ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អស់​សោះ ! ស្ងាត់​បានជា​បន្តបន្ទាប់​ទៀត​ហើយ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​បង្ក្រាប​ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​ដាច់​ដោយឡែក​នៅ​ក្នុងស្រុក​អន្លង់​វែង​មួយ​ករណី​ឃាត់ខ្លួន​៣​នាក់ និង​ឈាន​ទៅ​បង្ក្រាប​ឃាត់ខ្លួន​បុរស​៣​នាក់​ផ្សេង​ទៀត ក្នុងស្រុក​ត្រពាំង​ប្រាសាទ​មួយ​ករណី​ដែល​មាន​រយៈពេល​២​ថ្ងៃ ក្នុង​ថ្ងៃ​ទី​៧​នឹង​ថ្ងៃ​ទី​៨ ឧសភា ២០១៩ ។ ជនសង្ស័យ​ដែល​កម្លាំង​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង​ឃាត់ខ្លួន​មាន​១…

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​បង្ក្រាប​ជួញដូរ​នឹង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​ដាច់​ដោយឡែក​នៅ​ក្នុងស្រុក​អន្លង់​វែង​មួយ​ករណី​ឃាត់ខ្លួន​៣​នាក់ និង​ឈាន​ទៅ​បង្ក្រាប​ឃាត់ខ្លួន​បុរស​៣​នាក់​ផ្សេង​ទៀត ក្នុងស្រុក​ត្រពាំង​ប្រាសាទ​មួយ​ករណី​ដែល​មាន​រយៈពេល​២​ថ្ងៃ ក្នុង​ថ្ងៃ​ទី​៧​នឹង​ថ្ងៃ​ទី​៨ ឧសភា ២០១៩ ។

ជនសង្ស័យ​ដែល​កម្លាំង​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង​ឃាត់ខ្លួន​មាន​១ -​ឈ្មោះ​ហ៊ាន លឹ​មហា​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ២-​ឈ្មោះ​វ៉ា​ន សុ​ភិន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រី ស្រុក​អន្លង់​វែង ៣-​ឈ្មោះ​ភុំ ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ម្ស៉ៅ​ក្រាម ពណ៌​សរ (​ម៉ា​ទឹក​ក​) ចំនួន​១​ថង់​ធំ និង​៤​ថង់​តូច​ស្មើ​២១,៤៤​ក្រាម ទូរស័ព្ទ​ដៃ​២​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​១ ម៉ូតូ​២​គ្រឿង (​ម៉ាក​វ៉េវ​RSX​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ម៉ាក​ស្មាស់ REVO ពណ៌​ខ្មៅ​ប្រដាប់​ជក់​មួយ​ចំនួន​ទៀត ហេតុការណ៍​បង្ក្រាប​ករណី​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ឧសភា ២០១៩ ។

កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង​វែង​បាន​ឈាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ករណី​ទៀត​ឃាត់ខ្លួន​២​នាក់ មាន​១- ឈ្មោះ​វ៉ា​ន់ សឹ​ង្ហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ២-​ឈ្មោះ​សន គឹ​ម​សេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង ម្ស៉ៅ​ក្រាម ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​២៥​កញ្ចប់​តូច ស្មើ​(3.91​ក្រាម ដាវ​ចំនួន​២​ដើម ម៉ូតូ​វេ​វ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​១​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន ប្រាក់​ខ្មែរ​ចំនួន​២​សែន​រៀល ប្រដាប់​ជក់​មួយ​ចំនួន​ទៀត ហេតុ​ការ​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ករណី​ទី​២ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា ២០១៩ ក្នុងភូមិ​ឃុំ​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

លោក​វរសេនីយទោ​ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ស៊ើបអង្កេត​ជា​យូរថ្ងៃ ក្រោយមក​កម្លាំង​បាន​រាយការណ៍​មក​ថា ជនសង្ស័យ​៣​នាក់ កំពុង​ចែកចាយ​ថ្នាំ​ញៀន​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ភ្លាម​ៗ​ឃាត់ខ្លួន​បាន​៣​នាក់ រួម​ទាំង​វត្ថុ​តាង​នាំ​ខ្លួន​មក​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក​សាកសួរ​ចម្លើយ​នឹង​ឈាន​បន្ត​ទៅ​ឃាត់ខ្លួន​២​នាក់​ផ្សេង​ទៀត ដោយ​សហការ​កម្លាំង​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ។

លោក​វរសេនីយទោ​ងួ​ន ទ្ធី​រិ​ទ្ធ បាន​បញ្ជាក់​ថា យោង​តាម​ចម្លើយ​ជនសង្ស័យ​បាន​សារ ភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ជួញដូរ និង​ប្រើប្រាស់​មែន ហើយ​យោង​ទៅ​លើ​វត្ថុ​តាង​កម្លាំង​ជំនាញ​អាវុធហត្ថ​បាន​កសាង​សំណុំរឿង ជនសង្ស័យ​ទាំង​៥​នាក់​រួម​ជាមួយ​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ