មិនធម្មតា ! Action Camera របស់ DJI ចង់ប្រកួតប្រជែងជាមួយ GoPro HERO ផង
ក្រុមហ៊ុនផលិត Drone របស់ចិនឈ្មោះ DJI កំពុងតែអភិវឌ្ឍ Action Camera របស់ខ្លួននេះបើយោងតាមការលេចធ្លាយថ្មីមួយដែលវានឹងត្រូវប្រកួតប្រជែងជាមួយម៉ូដែល HERO របស់…
ក្រុមហ៊ុនផលិត Drone របស់ចិនឈ្មោះ DJI កំពុងតែអភិវឌ្ឍ Action Camera របស់ខ្លួននេះបើយោងតាមការលេចធ្លាយថ្មីមួយដែលវានឹងត្រូវប្រកួតប្រជែងជាមួយម៉ូដែល HERO របស់…
ក្រុមហ៊ុនផលិត Drone របស់ចិនឈ្មោះ DJI កំពុងតែអភិវឌ្ឍ Action Camera របស់ខ្លួននេះបើយោងតាមការលេចធ្លាយថ្មីមួយដែលវានឹងត្រូវប្រកួតប្រជែងជាមួយម៉ូដែល HERO របស់ GoPro ។ កាមេរ៉ានេះត្រូវបានគេរំពឹងថា នឹងមានមូលដ្ឋានលើកាមេរ៉ាទំនើបរបស់ OSMO Pocket super-wide ដែលមានស្រាប់ ហើយរូបភាពមួយបានលេចធ្លាយបង្ហាញពីអ្វីដែលម៉ូដែលនេះអាចមាន តែទោះបីជាយ៉ាងណាក៏ដោយ DJI មិនបានបញ្ជាក់អំពីអ្វីដែលកាមេរ៉ានេះមាននោះទេ ។
កាមេរ៉ា OSMO Pocket របស់ DJI នាពេលបច្ចុប្បន្នគឺមានភាពខុសគ្នាខ្លាំងជាង Action Camera របស់ GoPro ដែលបានកំណត់នូវរបារសម្រាប់អ្វីដែលគេមើលឃើញជា Action Camera ។ OSMO Pocket មានការរចនាបញ្ឈរជាមួយអ័ក្សលំនឹងបី និង មានអេក្រង់តូច ។
ព័ត៌មានអំពី OSMO Pocket នេះត្រូវបានបង្ហាញពីអ្នកប្រើ Twitter ឈ្មោះ OsitaLV ដែលមានប្រវត្តិសមរម្យគួរឱ្យជឿទុកចិត្តបានជាមួយនឹងការលេចធ្លាយផលិតផលរបស់ DJI មុនពេលចាប់ផ្តើមដំណើរការផ្លូវការ ។
មានអ្នកប្រើ Twitter អនាមិកម្នាក់ទៀតបានចែករំលែករូបថតពីរប៉ុស្តិ៍បង្ហាញអំពីអេក្រង់របស់ Action Camera ដែលមិនស្គាល់ឈ្មោះ ប៉ុន្តែវាអាចជាគំរូ Action Camera របស់ DJI ។ ទោះជាយ៉ាងណាក៏ដោយប្រភពដើមនៃរូបភាពនោះនៅមិនទាន់ដឹងនៅឡើយទេ ហើយការលេចធ្លាយទាំងមូលគួរតែពិចារណារហូតដល់ DJI ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ៕
ចែករំលែកព័តមាននេះ