ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្តបន្ទាយមានជ័យ​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក​នេះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោក សួន បវរ…

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោក សួន បវរ អភិបាលខេត្ត​ចាស់​ត្រូវ​បាន​ទៅ​បម្រើ​ការងារ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

មន្ត្រី​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​រាជានុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង គោរព​ស្នើ​សុំ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ដូច​ខាងក្រោម​នេះ ៖

១-​គោរព​ស្នើ​សុំ​ផ្ទេរ​ភារកិច្ច​លោក សួន បវរ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​២​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ អោយទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី ២-​គោរព​ស្នើ​សុំ​តែងតាំង​លោក អ៊ុំ រាត្រី ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ជំនួស​លោក សួន បវរ ៣-​គោរព​ស្នើ​សុំ​ផ្ទេរ​បញ្ចូល​លោក គឹ​ង វ​ណ្ណះ ពី​ឋានន្តរស័ក្តិ​ឧត្តម​សេនិយ៍​ឯក​អត្តលេខ​៦៤៥៥៥​នៃ​ក្រម​ខ័​ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​មក​ជា​ឋានន្តរស័ក្តិ​ឧត្ត​មន្ត្រី​ថ្នាក់​លេខ​២​នៃ​ក្របខ័ណ្ឌ​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដើម្បី​មាន​ឧបនិស្ស័យ​តែងតាំង​មុខ​តំណែង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​អភិបាល​និង​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ​នៅ​សាល​ប្រជុំ​(​ធំ​)​សាលា​ខេត្តបន្ទាយមានជ័យ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

មន្ត្រី​រដ្ឋបាល​បាន​បញ្ជាក់​ថា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​មាន ១-​លោក សួន បវរ អតីត​អភិបាល​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ២-​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ ៣-​លោក លី សារី អភិបាលរង​ខេត្ត ៤-​លោក អោម ច​ន្ថា អភិបាលរង​ខេត្ត ៥-​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត ៦-​លោក​ជំទាវ ប៉ុក ណា​ឌី អភិបាលរង​ខេត្ត ៧-​លោក​ជំទាវ រស់ សុ​ផា​នី អភិបាលរង​ខេត្តបន្ទាយមានជ័យ ៨-​លោក គឹ​ង វ​ណ្ណះ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថ្មី​ជំនួស​លោក អ៊ុំ​ រាត្រី ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ