ខេត្តព្រះសីហនុ ៖ ទាក់ទិនករណីគ្រោះថ្នាក់ចរារណ៍មួយដ៏រន្ធត់ តាមបណ្តោយផ្លូវជាតិលេខ៤ គិតត្រឹមម៉ោងប្រមាណ៣ និង៣០នាទីថ្ងៃរសៀលទី០៩ ឧសភា ដដែល (ថ្ងៃកើតហេតុ) កម្លាំងកងរាជអាវុធ
ហត្ថស្រុកកំពង់សិលា និងស្នាក់ការ៤០២ សហការជាមួយនគរបាលបានសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ហើយចរាចរណ៍ក ៏បានដំណើរការជាធម្មតាឡើងវិញ តែភ្លៀងនៅតែបន្តធ្លាក់មិនទាន់ដាច់
គ្រាប់នៅឡើយ ។

ចំពោះមូលហេតុ ដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះ គេក៏នៅពុំទាន់បានដឹងច្បាស់ទេ គ្រាន់តែដឹងថា នៅពេលកើតហេតុភ្លៀងធ្លាក់ខ្លាំង ហើយមួយទៀតអ្នកបើកបរទាំងសងខាង មិននៅកន្លែងកើតហេតុ ។ ស្របពេលភ្លៀងកំពុងបង្អុរចុះយ៉ាងខ្លាំងរកចាក់ភ្នែកមិនយល់ ធ្វើឱ្យរថយន្តធុនធ្ងន់២គ្រឿងត្របាក់គ្នាពេញទំហឹងហើយរថយន្តធុនធំ១គ្រឿងទៀត ដែលវូមវាក់គ្នាដែរនោះ បួងចង្កូតគេចរហូតធ្លាក់ផ្លូវ ។

គួររំលឹកថា ។ គ្រោះថ្នាក់នេះ កើតឡើងកាលពីរសៀលថ្ងៃទី៩ ខែឧសភា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ដែលបណ្តាលឲ្យរថយន្តខ្លះខ្ទាតរហូតដាច់កង់ និងបាក់បែកជាបំណែករប៉ាត់រប៉ាយពេញផ្លូវ ។ ចំណែកអ្នកបើកបររថយន្ត២នាក់បានរងរបួស ក្នុងនោះម្នាក់ជាប់ក្នុងកាប៊ីន និងធ្វើឱ្យចរាចរណ៍ទៅមកត្រូវកកស្ទះអស់ជាច្រើនម៉ោងផងដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា រថយន្តដឹកកុងតឺន័រម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៨៨៩៧ ធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ។ លុះទៅដល់ចំណុចខាង លើ បានបុកគ្នាជាមួយរថយន្តនីស្សាន់ ពណ៌ខៀវ ពាក់ផ្លាកលេខ PP២៨១០ ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យរងរបួសស្រាលអ្នកបើកបរទាំង២នាក់ និងត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យត្រែងត្រយឹង។
ប៉ុន្តែ ក្នុងពេលភ្លាមៗនោះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តទាំង២នាក់នេះនៅឡើយទេ ។

ក្នុងហេតុការណ៍នោះដែរ រថយន្តមួយគ្រឿងទៀត បានគេចទៅធ្លាក់ចិញ្ចើមផ្លូវខាងស្តាំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។






ចែករំលែកព័តមាននេះ