ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន ​លួច​ប្រើប្រាស់ នា​រដូវ​បិទ​នេសាទ ត្រូវ​បាន​ក្រុម​ការងារចម្រុះចុះ​បង្ក្រាប ​កា.ប់​បំផ្លាញ​ចោល និង​លែង​កូន​ត្រី​ចូល​បឹង​ទន្លេសាប​វិញ​ជាង​ ៥០គីឡូ​

1 ម៉ោង មុន
  • សៀមរាប

‎​ខេត្ត​សៀម​រា​ប ៖ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក ហា​យ យង់ អភិបាលរង​ក្រុង តំណាង លោក នួន ពុទ្ធា​រ៉ា​អភិបាល នៃ​គណៈ​អភិបាលក្រុង​សៀមរាប បាន​ដឹកនាំ​ក្រុម ការងារ​ចម្រុះ និង​សហគមន៍ នេសាទ​ចុង ឃ្នៀស សហការ​ជាមួយ ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជល ផល​បឹង​ទន្លេសាប​ប្រចាំ​ស្នាក់​ការ​កំពង់​ភ្លុក​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងជើង​បឹង ទន្លេសាប ផ្នែក​រដ្ឋបាល​ជលផល ចុង ឃ្នៀស​ ​និង​សង្កាត់​រដ្ឋបាល​ជលផល​ភ្នំ​ក្រោម និង​កម្លាំង​កងទ័ព ចំណុះ​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ​សរុប​ចំនួន ២៤ នាក់ បាន​ប្រើប្រាស់​កាណូត​ចំនួន​០៥​គ្រឿង​ចេញ ប្រ​ត្តិ​បត្ត​ការណ៍ ល្បាត​ត្រួតពិនិត្យ នឹង​បង្ក្រាប​បទល្មើស​នេសាទ ចាប់ពី​ចំណុច​មាត់ពាម​ចុង ឃ្នៀស រហូត​ដល់​ចំណុច ជ្រោយ​ព​ពាយ អូរ​ប្រតប់ ស្ថិត​ក្នុង សង្កាត់​ចុង​ឃ្នៀស ក្រុង​/​ខេត្តសៀមរាប ។

លោក ហា​យ យង់ អភិបាលរង​ក្រុង បាន​មាន​ប្រសាសន៍ ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​យើង នៅ​វេលា​ម៉ោង ៩​និង​៣០ នាទី ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៦​នេះ​ថា ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ចាប់ពី​ចំណុច​មាត់ពាម​ចុង​ឃ្នៀស រហូត​ដល់​ចំណុច ជ្រោយ​ព​ពាយ អូរ​ប្រតប់ ស្ថិត​ក្នុង​សង្កាត់​ចុង​ន​ឃ្នៀស ក្រុង​សៀមរាប ​ខេត្តសៀមរាប​នេះ បាន​ធ្វើការ​ដកហូត និង​រុះរើ ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច​ជា ឧបករណ៍ របាំង​ស្បៃ​មុង​ចំនួន ៧៥ ខ្សែ ប្រវែង​៣៧៥០ ម៉ែត្រ ក្បាល​លូ​ស្បៃ​មុង​ចំនួន ៧៥ គ្រឿង បង្គោល​ចំរឹង​ចំនួន​៦៥០ ដើម និង លប​ប្រើស​១០០ ឬ​លប​កន្ទុយ​កណ្តុរ ចំនួន ០៩ គ្រឿង ព្រមទាំង​បាន​លែង​កូន​ត្រី​ចំរុះ​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ បាន​ចំនួន​ប្រមាណ ៥០​គីឡូក្រាម​ផង​ដែរ​។ ចំពោះ ម្ចាស់ បទល្មើស បាន​គេចខ្លួន​បាត់ ខណៈ កម្លាំង យើង ចុះ​ទៅ​ដល់ ប្រហែល​មាន​អ្នករាយការណ៍​ប្រាប់​មុន​។

លោក បញ្ជាក់​ថា សូម​ដល់​បងប្អូន ប្រជា​នេសាទ​ជ្រាប​ថា យោង​តាម​សេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​ជលផល ដែល​ចេញ​វ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ កន្លង​ទៅ បាន​ណែនាំ​ឱ្យ​សាធារណជន និង​អ្នកនេសាទ​ទាំងអស់ ចូលរួម​សហការ អនុវត្ត ដើម្បី​ថែរក្សា​ការពារ​ធនធាន​ជលផល ឱ្យ​បាន​គង់វង្ស ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ ហាម​ធ្វើ​នេសាទ​ទ្រង់ ទ្រាយ​ធំ ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ជល ផល​ទឹកសាប ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត ជុំវិញ​បឹង​ទន្លេរ​សាប ក្នុង​នោះ​ក៏​មាន ខេត្តសៀមរាប យើង​ផង​ដែរ​ដើម្បី​រក្សា​ទុក ឱ្យ​ត្រី​ពង​កូន នៅ ក្នុង​រដូវវស្សា ខាង​មុខ​នេះ ដោយ​ក្នុង​រយៈ ពេល​បិទ​នេសាទ​នេះ អ្នកនេសាទ​ទាំង អស់ ត្រូវ​ប្រើ​តែ​ឧបករណ៍​នេសាទ​ខ្នាត​តូច ស្រ​បន​តាម បទ​ប្បញ្ញត្តិ​ច្បាប់ ស្តី​ពី​ជលផល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផង​ដែរ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>