ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកមាន​ស្បែក​ខ្លាញ់​ច្រើន គួរ​បរិភោគ​អាហារ​បែប​ណា?

4 ឆ្នាំ មុន

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ស្បែក​សម្បូរ​ជាតិ​ខ្លាញ់ ជា​ញឹកញាប់​បំផុត គេ​អាច​សម្គាល់​ឃើញ​ថា​បញ្ហា​នៅ​លើ​ផ្ទៃមុខ ដោយសារ​តែ​ក្រពេញ​ខ្លាញ់​ផលិត​ជាតិ​ខ្លាញ់​ច្រើន និង​ខាប់​ពេក​។ កន្លែង​ផ្សេង​ទៀត​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​ការ​មាន​ជាតិ​ខ្លាញ់​ច្រើន​នៅ​លើ​ស្បែក​ផង​ដែរ​ដែរ អាច​រួម​មាន​ទ្រូង ក និង​ខ្នង​ជាដើម​។ ប…

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ស្បែក​សម្បូរ​ជាតិ​ខ្លាញ់ ជា​ញឹកញាប់​បំផុត គេ​អាច​សម្គាល់​ឃើញ​ថា​បញ្ហា​នៅ​លើ​ផ្ទៃមុខ ដោយសារ​តែ​ក្រពេញ​ខ្លាញ់​ផលិត​ជាតិ​ខ្លាញ់​ច្រើន និង​ខាប់​ពេក​។ កន្លែង​ផ្សេង​ទៀត​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​ការ​មាន​ជាតិ​ខ្លាញ់​ច្រើន​នៅ​លើ​ស្បែក​ផង​ដែរ​ដែរ អាច​រួម​មាន​ទ្រូង ក និង​ខ្នង​ជាដើម​។ ប

បើ​ទោះបីជា​កម្រិត​អ័រម៉ូន ភាព​តានតឹង និង​បញ្ហា​សុខភាព​អាច​បង្ក​ឲ្យ​មានការ​ប្រែប្រួល​ទៅ​លើ​ចំនួន​នៃ​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក តែ​ទោះជា​យ៉ាងណា អ្នក​ដែល​មាន​ស្បែក​មាន​ខ្លាញ់ ស្បែក​ស្ងួត ឬ​ស្បែក​ធម្មតា គឺ​អាច​ត្រូវ​បាន​កំណត់​ដោយ​កត្តា​ពូជ (​ហ្សែ​ន​)​។

ដោយ​មិន​មាន​វិធី​ដើម្បី​ការពារ​កត្តា​ពូជ​នេះ​បាន ដូច្នេះ​ស្បែក​មាន​ជាតិ​ខ្លាញ់​មិន​អាច​ត្រូវ​បានកា​ពារ​បាន​នោះ​ទេ​។ ទោះ​យ៉ាងណា​មាន​អ្វីមួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​គ្រប់គ្រង​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​បាន​នោះ​មាន​ដូច​ជា​អាហារ​ដែល​អ្នក​បរិភោគ​ដែល​មាន​ឥទ្ធិពល​លើ​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ដោយ​ក្រពេញ​ខ្លាញ់​។

តើ​អ្នកមាន​ស្បែក​ខ្លាញ់​គួរ​បរិភោគ​អាហារ​បែប​ណា?

១-ជៀសវាង​ខ្លាញ់​៖ អាហារ​មាន​ជាតិ​ខ្លាញ់ និង​ខ្លាញ់​ក្តៅ​ដែល​អាច​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​លើ​លក្ខខណ្ឌ​ស្បែក​ខ្លាញ់​។ ចូរ​ជំនួស​ខ្លាញ់​មិនល្អ​ដល់​សុខភាព​នៅ​ក្នុង​របប​អាហារ​របស់​អ្នក​ដោយ​ខ្លាញ់​ដែល​នាំ​មក​នូវ​សុខភាព​ល្អ​វិញ ដែល​មាន​ដូច​ជា​ខ្លាញ់​មាន​ក្នុង​គ្រាប់​ធញ្ញជាតិ បង្កង និង​សត្វ​ស្លាប​គ្មាន​ខ្លាញ់ និង​សាច់​ផ្សេង​ទៀត​។

២-ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ជាតិ​អ៊ីយ៉ូត​អាច​ធ្វើ​ឲ្យ​ស្បែក​ខ្លាញ់​មាន​ខ្លាញ់​កាន់តែ​ច្រើន​។ ចូរ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​អ៊ីយ៉ូត​ច្រើន​ពេក​។

៣-សូម​បរិភោគ​អាហារ​ធម្មជាតិ ផ្លែ​ឈើ​ស្រស់ និង​បន្លែ​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ