សីល៥ជាក្រមសីលធម៌របស់មនុស្ស
វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយ វាចា, ការមិនប្រព្រឹត្តកន្លងនូវសិក្ខាបទ ឬវិនយប្បញ្ញត្តិ, ការកាន់ចរិយាល្អ, ការសង្រួម, ធម្មចរិយា ឬដំបូន្មាន, មារយាទល្អ,…
វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយ វាចា, ការមិនប្រព្រឹត្តកន្លងនូវសិក្ខាបទ ឬវិនយប្បញ្ញត្តិ, ការកាន់ចរិយាល្អ, ការសង្រួម, ធម្មចរិយា ឬដំបូន្មាន, មារយាទល្អ,…
វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយ វាចា, ការមិនប្រព្រឹត្តកន្លងនូវសិក្ខាបទ ឬវិនយប្បញ្ញត្តិ, ការកាន់ចរិយាល្អ, ការសង្រួម, ធម្មចរិយា ឬដំបូន្មាន, មារយាទល្អ, សេចក្តីល្អ ទាំងអស់នេះហៅថា សីល ។ ព្រះសម្មាសម្ពុទ្ធទ្រង់ទូន្មានមនុស្សគ្រប់រូបឲ្យព្យាយាមរក្សានូវសិក្ខាបទប្រាំឱ្យបានខ្ជាប់ខ្ជួនដូចតទៅៈ
១-វៀរចាកការសម្លាប់សត្វមានជីវិតទាំងឡាយ ។
២-វៀរចាកការកាន់យកទ្រព្យសម្បត្តិអ្នកដទៃ ដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា ។
៣-វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
៤-វៀរចាកការនិយាយពាក្យកុហក ។
៥-វៀរចាកការសេពគ្រឿងស្រវឹង ឬសេពគ្រឿងញៀន ។
សិក្ខាបទទាំង៥នេះជាក្រមសីលធម៌ ដែលពុទ្ធបរិស័ទគួរយកមកអនុវត្តប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ហើយពុទ្ធបរិស័ទក៏មិនត្រូវអនុវត្តនូវក្រមសីលធម៌ទាំងនេះដោយសារការខ្លាចទណ្ឌកម្មដែរ ប៉ុន្តែដោយសារពួកគេយល់ច្បាស់ថា ទង្វើដែលប្រាសចាកក្រមសីលធម៌ រមែងធ្វើឲ្យអន្តរាយដល់អ្នកដទៃផង និងខ្លួនឯងផង។
ព្រះមានបុណ្យទ្រង់បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការវៀរចាកពីការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនទាំងឡាយ។ នេះគឺដោយសារតែថា នៅពេលណាអ្នកស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀនហើយ អ្នកអាចប្រព្រឹត្តធ្វើនូវអំពើមួយដែលអ្នកមិនគប្បីនឹងធ្វើទាល់តែសោះក្នុងជីវិត ។
ចែករំលែកព័តមាននេះ