ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានរថយន្តធុនធំជាច្រើនគ្រឿង បានបុកគ្នាយ៉ាងរន្ធត់ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៩ ឧសភា ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១១៨-១១៩ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ខណៈនៅមិនទាន់ដឹងពីមូលហេតុនៃបុកគ្នានេះនៅឡើយ ។

សេចក្តីរាយការណ៍បន្តថា ស្ថិតនៅកន្លែងកើតហេតុ បានឃើញរថយន្តនីមួយៗបែករាយប៉ាយពេញលើផ្លូវថ្នល់ ។ ចំពោះមនុស្ស គេនៅមិនទាន់ដឹងថា មានប៉ុន្មានបានរងគ្រោះនោះដែរ ។ បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន កំពុងចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍ ទន្ទឹមមេឃមិនទាន់រាំងភ្លៀងនៅឡើយ ។

យ៉ាងណាក៏ដោយ សូមបងប្អូនជាអ្នកធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមប្រយ័ត្នការពារសុវត្ថិភាពអាយុជីវិតខ្លួន និងជីវិតអ្នកដទៃឱ្យខ្ពស់បំផុត ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។





ចែករំលែកព័តមាននេះ