ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​! ម្តាយ និង​បងប្រុស​ទៅ​ដល់​គ្រាន់តែ​ឃើញ​ស្រឡាំងកាំង​អស់ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​សេពគប់​មិត្តភក្តិ​មិនល្អ បណ្ដាល​ឲ្យ​បុរស​ម្នាក់​បញ្ឈប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​បែកគំនិត​ទៅ​ជក់​ញៀន​ថ្នាំ​រហូត​ដល់​មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ចំ​រ៉ឹង​ដែក​ប្រហោង​ខ្យល់​មាត់ទ្វារ​ជាន់​ទី​២ ស្លាប់​យ៉ាង​គួរ​ឲ្យ​អាណោចអាធម្ម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្នុង​បុរី…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការ​សេពគប់​មិត្តភក្តិ​មិនល្អ បណ្ដាល​ឲ្យ​បុរស​ម្នាក់​បញ្ឈប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​បែកគំនិត​ទៅ​ជក់​ញៀន​ថ្នាំ​រហូត​ដល់​មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ចំ​រ៉ឹង​ដែក​ប្រហោង​ខ្យល់​មាត់ទ្វារ​ជាន់​ទី​២ ស្លាប់​យ៉ាង​គួរ​ឲ្យ​អាណោចអាធម្ម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្នុង​បុរី សូ​នី​ផ្ទះ​លេខ​៦A ផ្លូវ​សូ​នី ផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់ ស្ថិត​នៅ​ភូមិ​ទ្រា​រ​១ ក្រុម​ទី​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​ខាងលើ​មានឈ្មោះ​ឡុ​ង រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា កូនប្រុស​របស់​គាត់​បាន​ឈប់​រៀន​ពី​មហាវិទ្យាល័យ បន្ទាប់​ពី​បាន​ដើរ​លេង​ជាមួយ​មនុស្ស​មិនល្អ​ដើរ​លេង​បាត់​ៗ​ពី​ផ្ទះ និង​បាន​យក​សម្ភារ​មាន​តម្លៃ​មួយ​ចំនួន​រួម​ទាំង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​គាត់​ទិញ​ឲ្យ​ជិះ​យក​ទៅ​លក់​ចាយ​អស់​គ្មាន​សល់​រហូត​បាន​ក្លាយទៅជា​មនុស្ស​ញៀន​ថ្នាំ​ថែម​ទៀត ។

កន្លង​មក​គាត់​ក៏​ធ្លាក់​បាន​យក​ជន​រង​គ្រោះ​ដែល​ជា​កូនប្រុស​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ (​ឪ​កាស​ខ្ញុំ​) ដើម្បី​បន្សាបថ្នាំ​ញៀន​អស់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ដែរ ។ ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ជន​រង​គ្រោះ​នៅ​តែ​ជក់​ថ្នាំ​ញៀន​ដដែល និង​ជក់​លើស​ពី​មុន​ថែម​ទៀត​ផង ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្នុងអំឡុងពេល​២​ទៅ​៣​ឆ្នាំ​កន្លង​មក​នោះ​ជន​រង​គ្រោះ​ក៏​ស្រាប់តែ​ក្លាយទៅជា​មាន​អាការ និង​អាកប្បកិរិយា​ដូច​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ និង​វិបត្តិ​ផ្លូវចិត្ត​អ្វីមួយ ព្រោះ​ជន​រង​គ្រោះ​ឧស្សាហ៍​និយាយរ​វើ​ររ​វាយ​ប្លែក​ៗ​តែ​ម្នាក់ឯង និង​ចេះ​តែ​ថ្អូ​ញ​ថា ឈឺក្បាល ហើយ​ដើរ​ឈរ​ជក់បារី ដោយ​មិន​មាត់​មិន​.​ក​តែ​ម្នាក់ឯង ថែម​ទាំង​មិន​ដែល​មក​ដេក​នៅផ្ទះ​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​កើតហេតុ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច មុន​ពេល​កើតហេតុ​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​នៅ​ខាងលើ​ផ្ទះ​ជាន់​ទី​២ តែ​ម្នាក់ឯង ចំណែកឯ​គាត់ និង​កូនស្រី​របស់​គាត់​កំពុង​នាំ​គ្នា​ធ្វើ​ម្ហូបអាហារ​នៅ​ជាន់​ខាងក្រោម​ទាំង​ពីរ​នាក់ ។ ពេល​នោះ​ពួក​គាត់​ក៏​ស្រាប់តែ​បានលឺ​សំឡេង​«​ក្តាំង​»​ដូច​ជា មាន​វត្ថុ​អ្វីមួយ​ធ្លាក់​នៅ​ឯ​ជាន់​ទី​២ ។

ភ្លាម​ៗ​នោះ​ពួក​គាត់​មិន​ហ៊ាន​ឡើង​ទៅ​មើល​ទេ ព្រោះ​ក្លាយ​ជន​រង​គ្រោះ​រករឿង​ធ្វើបាប​ពួក​គាត់​ទាំង​ពីរ​នាក់ ។ លុះដល់​វេលា​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​កូន​បងប្រុស​ច្បង​ម្នាក់​ទៀត​ដែល​ត្រូវជា​បង​របស់​ជន​រង​គ្រោះ​ខាងលើ ត្រឡប់​មក​ពី​ធ្វើការ​វិញ ។ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​ប្រាប់​អោយ​បងប្រុស​របស់​ជន​រង​គ្រោះ​ឡើង​ជាន់​ខាងលើ ពេល​នោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ឡើង​ទៅ​មើល រួច​ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​ជាមួយ និង​ខ្សែ​រលី​ឡុ​ង​ជាប់​ទៅ​ចំរឹង​ដែក​ប្រហោង​ខ្យល់​លើ​ទ្វារ​ខាង​មុខ​ស្លាប់​បាត់​ទៅ​ហើយ ។

ភ្លាម​ៗ​នោះ​រូប​គាត់​ក៏​បាន​ឆោឡោ​អោយ​គេឯង​ជួយ​ព្រមទាំង​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ក្រុង​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ បន្ទាប់​ពី​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​លើ​សព​ជន​រង​គ្រោះ​ឃើញ​ថា សព​ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​មិន​មាន ទាក់ទង និង​ករណី​អ្វី​ផ្សេង​ៗ​សមត្ថកិច្ច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ