ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក! យក​កម្ទេច​អាច​ម៍រណារ​​ផលិត​​ជា​…ចុះអ្នកជក់ម៉េចទៅ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សិប្បកម្ម​កែ​ច្នៃ​ឈើ​ និង​ផលិត​បារី​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោកព្រាប ម៉ា​ណែ​ល អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ​បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មានការ​សង្ស័យ​ថា​ទីតាំង​សិប្បកម្ម​កែច្នៃឈើ​ខាងលើ​យក​កម្ទេច​អាច​ម៍រណារ​​.លាយជាមួយ​ថ្នាំជក់​ផលិត​​ជា​បារី ដែល​រឹតតែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជក់​កាន់តែ​ខ្លាំង​នោះ​។…

រាជធានី​ភ្នំពេញ ​៖ ​សិប្បកម្ម​កែ​ច្នៃ​ឈើ​ និង​ផលិត​បារី​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោកព្រាប ម៉ា​ណែ​ល អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ​បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មានការ​សង្ស័យ​ថា​ទីតាំង​សិប្បកម្ម​កែច្នៃឈើ​ខាងលើ​យក​កម្ទេច​អាច​ម៍រណារ​​.លាយជាមួយ​ថ្នាំជក់​ផលិត​​ជា​បារី ដែល​រឹតតែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជក់​កាន់តែ​ខ្លាំង​នោះ​។

ប្រ​តិ​ត្តិ​ប​ត្តិ​ការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ហើយ​សិប្បកម្ម​ខាងលើ​នោះ​មិន​មាន​ស្លាក​យីហោ​ឡើយ​ និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​សា​ម៉​រ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភពពី​កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​ឲ្យ​ដឹង​ថា សិប្បកម្ម​​កែច្នៃ​ឈើខាងលើ​មួយ​នេះ​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​នោះ​ឡើយ ដែល​មាន​ម្ចាស់​ឈ្មោះ​លាង តុង​ឡេ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ហើយ​នៅ​ក្នុងសិប្បកម្ម​​នោះ​មាន​កែ​ច្នៃ​ឈើ​ផង​ និង​ផលិត​បារី​ម៉ាក​ Ligun​ផង ​។ ​អ្វី​ដែល​កម្លាំង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នា​ពេល​នេះ​គឺ​បន្ទាប់​ពី​ទទួល​បាន​សេចក្តី​​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​ មាន​ការ​ផលិត​បារី​មិន​ប្រក្រតី​។​ដោយ​ខាង​សិប្បកម្ម​​ខាងលើនេះ​បាន​យក​កម្ទេច​អាច​ម៍​​រណារ​ទៅ​ផលិត​​ជា​បារី​លក់​ចែកចាយ​តាម​បណ្ដា​ទីផ្សារ​នានា ដែល​ប្រការ​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជក់​ទូទៅ​យ៉ាង​ខ្លាំង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ទទួល​បាន​​សេចក្តីរាយការណ៍​ខាងលើ​នេះ​ភ្លាម ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយ​មានការ​ចូលរួម​សហការ​ពី​មន្ត្រី​បរិស្ថាន​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ក្រោម​ការ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អ៊ុំ សុ​ភ័​ក្រ បាន​ចុះ​ទៅ​កាន់​សិប្បកម្មខាងលើ​នោះ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង ​និង​សួរ​រក​លិ​ខិ​ត​ច្បាប់​អនុញ្ញាត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។​ ប៉ុន្តែ​នៅ​ពេលកម្លាំងសមត្ថកិច្ច​​ចុះ​ទៅ​ដល់​ភ្លាម​ ត្រូវ​បាន​ខាង​ម្ចាស់​សិប្បកម្ម​មួយ​នេះ​ធ្វើការ​រារាំង​មិន​ឲ្យ​ចូល​ទៅ​ខាងក្នុង​ឡើយ ដោយសារ​តែ​គ្មាន​ការ​សហ​ការពី​ម្ចាស់​សិប្បកម្ម ទើប​កម្លាំងសមត្ថកិច្ច​​ត្រូវ​បាន​រង់ចាំ​នៅ​ខាង​មុខមាត់​ច្រកចូល​សិប្បកម្ម​ប្រហែល​១​ម៉ោង ទើប​ក្រោយមក​ម្ចាស់​​សិប្បកម្ម​អនុញ្ញាត​ឲ្យកម្លាំងសមត្ថកិច្ច​​ចូល​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​។

តាម​ប្រភព​​ដដែល​​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​ចូល​ទៅ​ដល់​បាន​ពិនិត្យ​ឃើញ​ថា ​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​នោះ​ចែក​ចេញ​ជា​២​ផ្នែក គឺ​ផ្នែក​ខាង​មុខ​កែ​ច្នៃ​ឈើ​ប្រភេទ​អាកា​ស្យា​ និង​ប្រេងខ្យល់​សម្រាប់​តម្រូវការ​តាម​ការដ្ឋាន​សំណង់ រួម​ទាំង​ពិ​ដាន​ផ្ទះ​ផង​ដែរ​ ។ ​ចំណែក​ផ្នែ​ក​ខាងក្រោយ​ផលិត​បារី​ម៉ាក ​Ligun ដែល​ការ​ផលិត​បារី​បាន​យក​ថ្នាំជក់​ និង​កម្ទេច​អាច​ម៍​រណារ​ផ្សំ​លាយ​ចូល​គ្នា​យ៉ាង​ពិតប្រាកដ​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មែន​ ។ ​ដែល​ប្រការ​នេះ​ជា​ទ​ង្វើ​ខុសច្បាប់​ហើយ​បារី​នេះ​នឹង​បំផ្លាញ​សុខភាព​មន​ស្ស​យ៉ាងធ្ងន់ធ្ងរ ហើយ​ក៏​មិនដឹង​ថា​តើ​ទីតាំង​មួយ​នេះ​ផលិត​បាន​ច្រើន​ប៉ុនណា​ និង​ចែកចាយ​ទៅ​កាន់​ទីផ្សារ​ណាខ្លះ​ហើយ​នោះ​ទេ​។

ក្នុង​ខណៈពេល​​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នោះ ​ម្ចាស់​ទីតាំង​ខាងលើ​បាន​ប្រាប់​ថា គាត់​បាន​ជួល​ទីតាំង​នេះ​ទៅ​ឲ្យ​ជនជាតិ​ចិន​១​ក្រុម ដើម្បី​បើក​សិប្បកម្ម​កាលពី​ជាង​៤​ខែ​មុន ហើយ​ជនជាតិ​ចិន​បាន​បើក​កែ​ច្នៃ​ឈើ និង​ផលិត​បារី​នេះ ប៉ុន្តែ​ជួល​បាន​ត្រឹម​ត​១​ខែ​ប៉ុណ្ណោះ​ក៏​ឈប់​ជួល​ទៅ​វិញ ។​ ក្រោយ​ពេល​ឈប់​ជួល​ ការ​ផលិត​បារី​បាន​ផ្អាក​ទាំងស្រុង​ ហើយ​ជនជាតិ​ចិន​មិន​ទាន់​មក​​ដឹក​យក​ម៉ា​សុ​ី​ន​ផលិត​បារី​ចេញពី​ទីតាំង​នេះ​នៅឡើយទេ​ ចំណែក​ខាង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ត្រូវ​បាន​គាត់​ដែល​ជា​ម្ចាស់​ទីតាំង​យក​ដំណើរការ​ជា​បន្ត​រហូត​មក​ដល់​ពេល​នេះ​ទើបបាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ។

ទោះបីជា​បែប​ណា​ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទីតាំង​សិប្បកម្ម​មួយ​នេះ​មិនមែន​ទើបតែ​បើក​រយៈ​ពេល​៤​ខែ​ដូច​ការ​អះអាង​ពី​ម្ចាស់​នោះ​ទេ​ គឺ​ពួក​គាត់​បានឃើញ​ និង​ដឹង​ថា​បើក​ដំណើរការ​យូរ​មក​ហើយ និង​មានការ​សង្ស័យ​ផលិត​បារី​ពី​កម្ទេច​ឈើ​យូរ​មក​ហើយ​ដែរ ​ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​ចូល​ទៅ​មើល​ទេ​ ព្រោះ​គ្មាន​សិទ្ធិ​នឹង​ចូល​ទៅ​បាន ទើបតែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ពួក​គាត់​បានដឹង​ច្បាស់​ទើប​លួច​រាយការណ៍​ជូន​អាជ្ញាធរ​ចុះ​ត្រួ​ពិនិត្យ​តែ​ម្ដង​។

ក្រោយ​ការ​ត្រួតពិនិត្យ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានរក​​ឃើញ​ថា​ទីតាំងសិប្បកម្ម​ខាងលើ​​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ព្រមទាំង​មានការ​ផលិត​បារី​ពី​កម្ទេច​ឈើ​ទៀត​ ប៉ុន្តែ​ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ខាងលើ​មិន​បាន​ធ្វើការ​ដ​ក​ហូត​សម្ភារៈ​​ទាំង​​នោះ​នាំ​យក​ទៅ​រក្សា​ទុកនោះ​​ទេ គឺ​គ្រាន់តែ​បិទ​ផ្អាក​ជា​បណ្ដោះអាសន្ន​ រង់ចាំ​ឲ្យ​ម្ចាស់​ទីតាំង​សុំ​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​សិន ​មុន​នឹង​បន្ត​អា​ជី​កម្ម​របស់​ខ្លួន​ទៀត​តែ​ប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ