ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ភ្នែក​ព្រហ្ម​វិហារ​ធម៌

13 ឆ្នាំ មុន

ទឹក​ភ្នែក​មិន​បាន​បង្ហូរ​ចុះ​តាម​រយៈ​សាច់​​រឿង​កំសត់​ណា​មួយ​ទេ តែ​ជា​ការ​ហូរ​ចេញ​​ពី​ក្រអៅ​បេះដូង​ពិតៗ​នៅ​ចំពោះ​មុខ​ទឹក​ភ្នែក​ដែល​ជន​ រួម​ជាតិ ទាំង​​ប្រុស ទាំង​ស្រី ដែល​ត្រូវ​ស្លា.ប់​គរ​លើ​គ្នា​យ៉ាង​អាណោច​​អាធ័ម​ជា​ទី​បំផុត ។ សម្តេច​តេជោ ហ៊ុន សែន បាន​សោក​សង្រេង​រួម​ជា​មួយ​​លោក​ជំទាវ​ជា​ភរិយា ព្រោះ​តែ​ការ​អាណិត​អាសូរ​ខ្លោច​ចិត្ត​ជា​ពន់​ពេក​ក្នុង​មហា​សោក​នាដ​កម្ម​ ដែល​​ស្មាន​មិន​ដល់​ តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​សោះ ជីវិត​រាប់​រយ​នាក់​ត្រូវ​ស្លា.ប់ និង​រាប់​រយ​នាក់​ទៀត​រង​​របួស និង​មាន​អ្នក​ខ្លះ​ត្រូវ​ប្រឈម​នឹង​ពិការ​ភាព​នា​អនាគត

ទឹក​ភ្នែក​មិន​បាន​បង្ហូរ​ចុះ​តាម​រយៈ​សាច់​​រឿង​កំសត់​ណា​មួយ​ទេ តែ​ជា​ការ​ហូរ​ចេញ​​ពី​ក្រអៅ​បេះដូង​ពិតៗ​នៅ​ចំពោះ​មុខ​ទឹក​ភ្នែក​ដែល​ជន​រួម​ជាតិ ទាំង​​ប្រុស ទាំង​ស្រី ដែល​ត្រូវ​ស្លាប់​គរ​លើ​គ្នា​យ៉ាង​អាណោច​​អាធ័ម​ជា​ទី​បំផុត ។ សម្តេច​តេជោ ហ៊ុន សែន បាន​សោក​សង្រេង​រួម​ជា​មួយ​​លោក​ជំទាវ​ជា​ភរិយា ព្រោះ​តែ​ការ​អាណិត​អាសូរ​ខ្លោច​ចិត្ត​ជា​ពន់​ពេក​ក្នុង​មហា​សោក​នាដ​កម្ម​ដែល​​ស្មាន​មិន​ដល់​ តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​សោះ ជីវិត​រាប់​រយ​នាក់​ត្រូវ​ស្លាប់ និង​រាប់​រយ​នាក់​ទៀត​រង​​របួស និង​មាន​អ្នក​ខ្លះ​ត្រូវ​ប្រឈម​នឹង​ពិការ​ភាព​នា​អនាគត ។ គេ​មិន​ត្រូវ​មើល​រំលង​ចំពោះ​ការ​រំជួល​ចិត្ត​ដោយ​ក្តី​​ក្តុក​ក្តួល​របស់​សម្តេច​ និង​លោក​ជំទាវ​ឡើយ ។ គេ​ត្រូវ​គិត​បន្តិច​ថា រយៈ​ពេល​៣១​ឆ្នាំ​រហូត​ដល់​មាន​អ្វីៗ​ទាំង​អស់​នា​ពេល​នេះ បាន​មក​ពី​នរណា​ដែល​នោះ គឺ​ការ​ផ្តើម​ចេញ​ពី​បាត​ដៃ​ទទេ ហើយ​ពេល​នេះ​អ្វី​ដែល​​ជា​ការ​ពិត​ គឺ​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ និង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​តែង​តែ​មាន​ការ​​វិវត្តន៍​ទៅ​មុខ​ជា​និច្ច​ដែល​ទាំង​អស់​នេះ​ជា​ស្នាដៃ​ដែល​មិន​អាច​ខ្វះ​បាន​នូវ​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​នៃ​សម្តេច​តេជោ ហ៊ុន សែន ។

ការ​ក្តុក​ក្តួល​រំជួល​ចិត្ត​រហូត​មាន​ការ​សោក​សង្រេង​​​នៅ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ក្នុង​ទិវា​កាន់​មរណ​ទុក្ខ​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​បង្ហាញ​ពី​ការ​អាណិត​អាសូរ​​ដល់​ជន​រួម​ជាតិ​ដែល​​បាន​បាត់​បង់​ជីវិត គឺ​ជា​មហា​សោក​នាដ​កម្ម​ដ៏​ធំ​ធេង​មួយ​សំរាប់​​ប្រជា​ជាតិ​ខ្មែរ មិន​មែន​តែ​ក្រុម​គ្រួសារ​សាច់​ញាតិ​ប៉ុណ្ណោះ​ទេ ។ សំរាប់​សម្តេច​តេជោ​ និង​​លោក​ជំទាវ​ជា​ភរិយា​​ដែល​បាន​ផ្តល់​អ្វី​ទាំង​អស់​សំរាប់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទាំង​ការ​អភិវឌ្ឍន៍ ទាំង​ការ​សន្តោស​ប្រណី​​ ទាំង​ការ​​គាំ​ពារ​ និង​ការ​លើក​ស្ទួយ​កំរិត​​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​ ពិត​ជា​​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​នោះ​ឡើយ និង​ជា​ការ​ផ្ទុះ​ចេញ​ពី​ក្រអៅ​បេះដូង​ពិតៗ​ជា​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​តែង​ក្លាយ​ជា​សុខ​ទុក្ខ​របស់​សម្តេច​ និង​លោក​ជំទាវ ពេល​ណា​ដែល​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​នោះ គឺ​ជា​ការ​លំបាក​របស់​សម្តេច​ និង​លោក​ជំទាវ​ បើ​ប្រជា​ពល​រដ្ឋ​ជួប​​​ទុក្ខ​សោក ក៏​ជា​ទុក្ខ​សោក​របស់​សម្តេច​ និង​លោក​ជំទាវ​ផង​ដែរ។ នេះ​ជា​មោទន​ភាព​របស់​ប្រជា​ជាតិ​ខ្មែរ ដែល​​មាន​ថ្នាក់​ដឹក​នាំ​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌​គួរ​ឱ្យ​គោរព ។ ពុំ​មាន​ន័យ​ណា​មួយ​និយាយ​ឱ្យ​ហួស​ពី​ការ​ពិត​នោះ​​ទេ បើ​សិន​ជា​យើង​ធ្វើការ​តាម​ដាន​តាំងពី​ដំបូង​​ទី​មក​ចាប់​ពី​វិនាទី​នៃ​មហា​សោក​នាដ​កម្ម​បាន​កើត​ឡើង​សម្តេច​ក៏​បាន​​ស្ថិត​ក្នុង​ការ​តាម​ដាន​យ៉ាង​ខ្ជាប់​ខ្ជួន​ ហើយ​នៅ​វេលា​រំលង​អធ្រាត្រ​​ និង​វេលា​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៣ វិច្ឆិកា សម្តេចតេជោ​ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ​បាន​ថ្លែង​ការណ៍​បន្ត​បន្ទាប់​តាម​វិដេអូ​ខន់​​ហ្វ្រេន​ពី​ព្រឹត្តិ​ការណ៍​ដែល​បាន​​​កើត​ឡើង​ ហើយ​ជា​បន្ត​បន្ទាប់​​ការ​​ធ្វើ​អន្តរា​គមន៍​​ពី​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ក៏​បាន​ធ្វើ​សកម្ម​ភាព​យ៉ាង​សស្រាក់​សស្រាំ​ភ្លាមៗ​ផ​ងដែរ ។ ក្រៅ​ពី​នេះ​ការ​សំរេច​បង្កើត​គណៈ​កម្ម​ការ​ ពិសេស​​ដោះ​ស្រាយ​ឧបទ្ទវ​ហេតុ​ករណី​​ស្ពាន​ពេជ្រ​នៃ​តំបន់​កោះ​ពេជ្រ​ក៏​បាន​ប្រកាស​ជា​បន្ទាន់​ និង​មាន​ការ​ចេញ​សារាចរ​ណែ​នាំ​ឱ្យ​មាន​ការ​កាន់​ទុក្ខ​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា និង​ការ​ប្រកាស​​ផ្តល់​ថវិកា​៥​លាន​រៀល សំរាប់​អ្នក​ស្លាប់​​ផង​ដែរ ។ រាល់​សកម្ម​ភាព​នានា​របស់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​បាន​អនុ​វត្ត​បាន​ល្អ​ឥត​ខ្ចោះ​​តាម​បទ​បញ្ជាំ​នានា​របស់​សម្តេច​រហូត​ដល់​ការ​​ដឹក​ជញ្ជូន​​សព​ទៅ​កាន់​ស្រុក​កំណើត​ក៏​ស​ម្តេច​បាន​​ស្វែង​យល់​យ៉ាង​ច្បាស់​ថា ពិត​ជា​មាន​ការ​លំបាក​សំរាប់​គ្រួសារ​សព​ក្នុង​ការ​រក​មធ្យោ​បាយ​ដកឹ​សព​ទៅ​ធ្វើ​បុណ្យ​​ទាន​តាម​​ប្រពៃណី​នៅ​​ស្រុក​កំណើត​សម្តេច​​ក៏​បាន​​ឱ្យ​​ក្រសួង​ការ​ពារ​ជាតិ​​បញ្ចេញ​រថយន្ត​កង​ទ័ព​ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន​មាន​ការ​ដឹក​សព​ទៅ​កាន់​តំបន់​នានា​​នៅ​ទូទាំង​ប្រទេស ហើយ​​សាលា​រាជ​ធានី​​ក៏​ជា​អ្នក​បាន​ឧបត្ថម្ភ​ជា​មឈូស​ដាក់​សព​ផង​ដែរ ។ និយាយ​ជា​រួម​ទាំង​អស់​​នេះ​សុទ្ធ​សឹង​តែ​ជា​ការ​អនុ​វត្ត​ទៅ​តាម​ចក្ខុ​វិស័យ​ប្រកប​ដោយ​ការ​ឈ្លាស​វៃ​របស់​សម្តេច​តេជោ​ទាំង​អស់ ។ សម្តេច​បង្ហូរ​ទឹក​ភ្នែក​នេះ មិន​បាន​បង្ហាញ​នរណា​ម្នាក់​ទេ តែ​នេះ​ជា​ការ​ញាប់​ញ័រ​រញ្ជួយ​ចិត្ត​របស់​សម្តេច​ ព្រោះ​តែ​សម្តេច​មិន​​ចង់​ឱ្យ​មាន​ហេតុ​ការណ៍​​អាក្រក់​បែប​នេះ​កើត​ឡើង​សូម្បី​តែ​បន្តិច ចំណែក​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន វិញ លោក​ជំទាវ​គឺ​ជា​គំរូ​នៃ វីរ​នារី​កម្ពុជា​មួយ​រូប ជា​អ្នក​ម្តាយ​ដ៏​វិសេស​ថ្លៃ​ថ្លា​ និង​ជា​​ភរិយា​ដ៏​ឧត្តម​​មួយ​រូប​តែង​តែ​ជួយ​ផ្តល់​នូវ​​ទឹក​សន្សើម​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ​ដែល​ជួប​ការ​លំបាក​​វេទ​នា ឬ​ជួប​គ្រោះ​អាសន្ន​តែង​បាន​ជួយ​ទាន់​ពេល​វេលា​ដោយ​មិន​មាន​ការ​រើស​អើង​នោះ​ឡើយ និយាយ​ជា​​រួម​ទី​ណា​ជួប​ការ​លំបាក​ ទី​នោះ​មាន​សម្តេច និង​លោក​ជំទាវ​ជា​និច្ច​ ហេតុ​នេះ​ហើយ​ទើប​លោក​ជំទាវ​ទប់​ភាព​ក្តុក​ក្តួល​ដ៏​លើស​លុប​មិន​បាន​ចំពោះ​មហា​សោក​នាដ​កម្ម​នេះ ដោយ​សារ​តែ​​មិន​អាច​ជួយ​បាន ។ បណ្តា​ព្រហ្ម​វិហារ​​របស់​សម្តេច​តេជោ និង​លោក​ជំទាវ​ពិត​ជា​មិន​អាច​រៀប​រាប់​ក្នុង​ពេល​តែ​មួយ​អស់​នោះ​ឡើយ តែ​អ្វី​ដែល​ជា​ការកត់​សំគាល់​បាន​នោះ គឺ​សង្គម​កម្ពុជា ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល​​មិន​អាច​ខ្វះ​បាន​នូវ​មគ្គ​ទ្ទេសន៍​ដ៏​អស្ចារ្យ​សំរាប់​ខ្លួន​នោះ​ទេ ហើយ​ក៏​ជា​ការ​ពិត​ណាស់​ថា ភាព​មិន​អាច​ខ្វះ​បាន​នេះ សម្តេច​​តេជោ ហ៊ុន សែន និង​ស្ថិត​នៅ​ជា​នាយក​រដ្ឋ​មន្ត្រី​សំរាប់​អាណត្តិ​ក្រោយៗ​​ទៀត​ដែល​មិន​មែន​ត្រឹម​តែ​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ តែ​គឺ​សំរាប់​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​ផង​ដែរ ។

ទិដ្ឋ​ភាព​នៃ​ការ​សោក​សង្រេង​របស់​សម្តេច​ និង​លោក​ជំទាវ​នេះ​បាន​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ប្រជា​ពល​រដ្ឋ​ខ្មែរ​​គ្រប់​រូប​ដែល​ទទួល​បាន​ភាព​កក់​ក្តៅ​ក្រោម​ម្លប់​នៃ​ព្រហ្ម​វិហារ​ធម៌​របស់​ថ្នាក់​ដឹក​នាំ ។ ប្រជា​ពល​រដ្ឋ​មិន​ឯកោ​នោះ​ទេ ហើយ​វិញ្ញាណ​ក្ខន្ធ​អ្នក​រង​គ្រោះ​ទាំង​អស់​ពិត​ជា​ទៅ​សុគតិ​ភព​គ្រប់ៗ​គ្នា​មិន​ខាង​ឡើយ ។ បន្តិច​ទៀត​​ស្តូប​មួយ​ និង​នៅ​លេច​ត្រដែត​ឡើង​មិន​ខាន​ដែល​មាន​ន័យ​ថា គ្រប់​វិញ្ញាណ​ក្ខន្ធ​របស់​​អ្នក​រង​គ្រោះ​ត្រូវ​បាន​ចារិក​ទុក​ក្នុង​ក្រអៅ​​បេះដួង​ជន​រួម​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ។ ពេល​នេះ​យើង​មាន​អង្គ​ព្រះ​មហា​ក្សត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​​ និង​មាន​ឥស្សរ​ជន​ដឹក​នាំ​គួរ​ជា​ទី​ពឹង​ពាក់​ពេល​គ្រា​មាន​អាសន្ន​ពិត​ជា​គ្រប់​គ្រាន់​​សំរាប់​យើង​គ្រប់​គ្នា​ហើយ ។ មាស​សុទ្ធ​មិន​ខ្លាច​​ភ្លើង​ ដូច្នេះ​យើង​មិន​ខ្លាច​នឹង​និយាយ​ការ​ពិត​ទេ ៕

(ដោយ​សាឯម ថល្គុន)