ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​បារាំង​ទទួល​ចំណាប់ខ្មាំង​ទើប​រំដោះ

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ចំណាប់ខ្មាំង​បារាំង​២​នាក់ ដែល​ទើប​រំដោះ​ដោយ​កងកម្លាំង​ពិសេស​បារាំង ពី​ភាគ​ខាងជើង​ប្រទេស​បួរ​គី​ណា​ហ្វា​សូ ក្នុង​ប្រតិបត្តិការ​ពេល​យប់​មួយ បណ្ដាល​ឲ្យ​ទាហាន​បារាំង​២​នាក់​ស្លាប់ ត្រូវ​បាន​ទទួល​កាលពី​ថ្ងៃ​ទី​១១​ឧសភា ដោយ​ប្រធានាធិបតី​បារាំង​លោក​EMMANUEL MACRON​។…

ប្រទេស​បារាំង ៖ ចំណាប់ខ្មាំង​បារាំង​២​នាក់ ដែល​ទើប​រំដោះ​ដោយ​កងកម្លាំង​ពិសេស​បារាំង ពី​ភាគ​ខាងជើង​ប្រទេស​បួរ​គី​ណា​ហ្វា​សូ ក្នុង​ប្រតិបត្តិការ​ពេល​យប់​មួយ បណ្ដាល​ឲ្យ​ទាហាន​បារាំង​២​នាក់​ស្លាប់ ត្រូវ​បាន​ទទួល​កាលពី​ថ្ងៃ​ទី​១១​ឧសភា ដោយ​ប្រធានាធិបតី​បារាំង​លោក​EMMANUEL MACRON​។

ប្រធានាធិបតី​បាន​សម្ដែង​ការ​អបអរសាទរ ចំពោះ​ចំណាប់ខ្មាំង ជនជាតិ​បារាំង​ទាំង​២​នាក់​ដែល​ទើប​រំដោះ​បាន ក៏​ដូច​ជានា​រី​ចំណាប់ខ្មាំង​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់ ដែល​ត្រូវ​រំដោះ​ជាមួយ​ពួក​គេ​។ លោក​MACRON​ចាំ់​ទទួល​ពួក​គេ​នៅ​ជណ្ដើរ​យន្តហោះ របស់​កងទ័ពអាកាស​១​គ្រឿង ដែល​ចុះ​នៅ​មូលដ្ឋាន​អាកាសចរណ៍​មួយ​នា​ភាគ​ខាងត្បូង​ក្រុងប៉ារីស​។

លោក​MACRON​ទៅ​ទទួល​ចំណាប់ខ្មាំង​ទើប​រំដោះ​ទាំងនោះ ទន្ទឹម​គ្នា​នឹង​ការ​សម្រេច​របស់​លោក ទៅ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ទាហាន​បារាំង​២​នាក់​ដែល​ស្លាប់ ក្នុង​បេសកកម្ម​រំដោះ​ចំណាប់ខ្មាំង​នេះ ដែល​ពិធី​នោះ​ត្រូវធ្វើ​នា​ថ្ងៃ​ទី​១៤​ឧសភា​នៅ​ក្រុងប៉ារីស​។

ចំណាប់ខ្មាំង​បារាំង​ទាំង​២​នាក់​ត្រូវ​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី​១​ឧសភា ពេល​ពួក​គេ​ស្នាក់​នៅ​ធ្វើ​ទេសចរណ៍ ក្នុង​ប្រទេស​បេ​ណាំង​។ ពួក​គេ​ត្រូវ​រំដោះ​កាលពី​យប់​ថ្ងៃ​ទី​៩​មក​ទី​១០​ឧសភា ជាមួយ​នារី​កូរ៉េ​ខាងត្បូង​ម្នាក់​និង​នារី​អា​មេ​រិ​ក​ម្នាក់ ដែល​គេ​ចាប់​ជា​ចំណាប់ខ្មាំង​ចាប់តាំងពី​២៨​ថ្ងៃ​មក​ហើយ​។ ពួក​អ្នក​ទាំងនេះ​ត្រូវ​បាន​ពួក​ចាប់ពង្រត់​នាំ​ទៅ​កាន់​ប្រទេស​បួរ​គី​ណា​ហ្វា​សូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ