ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ព្រៃកោងកាង និង​ព្រៃ​លិច​ទឹក​នៅ​ព្រៃ​នប់រង​ការ​រំលោ.ភ​បំពាន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​ធនធានធម្មជាតិ​ នៅ​ចំណុច​ឡឥដ្ឋ​ចាស់ (​ស្ពាន​កំពង់​ស្មាច់​) ស្ថិត​ក្នុងភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ដែល​ធ្លាប់តែ​គ្របដណ្តប់​ដោយ​ដើម​កោង​កាងសម្រាប់់​ជា​ជម្រក​ជីវ​ចម្រុះ​គ្រប់​ប្រភេទ​អាស្រ័យរស់នៅ​នោះ បច្ចុប្បន្ន​…

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​ធនធានធម្មជាតិ​ នៅ​ចំណុច​ឡឥដ្ឋ​ចាស់ (​ស្ពាន​កំពង់​ស្មាច់​) ស្ថិត​ក្នុងភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ដែល​ធ្លាប់តែ​គ្របដណ្តប់​ដោយ​ដើម​កោង​កាងសម្រាប់់​ជា​ជម្រក​ជីវ​ចម្រុះ​គ្រប់​ប្រភេទ​អាស្រ័យរស់នៅ​នោះ បច្ចុប្បន្ន​ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​រង​ការ​កាប់​បំផ្លាញ​និង​ចាក់​ដី​លុប​រំលោភ​បំពាន​ពី​សំណាក់​ជនខិលខូច ក្នុង​គោលបំណង់​វាត​យក​ដី​តំបន់​នោះ​កាន់កាប់​ដោយ​ខុសច្បាប់​ស្ទើរ​អស់​ទៅ​ហើយ ។

ប្រធាន​អង្គការ CNRO​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃ​នប់ បាន​មាន​ប្រតិកម្ម​ខ្លាំង​ៗ បន្ទាប់​ពី​ទីតាំង​ព្រៃ​លិច​ទឹក​ព្រៃកោងកាង​ជាង​១០​ហិ​កតា ត្រង់​ចំណុច​ខាងក្រោយ​ឡឥដ្ឋ​ចាស់​(​ស្ពាន​កំពង់​ស្មាច់​)ស្ថិត​ក្នុងភូមិ​សំរុង ឃុំ​សំរុង ត្រូវ​បាន​គេ​លប​លួច កាប់​ទន្ទ្រាន​កាន់កាប់​យ៉ាង​អនាធិបតេយ្យ ។

សកម្មភាព​កាប់​ទន្ទ្រាន​តំបន់​ព្រៃ​លិច​ទឹក​ពី​សំណាក់​បុគ្គល​មាន​លុយ​មួយ​ចំនួន បាន​បំផ្លាញ​អស់​ជា​ច្រើន​ហិ​កតា​នៅ​ចំណុច​ខាងលើ ហើយ​ការ​កាប់​ទន្ទ្រាន​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ថា សកម្មភាព​នេះ​គឺ​ស្ថាប័ន​ពាក់ព័ន្ធ​ពិតជា​បានដឹង​យ៉ាង​ច្បាស់ ព្រោះ​ទីតាំង​នោះ​គឺជា​ចំណុច​ចេញចូល​ទៅ​មក​ឆ្លងកាត់ ។

ជុំវិញ​បញ្ហា​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​CNRO​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​បណ្តាញ​សារ​ព័ត៌មាន ដោយ ស្នើ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាន អាជ្ញាធរ ស្រុក មន្ទី​កសិកម្ម​ខេត្ត និង​មន្ទី​បរិស្ថាន សូម​អន្តរាគមន៍​ជា​បន្ទាន់ ហើយ​វែកមុខ​ជន​ដែល​នៅ​ពីក្រោយ​ខ្នង​សកម្មភាព​នេះ ថា​ពួក​គេ​សំអាង​ទៅ​លើ​អ្វី ឬ​មួយ​អាង​អំណាច បុណ្យស័ក្តិ បក្សពួក​យ៉ាងណា? ដើម្បី​អនុវត្ត​ទៅ​តាម​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ចំណុច​កាត់​សាច់​ណា​ដែល​ស្អុយ​ចេញ ដោយ​ពុំ​មានការ​យោគយល់​ឡើយ ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា​ថា នៅ​ចំណុច​ខាងលើពិតជា​មានការ​បំផ្លាញ​មែន ។ កន្លង​មក ខាង​រដ្ឋបាល​ជលផល​ស្រុក​ព្រៃ​នប់ បាន​ចុះ​ហាមឃាត់​ម្តង​ជា​២​ដង​ដែរ ប៉ុន្តែ​បុគ្គល​ដែល​មិន​ចេញ​មុខ​នោះ​នៅ​តែ​បន្ត​លប​លួច​កាប់​បំផ្លាញ​តាម​រួប​ភាព​បន្លំ​នៅ​ពេល​យប់ ។ នៅ​ពេល​កម្លាំង​ចម្រុះ​ចុះ​ទៅ គឺ​ពួក​គេ​គេចខ្លួន​បាត់ ពុំ​មាន​បុគ្គល​ណា​ម្នាក់​ចេញ​មក​ទទួលខុសត្រូវ​ឡើយ ។

លោក ឯម ភា បន្ត​ថា តំបន់​ខាងលើ​ទោះបី​ជា​ជន​នោះ​លួច​កាប់​បំផ្លាញ​បាន​ខ្លះ និង​ដាំ​ដំណាំ​អាស្រ័យ​ផល​មាន​ដូច​ជាដើម​ដូង​នៅ​ក្នុង​ដី​ព្រៃ​នោះ​យ៉ាងណា​ក៏​ដោយ ក៏​ផ្លូវច្បាប់​មិន​អនុញ្ញាត ហើយ​នៅ​តែ​តាម​មើល​បន្ត​ទៀត ។ ការ​លួច​ដាំដូង​គឺ​ធ្វើ​នៅ​ពេល​យប់ ដាំ​ក្នុង​ចន្លោះ​ព្រៃ​លិច​ទឹក ដោយ​មើលទៅ​មិនឃើញ​មាន​ដាំ​ឬ​កាប់​បំផ្លាញ​ឡើយ ។ ថ្មី​ៗ​នេះ ពេល​ដើម​ដូង​ធំ​បន្តិច​គឺ​ប្រមាណ​ជា​២​ឆ្នាំ បុគ្គល​នោះ​បាន​ចាប់ផ្តើម​កាប់​ព្រៃ​នៅ​តំបន់​ដាំដូង​ឱ្យ​វាល​តែ​ម្តង មើលទៅ​ដូច​ជា​មាន​ដំណាំ​ដែល​បាន​ដាំ​យូរណាស់​មក​ហើយ ។

ជាមួយ​គ្នា​នេះ សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ខេត្ត​ន រសៀល​ថ្ង​ដដែល​ថា ទាក់ទិន​នឹង​បញ្ហា​នេះ​វា​មាន​ភាព​ស្មុគស្មាញ​ច្រើន ព្រោះ​សកម្មភាព​នេះ​ធ្វើ​ឡើង តែ​ពេល​យប់ ហើយ​ពេល​ក្រុមការងារ​ចុះ​ទៅ​គឺក្រុម​កម្មករ​ចាំ​ដី​បាន​គេចខ្លួន​បាត់ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​ថា សកម្មភាព​កាប់​បំផ្លាញ​ពុំ​មាន​បន្ត​ទៀត​ទេ ហើយ​លោក​បាន​ប្រគល់​ភារកិច្ច​នេះ​ទៅ​ឱ្យ​រដ្ឋបាល​ជលផល​ស្រុក​ធ្វើការ​បន្ត ឯ​ចំណាត់ការ​ចំពោះ​ម្ចាស់​ទីតាំង​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។

តាម​មន្ត្រី​សាលាស្រុក​ម្នាក់​ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខាងលើ​បាន​ស្ងប់ស្ងាត់​មួយរយៈ​មក​ហើយ បន្ទាប់​ពី​ខាង​រដ្ឋបាល​ស្រុក​ចុះ​ទៅ​ហាមឃាត់ រហូត​ឃាត់ខ្លួន​កម្មករ​មក​ណែនាំ តែ​ពេល​ថ្មី​ៗ​នេះ​មានការ​ផ្ទុះ​សា​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​លួច​ចាក់​ដី ។ ជាមួយ​គ្នា​នេះ តាម​បញ្ជា​លោក​អភិបាលស្រុក ក្រុម​កា​ងារ​បាន​ចុះ​ពិនិត្យ​រហូត​ និង​មាន​វិធានការ​ឃាត់ខ្លួន តែ​ពេល​ទៅ​ដល់ទី​តាំង​នោះ ជន​ដែល​ប្រព្រឹត្ត​បាន​គេចខ្លួន​អស់
នៅ​តែ​ស្ថានភាព​ចាក់​ដី​ថ្មី​ដូច​ជា​ស្ថាបនា​ផ្លូវ​ជាដើម ៕

​​

អត្ថបទសរសេរ ដោយ