ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ឲ្យ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​មូលដ្ឋាន​ផ្សព្វផ្សាយ​គោលនយោបាយ ភូមិ​ឃុំ សុវត្ថិភាព​ឲ្យ​ពលរដ្ឋ​បានដឹង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​គោ​លន​យោ​បា យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​គេហដ្ឋាន ។ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ស​ណ្ឌ​សីមា​ព្រះ​វិហារ​ថ្មី…

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ផ្សព្វផ្សាយ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​គោ​លន​យោ​បា យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​គេហដ្ឋាន ។ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ស​ណ្ឌ​សីមា​ព្រះ​វិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​បុញ្ញ​ខេត្ត នា​រាម ហៅ​វត្ត​អន្លង់​តា​ម៉ុ​ក ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១១ ខែឧសភា សម្តេច ស ខេ​ង បាន​ស្នើ​ដល់​នគរបាល កម្លាំង​ប្រដាប់​អាជ្ញាធរ​គណៈ​ពង្រឹង​ឃុំ ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ច្បាស់លាស់ ។

សម្តេច​ក៏​បាន​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​នគរបាល កងរាជអាវុធហត្ថ​ទាំងអស់ រដ្ឋបាល​ឃុំ ស្រុក ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ពី​គោលនយោបាយ​ភូមិ ឃុំ​មាន សុវត្ថិភាព​មាន​ប៉ុន្មាន​ចំណុច ដើម្បី​រួម​គ្នា​ទប់ស្កាត់​អំពើ​ផ្សេង​ៗ​ដែល​បំរុង​នឹង​កើត​មាន​ក្នុង​មូលដ្ឋាន ។ សម្តេច​បញ្ជាក់​ថា«​បើ​ត្រូវការ​បោះ​ពុ​ម្ភ​ចែក​បោះ​ទៅ​ចែក​ឲ្យ​ដល់​ផ្ទះ​របស់​គាត់ ។ យើង​ពឹង​សមត្ថកិច្ច​យើង​វា​មួយ​ផ្នែកក៏​ប៉ុន្តែ​យើង​គ្មាន​កម្លាំង​សមត្ថកិច្ច​នគរបាល ឬ​រាជ​អាវុធហត្ថ​រាយ​គ្រប់កន្លែង​គ្រប់​ភូមិ​នោះ​ទេ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើការ​ផ្សព្វផ្សាយ​អ្នក​ប្រជា​ការពារ​ឲ្យ​ពលរដ្ឋ​បានដឹង នឹង​មាន​សិទ្ធិ​អំណាច និង​ភារកិច្ច​យ៉ាងម៉េច ? ហើយ​ប៉ុស្តិ៍​នគរបាល​ភូមិ​យ៉ាងម៉េច​ហើយ​គោលនយោបាយ​ភូមិ​មាន​សុវត្ថិភាព​ចំណុច​អ្វីខ្លះ​ត្រូវ​បានដឹង ។ សម្តេច​ក៏​លើក​ឡើង​ថា បញ្ហា​នៅ​ក្នុងភូមិ​ឃុំ សុវត្ថិភាព​មាន​ពាក់ព័ន្ធ​គ្រឿងញៀន ស្បែង​ស៊ីសង ចោរ​រកម្ម​ជាដើម ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សូម​ឲ្យ​ការពារ​កុំ​គ្រឿងញៀន​វាយលុក​នៅ​ក្នុង​តំបន់​របស់​យើង​ព្រោះថា បើ​គ្រឿងញៀន​វាយលុក​នោះ​វា​នឹង​ធ្វើ​ឲ្យ​ធនធានមនុស្ស​សំខាន់​យុ​វ័យ​ត្រូវ​ខូចខាត​ដោយសារ​ធាតុ​ញៀន និង​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រាសាទ ។

បើកាលណា​គ្រឿងញៀន​ចូល​ក្នុង​ខ្លួន​ហើយ បុគ្គល​នោះ​គ្មាន​អនាគត​ទៀត​ទេ ហើយ​មិន​ត្រឹម តែ​ប៉ុណ្ណឹង​ទេ វា​ប៉ះពាល់​ដល់​សង្គម ដោយសារ​គ្រឿងញៀន មិន​អាច​បន្សាប​បាន ទាំងស្រុង នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា​«​គ្រឿងញៀន​បើ​ដាក់​ទៅ​វា​គ្មាន​បន្សាប​ទេ អី​ញ្ចឹ​ង​ហើយ​កុំ​ឲ្យ​វា​រាល ដាល​មក​ដល់​តំបន់​ជនបទ ជា​ពិសេស​នោះ​នៅ​តាម​សាលារៀន​កុំ​ឲ្យ​មាន​បញ្ហា​គ្រឿងញៀន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ