ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ប្រេស៊ីលថា​ការ​ចាញ់​របស់ Barcelona ក៏​ជា​កំហុស​របស់ Messi ដែរ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ឆ្នើម​របស់​ប្រេ​ស៊ី​ល Ronaldo Nazario អះអាង​ថា Messi ក៏​គួរ​ឱ្យ​បន្ទោស​ដែរ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ឆ្នើម​របស់​ប្រេ​ស៊ី​ល Ronaldo Nazario អះអាង​ថា Messi ក៏​គួរ​ឱ្យ​បន្ទោស​ដែរ ចំពោះ​ការ​ចាញ់​របស់ Barcelona ទៅ​នឹង​ក្លិប​ហង្ស​ក្រហម Liverpool កាលពី​ប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​។

ការ​យកឈ្នះ Liverpool នៅ​ជើង​ទី​មួយ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​យល់​ថា Barcelona នឹង​ស៊ី​ទាំង​រោម​នៅ​ជើង​ទី​ពីរ​។ តែ​អ្វី​មិន​នឹក​ស្មាន​ដល់​ហង្ស​ចាប់​អ្នកមាន​បុណ្យ​ស៊ី 4-0 នៅ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​អង្គារ​កន្លង​មកនេះ​ ។

Ronaldo បាន​លើក​ឡើង​ថា ក្រុម​ទាំងមូល​គឺ​មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​បរាជ័យ​មួយ​នេះ​ដូច​ៗ​គ្នា​។ លោក​បាន​ប្រាប់​សារព័ត៌មាន Marca ថា​៖ «Barcelona មាន​ក្រុម​ដ៏​ល្អ​ប្រសើរ​មួយ​។ គេ​មាន​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក Messi នៅ​ក្នុង​ក្រុម​។ តែ​ខ្ញុំ​បានលឺ​ការ​បន្ទោស​ជះ​តែ​ទៅ​លើ Valverde និង Coutinho ហើយ​មិន​ជះ​ទៅ​លើ Messi ឡើយ​»​។ លោក​បាន​បន្ត​ថា​៖ «​ពេល​ឈ្នះ គេ​សរសើរ​ថា Messi ធ្វើ​ឱ្យ​ឈ្នះ​។ វា​ពិតជា​មិន​សមសោះ​សម្រាប់​កីឡាករ​ទាំងអស់​គ្នា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ