ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យស​ត្រូវ​ទៅ​ជួយ​សត្រូវ​អាច​ទៅ​រួច​ទេ កា​ណា​ដា​ពឹង​អា​មេ​រិ​ក​ជួយ​​ចិនទាក់ទិននឹង Huawei

4 ឆ្នាំ មុន

កា​ណា​ដា​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៦ កន្លង​មក​ថា ប្រទេស​កា​ណា​ដា​កំពុង​តែ​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ជាមួយនឹង​ប្រទេស​ចិន​ដែល​បាន​ចាប់ផ្តើម​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​សំខាន់​ៗ​ពី​កា​ណា​ដា​ខណៈ​ដែល​មាន​ជម្លោះ​ទាក់ទិន​នឹង​ការ​ឃុំខ្លួន​នាយក Huawei ។ រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី…

កា​ណា​ដា​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៦ កន្លង​មក​ថា ប្រទេស​កា​ណា​ដា​កំពុង​តែ​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ជាមួយនឹង​ប្រទេស​ចិន​ដែល​បាន​ចាប់ផ្តើម​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​សំខាន់​ៗ​ពី​កា​ណា​ដា​ខណៈ​ដែល​មាន​ជម្លោះ​ទាក់ទិន​នឹង​ការ​ឃុំខ្លួន​នាយក Huawei ។

រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី Justin Trudeau កំពុង​តែ​បង្ហាញ​មុខសញ្ញា​ថា​នឹង​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​សហរដ្ឋអាមេរិក​លើ​បញ្ហា​ធំ​ៗ ។ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​ប្រទេស​ចិន​បាន​បង្កើន​សម្ពាធ​លើ​ប្រទេស​កា​ណា​ដា​ព្រោះតែ​ការ​ចាប់ខ្លួន​អ្នកស្រី Meng Wanzhou ដែល​ជានា​យក​ទទួល​បន្ទុក​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន Huawei Technologies Co. Ltd របស់​ប្រទេស​ចិន​កាលពី​ខែធ្នូ ។ ប្រទេស​ចិន​បាន​ផ្អាក​ការ​នាំ​ចូល​ផលិតផល Canola ពី​កា​ណា​ដា និង​បាន​ផ្អាក​ការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​នាំ​ចូល​ពី​ក្រុមហ៊ុន​សាច់​ជ្រូក​ពីរ​ទៀត ។

បន្ទាប់​ពី​ការ​ចាប់ខ្លួន​របស់​អ្នកស្រី Meng ហើយ ប៉ូ​លី​ស​ចិន​ក៏​បាន​ឃុំខ្លួន​ពលរដ្ឋ​កា​ណា​ដា​ចំនួន​ពីរ​នាក់​ដែរ​។ ប្រទេស​ចិន​កំពុង​តែ​បដិសេធ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ប្រតិភូ​ពាណិជ្ជកម្ម​កា​ណា​ដា​ធ្វើ​ទស្សនៈកិច្ច​ក្នុង​ប្រទេស​ចិន ។ ព្រោះតែ​កា​ណា​ដា​មិន​មាន​អ្វី​ដែល​អាចយ​កមក​ចរចា​ជាមួយ​នឹង​ប្រទេស​ចិន​បាន ប្រទេស​នេះ​ងាក​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​ដែល​កំពុង​តែ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយនឹង​ប្រទេស​ចិន ។

កាលពី​ខែ​មិ​នា គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​សហរដ្ឋអាមេរិក​បាន​ឆ្លើយ​តប​នឹង​កង្វល់​របស់​កា​ណា​ដា​ដោយ​ជំរុញ​ឲ្យ​មានការ​ស្វែងរក​ដំណោះស្រាយ​ទ្វេភាគី ប៉ុន្តែ​កា​ណា​ដា​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​កា​ណា​ដា​ព្រោះ​ដីកាចាប់ខ្លួន​របស់​សហរដ្ឋអាមេរិក​ជា​អ្វី​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយនឹង​ប្រទេស​ចិន ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា អ្នក​ចរចា​តំណាង​អា​មេ​រិ​កបាន​បដិសេធ​សំណើរ​របស់​ភាគី​ខាង​ប្រទេស​ចិន​ក្នុង​ការ​យក​បញ្ហា Huawei យក​មក​ចរចា​ក្នុង​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ