ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Ronaldo អាច​នៅ​មានឱកាស​ក្នុង​ការ​ដណ្តើម​ពាន​ស្បែកជើង​មាស​ឬទេ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi កំពុង​តែ​ឈរ​នៅ​លំដាប់​ទី​មួយ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ពាន​ស្បែកជើង​មាស​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​កីឡាករ​វ័យក្មេង​របស់​ក្លិប​អ្នកមាន​បារាំង Kylian…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi កំពុង​តែ​ឈរ​នៅ​លំដាប់​ទី​មួយ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ពាន​ស្បែកជើង​មាស​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​កីឡាករ​វ័យក្មេង​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe កំពុង​ឈរ​នៅ​លំដាប់​បន្ទាប់ ។ គេ​គិត​ថា Ronaldo អាច​នឹង​មានឱកាស​ឈរ​នៅ​លំដាប់​ទី​បី​។

Messi បាន​សម្រាក​មិន​ប្រកួត​នៅ​ចុង​ស​ប្តា​ហ៍ ដែល​ធ្វើ​ឱ្យ​គេ​មិន​អាច​រក​គ្រាប់​បាល់​មក​បន្ថែម​លើ ៣៤​គ្រាប់​របស់​គេ​នា​ពេល​បច្ចុប្បន្ន​។ រីឯ Mbappe ក៏​ត្រូវ​ព្យួរ​ការ​ប្រកួត​៣​លើក​ដែរ ដោយសារ​តែ​ត្រូវ​ទទួល​ពិន័យ​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ Coupe de France​។ ដូចនេះ អ្នក​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​ឱ្យ​បាន​លើស​ហ្នឹង​ទៀត​ទេ​។

អ្នក​ដែល​ឈរ​នៅ​លំដាប់​ទី​បី​នៅ​ពេល​នេះ គឺ Fabio Quagliarella នៅ​ក្រុម Sampdoria ដោយ​មាន​គ្រាប់​បាល់​២៥​គ្រាប់​នៅ​ការ​ប្រកួត​អ៊ី​តា​លី​។ Duvan Zapata ដែល​មាន​២២​គ្រាប់ គឺ​ស្ថិត​នៅ​លំដាប់​ទី​៦​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ Cristiano Ronaldo មាន​ចំនួន​គ្រាប់​បាល់​ត្រឹមតែ ២១​គ្រាប់​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​រូបគេ​កំពុង​ឈរ​នៅ​លំដាប់​លេខ​៩​។ Ronaldo ផ្ទាល់​គឺ​ពិតជា​ចង់​ធ្វើ​ជា​ម្ចាស់​ពាន​ខ្លាំង​ណាស់​។ តើ​គេ​អាច​នឹង​រកបាន​៥​គ្រាប់​ទៀត​ឱ្យ​លើស Fabio ដែល​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ