ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​ភាព​​ប្លែកៗ​នៅ​លើ​ពិភព​លោក​​​​គួរ​ឱ្យ​ចាប់​អារម្មណ៍​

11 ឆ្នាំ មុន

​១-​ទឹក​ជន់​លិច​អាកាស​យាន​ដ្ឋាន​
អាកាស​យាន​ដ្ឋាន​អាកាពុល​ហ្គោ​ ក្នុង​រដ្ឋ​ហ្គែរ៉េ​រ៉ូ ប្រទេស​មុិក​ស៊ិក​​ បាន​ជន់​លិច​ក្រោយ​ពី ប្រឈម​មុខ​នឹង​ព្យុះ​ភ្លៀង​ កាល​ពី​ពេល​ ថ្មីៗ​កន្លង​ទៅ​​​​បង្ក​ឱ្យ​មាន​អ្នក​ស្លា.ប់​ចំនួន​៤៨​នាក់​ ។​

​១-​ទឹក​ជន់​លិច​អាកាស​យាន​ដ្ឋាន​
អាកាស​យាន​ដ្ឋាន​អាកាពុល​ហ្គោ​ ក្នុង​រដ្ឋ​ហ្គែរ៉េ​រ៉ូ ប្រទេស​មុិក​ស៊ិក​​ បាន​ជន់​លិច​ក្រោយ​ពី ប្រឈម​មុខ​នឹង​ព្យុះ​ភ្លៀង​ កាល​ពី​ពេល​ ថ្មីៗ​កន្លង​ទៅ​​​​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤៨​នាក់​ ។​

២-យន្ត​ហោះ​ស្ថិត​ក្នុង​ដួង​ព្រះ​ចន្ទ​
ខណៈ​ព្រះ​ចន្ទ​រះ​ពេញ​វង់​​​​ ហើយ​យន្ត​ហោះ​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​​ហុី​ត​ត្រូ ក្រុង​ឡុង​ ចក្រ​ភព​អង់​គ្លេស​​ មើល​ទៅ​ឃើញ​ដូច​ជា​​​យន្ត​ហោះ​​ហោះ​កាត់​ភព​​ព្រះ​ចន្ទ ។​

៣-​ខ្លា​នាំ​គ្នា​រាំ​
សិល្បករ​បាន​លាប​ពណ៌​​​លើ​ដង​ខ្លួន​​​ និង​ពាក់​ស្រោម​មុខ​ខ្លា​​ ចូល​រួម​​ក្នុង​ពិធី​រាំ​កម្សាន្ត​​​រៀប​ចំ​ឡើង​​ជា​ប្រចាំ​នៅ​រៀង​រាល់​ឆ្នាំ​​ក្នុង​រដ្ឋ​​ហ្គ្រេ​ឡា ភាគ​ខាង​ត្បូងប្រទេស​ឥណ្ឌា​ និង​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​ប្រមូល​ផល​កសិកម្ម​ ។​

៤-​ពន្លឺ​ភ្លើង​ពណ៌​​ចេញ​ពី​​អគារ​ខ្ពស់​នៅ​ឌូ​បៃ​
នៅ​ពេល​យប់​ពន្លឺ​ភ្លើង​​ពណ៌​ចេញ​ពី​អគារ​ខ្ពស់​ក្នុង​ទី​ក្រុង​ឌូបៃ​ ប្រទេសអេមីរ៉ាត​អារ៉ាប់​រួម​ ស្រស់​ប្រណីត​​គួរ​ឱ្យ​គយ​គន់​ ។​

៥-យន្ត​ហោះ​បាច​សារធាតុ​គីមី​​ពន្លត់​ភ្លើង​ឆេះ​ព្រៃ
យន្ត​ហោះ​​ DC-10 បាច​សារ​ធាតុ​​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​​នៅ​ពី​លើ​ភ្នំ​សាន​ហ្គេ​ប្រៀល រដ្ឋ​កាលី​ហ្វ៊័រ​នីញ៉ា ។ ភ្លើង​ឆេះ​ព្រៃ​នោះ​ កើត​ឡើង​កាល​ពី​ពេល​ ថ្មីៗ​កន្លង​មក​​បណ្តាល​ឱ្យ​ខូច​ខាត​អស់​ជា​ច្រើន​ហិកតា ។​

៦-លួង​កូន​យំ​ដោយ​លើក​គ្រវី​
អ្នក​ស្រី​​អាលី​ហ្សា​ប៊ែត និង​លោក​ស្ទីវ​​ ដែល​ចង់​ឱ្យ​កូន​អាយុ​៦​ខែ​​ឈប់​យំ​ ក៏​លើក​​គ្រវី តែ​បាន​របូត​​​ពី​ដៃ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី ក្មេង​នោះ​មិន​​​រង​របួស​ទេ​ ។​

៧-ពពែ​រួ​ចផុត​ពី​ការ​ធ្វើ​ទារុណ​កម្ម​
«បេលឡា» ពពែ​របស់​អង្គការ​​ជួយ​សង្គ្រោះ​សត្វ​ និង​កុមារ​​នៅ​ភាគ​ខាង​​ជើង​​ក្រុង​ឡូស​​អេន​ចឺ​ឡេស​​ សហ​រដ្ឋ​អាមេរិក​​ ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម១៧០​ក្បាល​ ទទួល​ការ​ជួយ​សង្គ្រោះ​ពី​ការ​​ធ្វើ​ទារុណ​កម្ម​ ។

៨-រំលឹក​ខួប​៥៥​ឆ្នាំ​ប៉ម​សង្កេត​ការណ៍​ក្រុង​តូក្យូ​
អ្នក​នេ​សាទ​ក្នុង​ខេត្ត​អុី​វ៉ា​តេ​ របស់​​ជប៉ុន​បាន​យក​ត្រី​​សមុទ្រ​សាន​ម៉ា (Sanma) ចំនួន​៥.៥៥៥​ក្បាល​​ទៅ​អាំង​ជូន​ភ្ញៀវ​ទទួល​ទាន​​នៅ​​ក្នុង​ពិធី​​​បុណ្យ​សាន​ម៉ា​ប្រចាំ​ឆ្នាំ​​នៅ​ក្រុង​តូក្យូ​​ ស្រប​នឹង​​ខួប​ប៉ម​សង្កេត​ការណ៍​​តូក្យូ​​អាយុ​៥៥​ឆ្នាំ​ ។

៩-​លេង​ឧប​ករណ៍​តន្ត្រី​ប្រចាំ​តំបន់​អឺរ៉ុប​
ឆ្កែ​ពនេចរ​មួយ​ក្បាល​ដើរ​កាត់​តន្ត្រី​ករ​រ៉ូម៉ានី​ដែល​លេង​ឧប​ករណ៍​ថាំ​បល មាន​ខ្សែ​ពី​២០​ទៅ​៣៥​សរសៃ​ នៅ​ទី​លាន​ម៉ូណា​ស្ទី​រ៉ា​ហ្គី​ ក្រុង​អាថែន​ប្រទេស​ក្រិក ។​ថាំបល​ ជា​​ឧប​ករណ៍​តន្ត្រី​ចំណាស់​តាំង​ពី​សត​វត្ស​ទី​១១ ដែល​ជន​ជាតិ​​អេហ្ស៊ីប​និយម​​ប្រើ​​ និង​ប្រទះ​ឃើញ​មាន​នៅ​ពាស​ពេញ​អឺរ៉ុប​ ។​

១០-ប្រណាំង​សំពៅ​​ដណ្តើម​​ជើង​ឯក​នៅ​អាមេរិក​
ទេស​ភាព​ដ៏​ស្រស់​ស្អាត​​​នៅ​ក្បែរ​ស្ពាន​ហ្គោល​ដេន​ហ្គេត​ ខណៈ​​ពេល​មាន​សំពៅ​​ពី​​នូវែល​​សេ​ឡង់​ (ឆ្វេង​) បត់​បង្វែរ​ទិស​ស្រប​តាម​ខ្យល់​​​ប្រជែង​ជាមួយ​សំពៅ​​ពី​អាមេរិក​​ (​ស្តាំ) ក្នុង​ទី​ក្រុង​សាន​ហ្វ្រាន់​សុី​ស្កូ សហ​រដ្ឋ​អាមេរិក​ ក្នុង​កម្ម​វិធី​ប្រកួត​អាមេរិក​ខាប់​ លើក​ទី​៣៤​ ហើយ​​ជ័យ​ជំនះ​បាន​ទៅ​លើ​ក្រុម​​អូរ៉ា​ឃើល របស់​អាមេរិក៕