​ងាប់​​​ផ្សោត​ញី១ក្បាល​នេះ​ បណ្តាល​មក​ពី​ឈឺ​ចាស់​


ខេត្តក្រចេះ ៖ ត្រី​ផ្សោត​ញី​ដ៏​ធំ​១​ក្បាល ត្រូវបាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​មេគ​ង្គហូរ​តាម​ខ្សែទ​ឹក មក​ទើរ​នៅ​ក្បែរ​ក្រុង​ក្រចេះ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជលផល​ ចុះ​ទៅ​ស្រង់​យក​មក​ពិនិត្យ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ។ នៅ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ជាក់លាក់​ណាមួយ​ថា ការ​ងាប់​ត្រី​ផ្សោត​ទឹកសាប​ក៏​កម្រ​មួយ​ក្បាល​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ហើយ​ការ​ងាប់​នេះ​បាន​កើតឡើង​ពី​ពេល​ណា
​ដែរ ។

ទោះបីជា​បែប​ណា បើ​តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាលជលផល​ក្រចេះ​ថ្លែង​ថា ការ​ងាប់​របស់​ផ្សោត​មួយ​ក្បាល​នេះ​បណ្តាល​មក​ពី​ឈឺ​ចាស់ ។ ក្រុម​មន្ត្រី​ជំនាញ​អះអាង​ថា ក្រោយ​ពី​ការ​ពិនិត្យ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់ សម្គាល់​នៅ​លើ​ខ្លួន​ផ្សោត​មួយ​ក្បាល​នេះ​ទេ​។​ ផ្សោតញី​មួយ​ក្បាល​នេះ ត្រូវ​គេ​ស្គាល់​ថា ​ជា​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់​កាំ​ពី ដែល​មាន​លេខ​សម្គាល់់ ID 25 ជា​ផ្សោត​មាន​អាយុ​ច្រើន ព្រោះ​ធ្មេញ​បាន​បាក់​រេចរឹល និង​មាន​ទម្ងន់​១៩១​គីឡូក្រាម ប្រវែង​ជាង​២​ម៉ែត្រ ។

ក្រុម​មន្ត្រី​និយាយ​ថា ខ្មោច​ត្រី​ផ្សោត​មួយ​ក្បាល​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ស្រង់​ឡើង​ពី​ទឹកវេច​ខ្ចប់​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​របស់​អង្គការ​ជា​ដៃគូ​អភិរក្ស រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​បន្ត ។ បើ​តាម​លោក ម៉ុ​ក ពន្លក នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស ធ្លាប់​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ថា សព្វថ្ងៃ​ទន្លេមេគង្គ​ខេត្តក្រចេះ មាន​ត្រី​ផ្សោត​រស់នៅ​ក្នុង​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល ។

ត្រី​ផ្សោត​ទាំង​អស់នេះ សព្វថ្ងៃ​កំពុង​រស់នៅ​តាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ ។ អន្លង់​ទាំងនោះ​មាន​ដូច​ជា អន្លង់​ខ្សាច់​ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្តៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី ។ ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​មាន​ត្រី​ផ្សោត​រស់នៅ​ច្រើន​ជាងគេ​ក្នុង​ចន្លោះ​ចាប់ពី​២០​ទៅ​៣០​ក្បាល ។ លោក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ត្រី​ផ្សោត​អាច​មាន​កំណើន​ដល់​ជាង​១០​ក្បាល តាម​រយៈ​ការ​បង្ក​កំណើត ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ