បើ​សិច​ស៊ី​សម្រាប់​ពុក​ម៉ែ​បងប្អូន សូម​ខន្តី​អភ័យទោស​ពី​នាង​ខ្ញុំ ជូ​រី ល្អ​ហួស ដោយ​ក្តី​គោរព ព្រោះ​កម្មវិធី​អន្តរជាតិ​តម្រូវ​ឲ្យ​បវរកញ្ញា​គ្រប់​ប្រទេស​ស្លៀក bikini ។

ជា​ការ​កត់សម្គាល់ ជូ​លី ល្អ ហួស នឹង​តំណាង​ប្រទេស​កម្ពុជា ចូលរួម​កម្មវិធី Miss Teen Icon international ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​ចុងឆ្នាំ​នេះ ក្នុង​ពេល​ដែល​យុវតី​រូប​នេះ​បាន​ត្រៀម​លក្ខ​ណះ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ ។

ជូ​រី ល្អ ហួស បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​នៅ​ក្នុង​ការ​ប្រកួត​នេះ​ថា ឈុត​តំណាង​ជាតិ ត្រៀម​រួចរាល់ Talent ត្រៀម​រួចរាល់ Gown ត្រៀម​រួចរាល់ ឈុត​ Fashion​ ត្រៀម​រួចរាល់ Cat walk ត្រៀម​រួចរាល់ ចំណេះដឹង​ផ្នែក​ភាសា​ត្រៀម​រួចរាល់ ត្រៀមប្រយុទ្ធ​ឆាប់​ៗ ៕