ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបមក​ជួល​ផ្ទះ​ស្នាក់​នៅ​បាន​២​ថ្ងៃ បុរស​បរទេស​ម្នាក់​ប៉ងបញ្ចប់ជីវិត ផ្អើលម្តុំវត្ត​ភ្នំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ជន​បរទេសបាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​បន្ទាប់ពីជនរងគ្រោះ​ទើបតែមក​ជួល​ផ្ទះ​​មួយកន្លែង​ស្នាក់​នៅ​បាន​​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯងដោយឈរលើយ៉ និង​ពោបពីលើបង្កាន់ដៃដែករួច​ទម្លាក់ខ្លួន​​ពីលើផ្ទះ​ជាន់​ទី​២ រួច​ធ្លាក់​ទៅ​លើដំបូ​ល​ស័ង្កសី​នៅ​ជាន់​ទី​១ ​​ហើយ​រមៀល​ធ្លាក់​ទៅ​លើ​ដល់​ដី​ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។…

រាជធានីភ្នំពេញ ៖ បុរស​ជា​ជន​បរទេសបាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​បន្ទាប់ពីជនរងគ្រោះ​ទើបតែមក​ជួល​ផ្ទះ​​មួយកន្លែង​ស្នាក់​នៅ​បាន​​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯងដោយឈរលើយ៉ និង​ពោបពីលើបង្កាន់ដៃដែករួច​ទម្លាក់ខ្លួន​​ពីលើផ្ទះ​ជាន់​ទី​២ រួច​ធ្លាក់​ទៅ​លើដំបូ​ល​ស័ង្កសី​នៅ​ជាន់​ទី​១ ​​ហើយ​រមៀល​ធ្លាក់​ទៅ​លើ​ដល់​ដី​ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

​ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​២ ផ្ទះ​គ្មាន​លេខ​ផ្លូវ​លេខ​១០៨ កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជន​បរ​ទេ​សមិនស្គាល់អត្តសញ្ញាណ​ម្នាក់​ មានអាយុប្រមាណ​​ជាង​៣០​ឆ្នាំ ហើយ​ក៏​មិន​មាន​នរ​ណា​ម្នាក់​បានដឹង​ថា​ ​បុរសបរទេសនោះ​ជា​ជនជាតិ​អ្វី​ដែរ បាន​ឡើងឈរ​លើ​យ៉ និង​​ពោបពី​លើ​បង្កាន់ដៃ​ដែក​នៅ​ខាង​មុខ​បន្ទប់​ស្នាក់​នៅ​​របស់​គាត់​ ដោយ​និយាយ និង​ស្រែក​ឡោ​ឡា​ហាក់បីដូចជា​មនុស្ស​បែក​ថ្នាំ​ បង្កអោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង និង​កម្លាំង​​សមត្ថ​កិច្ច​មូលដ្ឋាន ​រួម​ទាំង​ម្ចាស់ផ្ទះ​ជួលចុះ​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​​ថា ដោយ​ឃើញ​​សភាព​​ការណ៍​បែប​នោះ កម្លាំង​​សមត្ថ​កិច្ច​មូល​ដ្ឋាន និង ម្ចាស់ផ្ទះ​ជួល​ក៏​បាន​ឡើង​ទៅ​លើផ្ទះ​ និង​យក​កូនសោ​ទៅ​ចាក់​ទ្វារ​បន្ទប់​ខាងលើ ដើម្បី​ចូល​ទៅ​ជួយ​សង្គ្រោះដែរ ​តែ​ត្រូវ​បាន​បុរស​ជា​ជនបរទេស​ម្នាក់​នោះ​យក​សោ​សូឡិច​មួយ​ចាក់​ជាប់​ពី​ខាងក្នុង មិន​អាច​ចូល​ទៅ​បាន​ឡើយ ​ ។ ​បន្តិច​ក្រោយមក ស្រាប់តែ​បុរស​បរ​ទេស​ម្នាក់​​នោះ​ក៏​បាន​ឡើង​ទៅ​លើ​បង្កាន់ដៃ​ដែក ​និង​ទម្លាក់ ខ្លួន​ទៅក្រោម​តែ​ម្តង ​បណ្តាល​ឱ្យ​​ធ្លាក់​ទៅ​លើ​សំ​យ៉ាប​ស័ង្កសី​ផ្ទះ​ជាន់​ទី​១​​ រួច​រមៀល​ធ្លាក់​​ទៅ​ដល់​ដី សំណាងល្អ​មិនបាន​ស្លាប់​បាត់បង់​ជីវិតនោះទេ​ គ្រាន់តែ​រង​របួសធ្ងន់​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​ជា​ជនបរទេស​ម្នាក់​ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯងខាងលើ​នេះ ទំនងជា​​ជនរងគ្រោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត ​និង​មាន​អាកា​រៈ​បែក​ថ្នាំខ្លាំង ទើប​ធ្វើ​ទ​ង្វើ​​​បែប​នេះ ហើយ​ជនរងគ្រោះ​​ទើបតែ​មក​ជួលផ្ទះខាងលើ​​ស្នាក់​នៅបានតែ២​ថ្ងៃ​ប៉ុណ្ណោះ ម្យ៉ាងទៀត​ក៏​មិន​មាន​ឯកសារ​សំគាល់​ខ្លួន​អ្វី​នៅ​ជាប់​នឹង​ខ្លួនជនរងគ្រោះ​​ឡើយ​។

ក្រោយពេលកើតហេតុ កម្លាំង​សម្ថ​កិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មួយ​គ្រឿង អោយមក​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ