ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រើត​ពេល​ដឹង​ថា នាង​មាន​ប្តីជា​មន្ត្រី​អាវុធហត្ថ​ស្រុក​លើក​ដែក​…!

4 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​៨ ខែឧសភា ធ្វើ​ឱ្យ​អ្នកស្រុក​នាំ​គ្នា​ទៅ​ចោម រោម​មើល​យ៉ាង​កកកុញ ដោយសារ​គេ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​បន្ទប់​លេខ​២០៧ នៃ​ផ្ទះសំណាក់​រំ​ចង់ ស្ថិតក្នុងភូមិ​៥…

​ខេត្តព្រៃវែង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​៨ ខែឧសភា
ធ្វើ​ឱ្យ​អ្នកស្រុក​នាំ​គ្នា​ទៅ​ចោម រោម​មើល​យ៉ាង​កកកុញ ដោយសារ​គេ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​បន្ទប់​លេខ​២០៧ នៃ​ផ្ទះសំណាក់​រំ​ចង់ ស្ថិតក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ។ ខណៈទើបតែស្រាវជ្រាវ​រកឃើញថា នាងដែលស្លាប់នេះ មាន​ប្តីជា​មន្ត្រីអាវុធហត្ថ​ស្រុក​លើក​ដែក​ម្នាក់ ។

ដំបូង​ឡើយ សព​ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​ពុំ​មាន​ឯកសារ​អ្វី​នៅ​ជាប់​នឹង​ខ្លួន​ទាំងអស់ ។ នាង​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល ១AD-៩៦០១ មាន​កាបូបស្ពាយ​មួយ​ដែល​ក្នុង​នោះ​មាន​ក្រដាស​ប៉ុន្មាន​សន្លឹក រួម​ជាមួយ​និង​ស៊ី​ម​ទូរស័ព្ទ​ចំនួន​១ ។ ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ស្ត្រី​វ័យក្មេង​រូប​នេះ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​ជា​ករណី​ឃាតកម្ម ដោយសារ​តែ​ពេល​ពិនិត្យ​ខ្លួនប្រាណ​សព​ឃើញ​មាន​ស្លាកស្នាម​រឹត​ក​នឹង​ខ្សែ​អ្វីម​ួយ ។

ទោះជា​យ៉ាងណា​ក្តី ចំពោះ​ករណី​នេះ ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា កើតឡើង​ដោយសារ​តែ​មូលហេតុ​អ្វី​ពិត​ប្រាក​ដ​នោះ​ទេ ប៉ុន្តែ​សន្និដ្ឋាន​ថា ​ឃាតករ​អាច​ជា​ប្រុស​ស្នេហ៍​របស់​ស្ត្រី​រង​គ្រោះ ដែល​
មក​ជួល​បន្ទប់ដេក​ជាមួយ​គ្នា ហើយ​បុរស​នោះ​បាន​ចេញ​ទៅ​វិញ​បាត់ មុន​ពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​ប្រមាណ​ជា​១០​នាទី ។

បើ​តាម​ម្ចាស់ផ្ទះ​សំណាក់​និយាយ​ថា នៅ​វេលាម៉ោង​៣​រសៀល​ថ្ងៃ​នោះ ស្ត្រី​រង​គ្រោះ​និង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង បាន​មក​ជួល​បន្ទប់​មួយ​ដោយ​ប្រាប់​ថា ជួល​សម្រាក​មួយ​ម៉ោង​ ។ តាម​រយៈពេល​នៃ​ការ​ជួល​នេះ នរណា​ក៏​ដឹង​ដែរថា ​ពួក​គេ​ជួល​កន្លែង​សម្រាប់​តែ​រួមរ័ក​គ្នា​ប៉ុណ្ណោះ ដែល​ការ​ជួល​បន្ទប់​បែប​នេះ
វា​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​ផ្ទះសំណាក់​ទ្វារ​នាគ ។ លុះ​ប្រមាណ​១​ម៉ោង​ក្រោយមក ឃើញ​បុរស
ម្នាក់​នោះ​ចេញ​ទៅ​វិញ​តែ​ម្នាក់ឯង ក្នុង​អាកប្បកិរិយា​ប្រញាប់ប្រញាល់​ និង​មាន​អាការ​ភ័យ​ស្លន់ស្លោ​ផង​
ដែរ ។

ដោយ​មានការ​សង្ស័យ រូប​គាត់​ជា​ម្ចាស់ផ្ទះ​សំណាក់​ក៏​ចូល​ទៅ​មើល​ក្នុង​បន្ទប់ដែល​អ្នក​ទាំង​២​ដេក ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះស្លាប់់​ទៅ​ហើយ ទើប​មានការ​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ។ ជុំវិញ​ករណី​មនុស្សឃាត​នេះ ភ្លាម​ៗ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​បាន​នៅឡើយ​ទេ ដោយ​កំពុង​តែ​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ស្វែងរក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​ប្រុស​ស្នេហ៍​ដៃដល់
ដែល​រត់គេច​ខ្លួន ។ គេ​ជឿជាក់​ថា នៅ​ពេល​ចាប់​ឃាត់ខ្លួន​ប្រុស​ស្នេហ៍​នោះ​បាន​ហើយ គេ​នឹង​អាច​ដឹង​បាន​ថា តើ​បុរស​រូប​នោះ​សម្លាប់​ស្រី​ស្នេហ៍​របស់​ខ្លួន​ដោយសារ​តែ​មូលហេតុ​អ្វី ។

ក្រោយ​ពី​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ពេលនេះ​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ហើយ នាង​ឈ្មោះ ហែ ស្រី​ម៉ាក់ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្ត​កណ្តាល ។ ស្ត្រី​រង​គ្រោះ​រូប​នេះ​មាន​ប្តី​ហើយ គឺ​ប្តី​នាង​ជា​មន្ត្រី​អាវុធហត្ថ​ស្រុក​លើក​ដែក តែ​តាម​ប្រភព​ថា​នាង​​បាន​លួច​ទាក់ទង មាន​សហាយ គឺ​ឃាតករ​ដែល​សម្លាប់​រូប​នាង ។

តាម​រយៈ​នៃ​ការ​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រងគ្រោះ មូលហេតុ​នៃ​ការ​សម្លាប់​ត្រូវ​គេ​សន្និដ្ឋានជាបឋម​​ថា គឺជា​ការ​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ព្រោះ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា មុន​ពេល​ស្លាប់ នៅ​នឹង​ខ្លួន​នាង​មាន​លុយ​ជាង​២ពាន់​ដុល្លារ និង​ខ្សែ​ក​មាស ចិញ្ចៀនមាស សរុប​ជិត​២​តម្លឹង ប៉ុន្តែ​ក្រោយ​ពេល​ស្លាប់ ទ្រព្យសម្បត្តិ​ទាំងនោះ​បាត់​អស់រលីង​សូ​ម្បី​ក្នុង​កាបូប​នាង​ក៏​អត់​មាន​ប្រាក់​ដែរ ។ ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​អះអាង របស់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ប៉ុណ្ណោះ ឯ​មូលហេតុ​ពិត​យ៉ាងណា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត​។

សម្រាប់​ផ្ទះសំណាក់​រំ​ចង់ ដែល​ជា​កន្លែង​កើតហេតុ មិន​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ទេ តែ​តាម​ព័​ត៌
មាន​​ថា នៅផ្ទះ​ទល់មុខ​នោះ​ មាន​ដាក់​កាមេរ៉ា​ដែល​ថត​បាន​បុរស​ដៃដល់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំណាក់​នោះ
តែ​មុខ​មើល​មិន​ច្បាស់​ ដោយសារ​ពាក់មួក​សុវត្ថិភាព​បិទ​ជិត រីឯ​ផ្លា​ក​លេខ​ម៉ូតូ​មើលឃើញ​ព្រាល​ៗ ។

យ៉ាងណា​ក៏​ដោយ ជន​ដៃដល់​នោះ​មិន​អាច​រួចខ្លួន​នោះ​ទេ ព្រោះតែ​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ និង​ដឹង​ពី​រឿង​ស្នេហា​ត្រីកោណ​អស់​ទៅ​ហើយ​នោះ ។អា​រឿង​អុ​ី​ចឹ​ង​ឃាតករ​ប្រាកដជា​រត់​អត់​រួច យូរ​ឡើយ​គ្មាន​រួចខ្លួន​ទេ ជាមួយ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ។

ដរាបណា​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ឡាយ​បន្ត​ទៀត តើ​ឃាតករ​ពិត មុខមាត់​ដូច​មនុស្សលោក​ដែរ​ឬ​
អត់ ? ​

អត្ថបទសរសេរ ដោយ