អាវុធហត្ថខេត្តសៀមរាប ចុះចែកខិត្តប័ណ្ណ និងបិទស្ទិកគ័រ Hotline 1296 ដើម្បីពង្រឹងសន្តិសុខ
- សៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ បិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខ ទូរស័ព្ទ (Hotline)1296 និងផ្សព្វផ្សាយ ផលប៉ះពាល់គ្រោះថ្នាក់នៃការសេពគ្រឿង ញៀន ការប្រើប្រាស់ជក់បារីអេឡិចត្រូនិច បញ្ហាក្មេងទំនើង ជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន់ ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជា ការ កងរាជអាវុធហត្ថខេត្តសៀមរាប បានមានប្រសាសន៍ថា បើសិនជាបងប្អូនប្រជា ពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុ ការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពី កងរាជ អាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)1296 ដោយ ឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញ CoolApp , Telegram , WhatsApp តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធ ហត្ថខេត្តសៀមរាប ផងដែរ ៕























<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ