ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា​-​វៀតណាម

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​បាន​អញ្ជើញ​ជួប​សំណេះសំណាល​សម្តែង​ការ​គួរសម​ជាមួយ​គណៈប្រតិភូ​យោធភូមិ​ភាគ​ទី​៧…

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​បាន​អញ្ជើញ​ជួប​សំណេះសំណាល​សម្តែង​ការ​គួរសម​ជាមួយ​គណៈប្រតិភូ​យោធភូមិ​ភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ង្វៀ​ន មិ​ញ​ហ្វា​ង អនុប្រធាន នយោបាយ​យោធភូមិ​ភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​រួម​មាន​សមាសភាព​ចំនួន​៨​នាក់​ដោយ​មានការ​ចូលរួម​ពី​លោក ហឿ​ង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង​, លោក​ឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, លោក​វរសេនីយ៍ទោ រ៉ុ​ង ប៉ុក មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​, លោកនាយ​រង​ការិយាល័យ យោធា​តំបន់ យោធភូមិ​ភាគ​ទី​៥, លោក វង្ស រ​ដ្ឋា អនុប្រធាន មន្ទីរ​សង្គមកិច្ច​ខេត្ត​, លោក​មេបញ្ជាការ​រង លោក​នាយសេនាធិការរង លោកនាយ​ការិយាល័យ សរុប​ចំនួន ២៥​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈប្រតិភូ​យោធភូមិ​ភាគ​ទី​៧ កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ មក​ជួប​សំណេះសំណាល នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ។

ជា​បន្ត​ទៀត​លោក​ឧត្តមសេនីយ៍ត្រី ង្វៀ​ន មិ​ញ​ហ្វា​ង អនុប្រធាន នយោបាយ​យោធភូមិ​ភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​លោក​មេបញ្ជាការ ដែល​បាន​ទទួល​ស្វាគមន៍ គណៈប្រតិភូ​វៀតណាម​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង ដល់​ក្រុមការងារ​រុករក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម លើ​ទឹកដី​ខេត្តបាត់ដំបង និង​បាន​ពាំនាំ​យក​ថវិកា​ចំនួន​១៣,០០០​ដុល្លារ ដើម្បី​ជា​ការ​ជួយ​ឧបត្ថម្ភ​បង្ក​លទ្ធភាព​ដល់​កិច្ច​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បន្ត​ទៅ​ទៀត ជា​ចុង​ក្រោយ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

បន្ទាប់​ពី​សំណេះសំណាល​រួច​មក សម​ភាគី​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព យុទ្ធ​ជន​ពលី ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សម័យ​ស​ង្គ្រោ​ម នៅ​ក្នុង​បរិវេណ​វិមាន​រំលឹក​គុណ​វីរជន​យុទ្ធ​ជន​ពលី ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ