ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិន​ឆ្កែ​ខាំ ឬ​ក្រ​ញ៉ៅ​លើ​ស្បែក​ គួរ​ធ្វើ​បែប​ណា?

4 ឆ្នាំ មុន

បញ្ហា​ឆ្កែ​ខាំ​មិន​ដូច​គ្នា​នឹង ការ​មុត​កំ​បិត​នោះ​ទេ មាន​ន័យ​ថា​អ្នក​អាច​នឹង​មានឱកាស​ច្រើន​នឹង​ការ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត ហើយ​ដើម្បី​សុវត្ថិភាព​អ្នក​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ភ្លាម​ៗ​។ ចំពោះ​ការ​សង្គ្រោះ​បឋម​លើ​ករណី​ក្រោយ​ពី​ឆ្កែ​ខាំ​រួច​មាន​ដូច​ជា​៖ ១-មិន​ត្រូវ​ចង​ក្រណាត់ ឬ​ខ្សែ​ជុំវិញ​កន្លែង​មាន​របួស​តឹង​ឡើយ​។ ត្រូវ​រក្សា​ឲ្យ​មុខរបួស​ចំហរ​។ ២-ចូរ​លាង​សម្អាត​របួស​នោះ​ជាមួយ​ទឹក និង​សាប៊ូ​។…

បញ្ហា​ឆ្កែ​ខាំ​មិន​ដូច​គ្នា​នឹង ការ​មុត​កំ​បិត​នោះ​ទេ មាន​ន័យ​ថា​អ្នក​អាច​នឹង​មានឱកាស​ច្រើន​នឹង​ការ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត ហើយ​ដើម្បី​សុវត្ថិភាព​អ្នក​ត្រូវ​តែ​ធ្វើការ​ព្យាបាល​ភ្លាម​ៗ​។ ចំពោះ​ការ​សង្គ្រោះ​បឋម​លើ​ករណី​ក្រោយ​ពី​ឆ្កែ​ខាំ​រួច​មាន​ដូច​ជា​៖

១-មិន​ត្រូវ​ចង​ក្រណាត់ ឬ​ខ្សែ​ជុំវិញ​កន្លែង​មាន​របួស​តឹង​ឡើយ​។ ត្រូវ​រក្សា​ឲ្យ​មុខរបួស​ចំហរ​។
២-ចូរ​លាង​សម្អាត​របួស​នោះ​ជាមួយ​ទឹក និង​សាប៊ូ​។ បើសិនជា​មាន​អាកុល​នៅផ្ទះ​ស្រាប់ អ្នក​អាច​លាង​សម្អាត​របួស​នោះ​បាន​ដើម្បី​សម្លាប់​មេរោគ​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​លាង​សម្អាត​ទឹកមាត់ និង​ធូលី​ដី​ចេញពី​កន្លែង​មាន​បញ្ហា​នោះ​បាន​។
៣-ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ក្នុង​រយៈពេល ២៤​ម៉ោង និង​ទទួលយក​ការ​ចាក់​ថ្នាំ​ដំបូង (​បើសិនជា​ចាំបាច់​) ដើម្បី​បង្ការ​ការ​បង្ក​រោគ​។

មនុស្ស​ភាគច្រើន​តែង​ប្រើ​វិធី​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ឬ​លាប​ក្រេ​ម​នៅ​លើ​របួស​ដើម្បី​ឲ្យ​ឆាប់​ជា​។ ប៉ុន្តែ​របៀប​ព្យាបាល​ជំងឺ និង​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ដែល​ត្រឹមត្រូវ​នោះ​គឺ​ការ​ចាក់​វ៉ាក់សាំង និង Immunoglobulin​។ ដោយសារ​តែ​មេរោគ​បង្ក​ជំងឺ​ឆ្កែ​ឆ្គួ​ត​គឺជា​វីរុស ដូច្នេះ​ការ​លាប​ក្រែ​ម​សម្លាប់​បាក់តេរី​នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។

ប៉ុន្តែ​អ្នក​អាច​លាបថ្នាំ​សម្លាប់​បាក់តេរី​នេះ​បាន​ដើម្បី​បង្ការ​ការ​បង្ក​រោគ​ផ្សេង​ៗ ប៉ុន្តែ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។ មនុស្ស​ភាគច្រើន​មិន​បានដឹង​ថា ការ​ដែល​ឆ្កែ​ខាំ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​បើសិនជា​មិន​មានការ​ព្យាបាល​ទាន់​ពេលវេលា​។ ជាមួយ​គ្នា​នេះ​ដែរ មេរោគ​ឆ្កែ​ឆ្គួ​ត​មិន​អាច​ព្យាបាល​បាន​ទេ ដូច្នេះ​យក​ល្អ​គួរតែ​យល់​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​របស់​វា និង​ទទួលយក​ការ​ព្យាបាល​ឲ្យ​បាន​លឿន​ទៅ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ