ស្បែកជើង Nike Shox ថ្មីរបស់ Neymar មើលហើយចង់បែកភ្នែក
តាមប្រភពព័ត៌មាន Sneaker News បានឱ្យដឹងថា ស្បែកជើងពី Nike ម៉ូដែល Shox ដែលមានរចនាបទពិសេសសម្រាប់ Neymar…
តាមប្រភពព័ត៌មាន Sneaker News បានឱ្យដឹងថា ស្បែកជើងពី Nike ម៉ូដែល Shox ដែលមានរចនាបទពិសេសសម្រាប់ Neymar…
តាមប្រភពព័ត៌មាន Sneaker News បានឱ្យដឹងថា ស្បែកជើងពី Nike ម៉ូដែល Shox ដែលមានរចនាបទពិសេសសម្រាប់ Neymar ត្រូវបានដាក់បង្ហាញរូបរាង ជាមួយនឹងពណ៌យ៉ាងឆើតគួរឱ្យទាក់ទាញ។
គេបានយកពណ៌ក្រហមលាយនឹងពណ៌បៃតង ដាក់ជាពណ៌ឆើតនៅលើស្បែកជើងរចនាពិសេសសម្រាប់ Neymar។ នៅឡូកឡំជាមួយនឹងពណ៌ឆើតទាំងនេះ ក៏មានពណ៌ខ្មៅជាលក្ខណៈឆ្នូតៗ និង ពណ៌ប្រាក់នៅផ្នែកខាងមុខផងដែរ។ ស្បែកជើង Nike Shox Neymar Edition នេះ គឺមានពណ៌ឆើត ដូចទៅនឹងការលេងរបស់ Neymar លើតារាងអ៊ីចឹង។
វាខុសគ្នាពីស្បែកជើង Shox ធម្មតាត្រង់ថា គេបានដូរឡូហ្គោអក្សរ Z ទៅជាអក្សរ N វិញ នៅផ្នែកខាងមុខ ហើយនឹងមានពាក្យសរសេរថា Neymar នៅខាងឡូហ្គោនោះ។ មានចំនុចផ្សេងៗទៀត ដែលបានកែប្រែផងដែរ។
ស្បែកជើងប្រភេទនេះ ពិតជាមានប្រជាប្រិយភាពជាខ្លាំងនៅប្រទេសប្រេស៊ីល ដែលជាស្រុកកំណើតរបស់ Neymar។ ដូចនេះ យើងអាចរំពឹងខ្ពស់ទៅលើការលក់ស្បែកជើងនេះនៅក្នុងទីផ្សារប្រេស៊ីលនៅពេលខាងមុខ។ គេនៅមិនទាន់ដឺងថាពេលណា ទើបមានលក់លើទីផ្សារនៅឡើយទេ៕
ចែករំលែកព័តមាននេះ