អ្នកមានបុណ្យជឿជាក់ច្បាស់ថា Messi នឹងនៅរហូតដល់អាយុ៤៥ឆ្នាំ
តាមប្រភពព័ត៌មាន Bleacher Report បានឱ្យដឹងថា នាយកក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu…
តាមប្រភពព័ត៌មាន Bleacher Report បានឱ្យដឹងថា នាយកក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu…
តាមប្រភពព័ត៌មាន Bleacher Report បានឱ្យដឹងថា នាយកក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu ជឿជាក់ថា ជើងខ្លាំងប្រចាំក្លិប Lionel Messi នឹងមិនទៅណាចោលក្លិបបច្ចុប្បន្ននេះឡើយ ហើយអាចនឹងនៅលេងរហូតដល់អាយុ៤៥ឆ្នាំ ទម្រាំតែចូលនិវត្តន៍ ។
Messi ដែលនឹងឈានចូលវ័យ៣២ឆ្នាំនៅខែមិថុនាខាងមុននេះ បានជួយក្លិបរបស់ខ្លួនឱ្យឈ្នះ Liverpool នៅក្នុងការប្រកួត Champions League កានលពីថ្ងៃពុធ ក្នុងលទ្ធផល 3-0 ។ ការស៊ុត Free Kick របស់កីឡាករអាហ្សង់ទីនរូបនេះ ធ្វើឱ្យគ្រប់គ្នាមិនសរសើរមិនបាន ។
នាយកក្លិប Barcelona លោក Bartomeu បានប្រាប់ព័ត៌មាន Guardian ថា Messi នឹងនៅលេងឱ្យក្លិបរបស់លោក រហូតទាល់តែការប្រកួតចុងក្រោយនៃអាជីពរបស់គេ ។ ពេលចុងក្រោយនោះ គឺនៅយូរតទៅទៀត មិនមែនឆាប់ៗនេះទេ ។
លោកមានប្រសាសន៍ថា៖«គេអាចនឹងនៅលេងដល់អាយុ៤៥ឆ្នាំក៏មិនដឹង។ ពួកយើងដឹងថា គេនឹងនៅលេងច្រើនឆ្នាំទៅមុខទៀត តាមតែគេចង់នៅលេង។ ពួកយើងបានត្រៀមកីឡាករក្មេងៗ ដូចជា Ousmane Dembele, Clement Lenglet និង Arthur ដែលសុទ្ធតែអាចទប់ទល់ពេល Messi ចូលនិវត្តន៍។ តែពេលនោះមិនមែនឆាប់ៗនេះទេ»។
គួរបញ្ជាក់ផងដែរថា Messi លេងនៅក្លិប Barcelona តាំងពីពេញវ័យជាកីឡាករបាល់ទាត់ រហូតមកដល់សព្វថ្ងៃ ។ កាលនោះគេផ្លាស់មកនៅ Catalonia តាំងពីនៅអាយុ១៣ឆ្នាំ ដែលពេលនេះមានអាយុ៣១ឆ្នាំទៅហើយ ៕
ចែករំលែកព័តមាននេះ