ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ទាក់ខ្សែភ្លើងរ៉ាយប៉ាយពេញផ្លូវ​ថែមទាំងបាក់បង្គោល​សង្កត់ទៅណាលែង​រួច​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​ក្រុមហ៊ុន​ប្រេងឆា​មួយ​គ្រឿង​បាន​បើក​ទាក់​ខ្សែភ្លើង បណ្តាល​ទាញ​បាក់​បង្គោលភ្លើង​​មួយ​ដើម​រលំ​សង្កត់​លើ​រថយន្ត​ដឹក​ប្រេងឆា​​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ តាម​ផ្លូវលំ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម…

រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​ក្រុមហ៊ុន​ប្រេងឆា​មួយ​គ្រឿង​បាន​បើក​ទាក់​ខ្សែភ្លើង បណ្តាល​ទាញ​បាក់​បង្គោលភ្លើង​​មួយ​ដើម​រលំ​សង្កត់​លើ​រថយន្ត​ដឹក​ប្រេងឆា​​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ តាម​ផ្លូវលំ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ឆ្នូត​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-០៧៦៦ ជា​រថយន្ត​របស់​ក្រុមហ៊ុន​ប្រេងឆា simply បើកបរ​ដោយ​ឈ្មោះ យន់ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្វាយ​រលំ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​របស់​ក្រុមហ៊ុន​​ប្រេងឆា​ខាងលើ​បាន​បើកបរ​ពី​លិច​មក​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ទាក់​ខ្សែភ្លើង​បណ្តាល​ឱ្យ​ទាញ​បាក់បង្គោល​ភ្លើង​រលំ​សង្កត់​លើ​រថយន្ត​​របស់​ក្រុម​ហ៊ុន​ប្រេងឆា​នោះ​ទៅ​មុខ​លែង​រួច ហើយ​ដាច់​ខ្សែភ្លើង​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​​របស់​ក្រុមហ៊ុន​​ប្រេងឆា​ខាងលើ​រង់ចាំ​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ក្រុងភ្នំពេញ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ