ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​កប់ ! ឧបករណ៍ ២,៥ ពាន់​លាន​គ្រឿង​កំពុង​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android

4 ឆ្នាំ មុន

នៅ​ក្នុងអំឡុងពេល​សន្និសីទ​អ្នក​អភិវឌ្ឍ I/O របស់​ក្រុមហ៊ុន Google នាយក​ជាន់ខ្ពស់​របស់ Android លោក Stephanie Cuthbertson បាន​ប្រកាស​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​នេះ​កំពុង…

នៅ​ក្នុងអំឡុងពេល​សន្និសីទ​អ្នក​អភិវឌ្ឍ I/O របស់​ក្រុមហ៊ុន Google នាយក​ជាន់ខ្ពស់​របស់ Android លោក Stephanie Cuthbertson បាន​ប្រកាស​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​នេះ​កំពុង ដំណើរការ​លើ​ឧបករណ៍​ចំនួន ២,៥ ពាន់​លាន​គ្រឿង​នៅ​ទូ​ទាំង​ពិភពលោក​ដែល​វា​ជា ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន ហើយ​ដែល​ចំនួន​នោះ​គឺ​មាន​រយៈពេល​ប្រហែលជា ១០ ឆ្នាំ​បន្ទាប់​ពី​ការ​ចេញ​ឱ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំនួន​ខាងលើ​នេះ​បាន​ផ្អែក​តែ​នៅ​លើ​ស្ថិតិ​ពី Google Play Store ប៉ុណ្ណោះ ដោយ​មិន​បាន​គិតដល់​ឧបករណ៍​ដែល​មិនមែន​ជា​របស់ Google Play Store នោះ​ទេ ដូច​ជា​ឧបករណ៍ Android របស់​ប្រទេស​ចិន​ដែល​មិន​បើក​សេវាកម្ម​តាម Google Play ។

ដូច្នេះ​នៅ​មាន​ឧបករណ៍​ចល័ត​ជា​ច្រើន​ទៀត​ដែល​កំពុង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នា​ពេល​បច្ចុប្បន្ន​នេះ ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងអំឡុងពេល​នៃ​ការ​បង្ហាញខ្លួន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android Q beta 3 ដែល​ឥឡូវនេះ​វា​កំពុង​តែ​ដំណើរការ​លើ​ឧបករណ៍​ចំនួន ២១ គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ