កូរ៉េ​ខាងជើង​បាញ់​មី​ស៊ីល លោក​ត្រាំ​នៅ​មាន​ទំនុកចិត្ត


សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ចំពោះ​ការ​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា លោក​ពុំ​មើលឃើញ​ពី​ការ​កាត់​ផ្ដាច់​ទំនុកចិត្ត​ឡើយ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០​ឧសភា ដោយ​កាសែត​អា​មេ​រិ​ក​POLITICO ប្រធានា​ធិបតី​​អា​មេ​រិ​ក​និយាយ​ថា ការ​បាញ់​សាក​មី​ស៊ី​ល​ទាំងនោះ​វា​ជា​រឿង​ស្ដង់ដា​សុទ្ធសាធ​។ លោក​ថា​មី​ស៊ី​ល​ទាំងនេះ​ជា​មី​ស៊ី​ល​រយៈ​ខ្លី ហើយ​ខ្ញុំ​ពុំ​ចាត់​ទុក​ថា​ជា​ការ​កាត់​ផ្ដាច់​ទំនុកចិត្ត​មួយ​ឡើយ​។ ក្នុង​ដំណាក់កាល​ណាមួយ​ខ្ញុំ​អាច​ថា​បាត់​ទំនុកចិត្ត តែ​ពុំ​មែន​ក្នុង​ដំណាក់កាល​នេះ​ឡើយ​។

កូរ៉េ​ខាងជើង​កាលពី​ស​ប្ដា​ហ៍​មុន បាន​បាញ់​សាកល្បង​មី​ស៊ីល​មួយ​ចំនួន​។ ប្រធានាធិបតី​អា​មេ​រិ​កបាន​ជួប​គ្នា​កំពូល​២​លើក​ហើយ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។ ការ​ជួប​គ្នា​ម្ដង​គឺ​កាលពី​ថ្ងៃ​ទី​១២​មិថុនា​ឆ្នាំទៅ​មិ​ញ​នៅ​សិង្ហ​បុរី ហើយ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​ធ្វើ​ឡើង​កាលពី​ដំណាច់ខែ​កុម្ភៈ​នៅ​ក្រុង​ហាណូយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ