ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ឈិន សុរ៉ាវី ធ្វើអត្តឃា.តចង.កសម្លា.ប់ខ្លួន ​សង្ស័យ​វិបត្តិ​ស្នេហា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​ស្រី​ម្នាក់ គឺ​អ្នកនាង​ឈិន សុរ៉ាវី ​បានដាច់​ចិត្ត​​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លា.ប់​ខ្លួន​ចោល​ក្រុមគ្រួសារ និង​មិត្ត​ភក្តិ​សិល្បករ​​ សិល្ប​ការិនី​ ជាទីស្រឡាញ់​របស់នាង​ ហើយ​រហូត​ពេលនេះ​មិន​ទាន់​មាន​ប្រភពណា​មួ​យ​អះ​អាង​ថា ការ​សម្លា.ប់ខ្លួន​របស់​តារា​​ចម្រៀង​ខាង​លើនេះ បណ្តាល​មកពី​មូល​ហេតុ​អ្វី​នៅឡើយទេ ។

រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​ស្រី​ម្នាក់ គឺ​អ្នកនាង​ឈិន សុរ៉ាវី ​បានដាច់​ចិត្ត​​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់​ខ្លួន​ចោល​ក្រុមគ្រួសារ និង​មិត្ត​ភក្តិ​សិល្បករ​​ សិល្ប​ការិនី​ ជាទីស្រឡាញ់​របស់នាង​ ហើយ​រហូត​ពេលនេះ​មិន​ទាន់​មាន​ប្រភពណា​មួ​យ​អះ​អាង​ថា ការ​សម្លាប់ខ្លួន​របស់​តារា​​ចម្រៀង​ខាង​លើនេះ បណ្តាល​មកពី​មូល​ហេតុ​អ្វី​នៅឡើយទេ ។

គេ​ដាក់​ការ​សង្ស័យ​ក្នុង​ភាព​ស្រពិច​ស្រពិល​​ថា អាច​បណ្តាល​មកពី​វិបត្តិ​ស្នេហា ព្រោះ​មុន​ពេល​ចង.ក​សម្លាប់​ខ្លួន​ នាង​មានទំនាស់​​ជា​មួយ​សង្សារ​ លុះ​ដល់​វេលាយប់ ក៏ស្រាប់តែ​គេប្រទះឃើញ​នាងចង.ក​សម្លាប់​ខ្លួន​ឯង​បែបនេះ​តែម្តង ប៉ុន្តែ​ទោះ​បី​ជា​បែបណា​ នេះ​គ្រាន់​តែ​ជា​ប្រភព​ខាងក្រៅ​ប៉ុណ្ណោះ ហើយក៏នៅ​មាន​ប្រភព​ខ្លះ​ៗទៀត​ ដែលមន្ទិលសង្ស័យ​ថា នាង​ត្រូវគេ​ធ្វើអត្ត​ឃាត​ ទោះបី​ជា​ប៉ូលិស​ជំនាញ​អះអាង​ថា នាង​សម្លាប់​ខ្លួនឯងក៏ដោយ ។

គួរបញ្ជាក់​ផង​ដែរថា ហេតុការណ៍នោះ​បាន​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​​ឡើង​កាលពីវេលាម៉ោង​៧ និង​២០នាទីយប់​ថ្ងៃទី​១៤ វិច្ឆិកា ២០១៣ ​ស្ថិត​ចំណុច​ផ្ទះលែ្វង​លេខ​២១៤ ​​ផ្លូវ D ​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍សែនជ័យ ។ កញ្ញា​ឈិន សុរ៉ាវី មាន​អាយុ​៣៣​ឆ្នាំ  នាង​ត្រូវ​បានគេ​ស្គាល់​ថា ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ ​និងមានប្រជាប្រិយភាព​ម្នាក់​ដែរ ហើយ​សព្វ​ថ្ងៃ​មាន​ទី​លំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ សាកសព​របស់នាង​ត្រូវបាន​ប្អូនស្រី​​ប្រទះ​ឃើញ​ស្លាប់​នៅ​​ក្នុងបន្ទប់​ឡៅតឿដោយ​បាន​យក​ក្រណាត់​អាវ​ចង.ក​​ជាប់​ជាមួយដំបូល​ឡៅតឿ​ខាងលើ ។

ប៉ូលិស​បាន​ឱ្យ​ដឹងថា កញ្ញា​ឈិន សុរ៉ាវី ស្នាក់នៅ​ផ្ទះ​ខាងលើ​ជាមួយ​ប្អូនស្រីបង្កើត​​របស់នាង​ម្នាក់ និងប្អូនស្រីជី​ដូន​មួយ​ម្នាក់​ទៀត​ផង​ដែរ ​ហើយ​នៅ​មុន​ពេលកើតេហតុ នាង​បាន​នៅ​ផ្ទះតែ​ម្នាក់ឯង ចំណែកប្អូន​ស្រី​បង្កើត និង​ប្អូនស្រី​ជីដូន​មួយ​ជាប់រវល់​ចេញទៅ​ក្រៅ ​ចូល​ដល់​ផ្ទះ​វិញ​ទើប​មាន​ការភ្ញាក់​ផ្អើល​​ បន្ទាប់​ពីមើល​ឃើញ​បងស្រី​របស់ខ្លួនតាម​ទ្វារ​កញ្ចក់បន្ទប់​ឡៅតឿចង.ក ។ ហើយក៏នាំគ្នា​វាយបំបែក​កញ្ចក់ទ្វារ​​នោះចូល​ទៅស្រាយទម្លាក់ ក្នុងបំណង​ជួយសង្គ្រោះ​​ ប៉ុន្តែពេលនោះ​អ្វីៗ​បាន​ហួស​ពេល​ទៅហើយ​ដោយនាង​​បានស្លាប់បាត់​បង់ជិវិត​បាត់ទៅហើយ ។