រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីខ្យល់កន្ត្រាក់មួយប្រាវធ្វើឲ្យដួលរលំអគាររោងចក្រដែលសង់ពីដែកប្រក់ស័ង្កសី មានបណ្តោយប្រហែល៥០ម៉ែត្រជាង និងទទឹងប្រហែល២០ម៉ែត្រជាង ដែលបណ្តាលឲ្យសង្កត់កម្មករសំណង់៣នាក់ ធ្ងន់ម្នាក់ និងស្រាល២នាក់ នៅវេលាម៉ោង១និង៣៥នាទីថ្ងៃទី១០ ខែឧសភានេះ នៅតាមបណ្តាយផ្លូវ៥០ម៉ែត្រ ឃុំពាម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សេក្តីរាយការណ៍បានបន្តថា ករណីរលំនេះ គឺប៉ះចំឃ្លាំងដែលសាងសង់មិនទាន់ហើយមានកម្មករធ្វើការក្នុងហ្នឹងជាច្រើននាក់ ប៉ុន្តែខណៈពេលមានភ្លៀងនោះកម្មករបានសម្រាកហូបបាយហើយ ដោយឡែកមានតែ៣នាក់ ដែលបាននៅក្នុងឃ្លាំងខាងលើនោះខណៈមេឃកំពុងតែភ្លៀង ហើយក៏បានរលំត្រូវរបួសតែម្តង ។

ចុះបើសិនចាំពេលកម្មករកំពុងតែធ្វើការវិញ មិនដឹងជារបួសមនុស្សច្រើនប៉ុណ្ណាទៅនេះ ។ ក្នុងនោះករណីនេះមានការខូចខាតរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងផងដែរ ដែលត្រូវដែកសង្កត់ពីលើយ៉ាងដំណំ ៕






ចែករំលែកព័តមាននេះ