ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ដល់​កងកម្លាំង​នគរបាល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក ងួ​ន…

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ ឧសភា ឆ្នាំ ២០១៩ នេះ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​អភិបាលខេត្ត​បាន​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​បាន​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ក្នុង​ពេល​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ ហើយ​សូម​ពង្រឹង​បន្ថែម​ទៀត​សម្រាប់​ពេល​បោះ​ឆ្នោត រាជធានី ខេត្ត​នា​ពេល​ខាង​មុខ​នេះ ហើយ​និង​ធ្វើការ​ប្រគល់​មុង​ជ្រលក់​ថ្នាំ​ជូន​ដល់​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ព្រមទាំង​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ជា​ច្រើន​រូប ។

ក្នុង​របាយការណ៍​របស់​ស្នងការ​បាន​ជម្រាប​ជូន​ថា មុង​ជ្រលក់​ថ្នាំ​ចំនួន​១.១៧៤៥​មុង ដែល​ក្នុង​នោះ​មាន​មុង​សម្រាប់​ចង​ជាមួយ​អង្រឹង​សម្រាក​ចំនួន​៣.៩១៥​មុង និង​មុង​ចង​ជាមួយ​គ្រែ​សម្រាក​ចំនួន​៧.៨៣០​មុង ត្រូវ​បាន​ទទួល និង​បែងចែក​ជូន​ដល់​កងកម្លាំង​នគរបាល​ជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សម្រាប់​យក​ទៅ​ប្រើប្រាស់​ការពារ​នូវ​ជម្ងឺ​ដ​ង្កា​ត់​ដែល​បង្ក​ឡើង​ដោយ​សត្វ​មូល​ខ្លាខាំ ។

នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ផ្នែក​​ផ្សេង​ទៀត​ ដែល​ជា​ការ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​កងកម្លាំង​នគរបាល​ជាតិ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​លោកនាយ​ឧត្តមសេនីយ៍ សនិ្ត​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ