តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកនៅក្លិបអ្នកមានបារាំង PSG លោក Thomas Tuchel ថា Neymar មានប្រតិកម្មខ្លាំងទៅនឹងអ្វីៗដែលកើតឡើងលើរូបគេ ។ នៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ Neymar កើតមានរឿងរហូត ជាពិសេសគឺករណីដាល់អ្នកទស្សនាម្នាក់បែកមាត់ ក្រោយពេល PSG ចាញ់ Rennes ក្នុងការដណ្តើមពានបារាំង ។

ខាងសហព័ន្ធកីឡាបាល់ទាត់បារាំងនាពេលនេះបានធ្វើចំណាត់ការលើរឿងនេះដែលអាចឱ្យ Neymar មិនបានចូលប្រកួតពី ៣ទៅ៨ដង ។
គ្រូបង្វឹក PSG លោក Tuchel ប្រាប់អ្នកសារព័ត៌មានថា៖«ពួកយើងទាំងអស់គ្នាមានអារម្មណ៍ថា Neymar កំពុងមិនសប្បាយចិត្តទេនៅពេលនេះ ។ Neymar មិនចូលចិត្តការចាញ់ ហើយឆាប់មានប្រតិកម្មណាស់ជាមួយនឹងអ្វីដែលនិយាយមកលើគេ (Depression) »។

លោកបានបន្តថា៖«ខ្ញុំអាចនិយាយថា យើងមានការងាយស្រួលក្នុងការដឹងពីអារម្មណ៍របស់ Neymar ដោយសារតែគេឆាប់ទទួលការប៉ះពាល់។ ពួកយើងចង់ឱ្យគេ រៀនបង្ហាញពីអារម្មណ៍ពិត។ វាពិតជាល្អសម្រាប់យើងទាំងអស់គ្នា»៕
ចែករំលែកព័តមាននេះ