ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Boeing មិន​បាន​រាយការណ៍​ពី​បញ្ហា 737 MAX ដល់​ទៅ​១៣​ខែ

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចេញ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Boeing មិ​នា​បាន​ប្រាប់​ដល់​មន្ត្រី​អា​មេ​រិ​ក​ប្រមាណ​១​ឆ្នាំ​ថា​ពួក​គេ​បាន​ចេញ​ការ​ព្រមាន​ដល់​អ្នកបើកបរ​យន្តហោះ​ទាក់ទិន​នឹង​បញ្ហា​យន្តហោះ 737 MAX ។…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចេញ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Boeing មិ​នា​បាន​ប្រាប់​ដល់​មន្ត្រី​អា​មេ​រិ​ក​ប្រមាណ​១​ឆ្នាំ​ថា​ពួក​គេ​បាន​ចេញ​ការ​ព្រមាន​ដល់​អ្នកបើកបរ​យន្តហោះ​ទាក់ទិន​នឹង​បញ្ហា​យន្តហោះ 737 MAX ។

ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក​នេះ​បាន​ព្យាយាម​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ក្នុង​ការ​រុញច្រាន​ការ​ចោទប្រកាន់​ថា​ពួក​គេ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចំណាយ​លើ​ផ្នែក​សុវត្ថិភាព​យន្តហោះ​បន្ទាប់​ពី​មានការ​លេច​ចេញ​មក​ថា​ពួក​គេ​បាន​ចេញ​សេចក្តី​ព្រមាន​ទាក់ទិន​នឹង​បញ្ហា​នៃ​ប្រព័ន្ធ Angle of Attacks លើ​យន្តហោះ 737 MAX ។

ទិន្នន័យ Angle of Attack គឺ​ចា​ទិន្នន័យ​បាន​ពី​ប្រព័ន្ធ​ដែល​វាស់​ជ្រុង​នៃ​ស្លាប​យន្តហោះ​ដែល​ហោះ​កាត់​ខ្យល់​។ វា​ត្រូវ​បាន​សង្ស័យ​ថា​ដើរតួ​ក្នុង​ការ​បង្ក​បញ្ហា​ដល់​កម្មវិធី Software ដែល​បង្ក​ឲ្យ​យន្តហោះ​ហោះ​ចុះ​ក្រោម​រហូត​ដល់​ធ្លាក់ ។ Boeing បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​ក្នុង​ឆ្នាំ ២០១៧ ថា​ប្រព័ន្ធ AOA Disagree មាន​បញ្ហា​ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​ទិន្នន័យ​សំខាន់​ៗ​របស់​យន្តហោះ​ទេ ។

មន្ត្រី​រដ្ឋបាល​វិស័យ​អាកាសចរណ៍​សហព័ន្ធ (FAA) បាន​ប្រាប់​ដល់ Reuters កាលពី​ថ្ងៃអាទិត្យ​ថា Boeing បាន​រង​ចាំ ១៣​ខែ​មុន​នឹង​ប្រាប់​ដល់​ភ្នាក់ងារ​ខ្លួន​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៨ ។

Boeing បាន​និយាយ​ថា គណៈកម្មាធិការ​ត្រួតពិនិត្យ​សុវត្ថិភាព​មួយ​បាន​សម្រេច​ថា​បញ្ហា​នេះ​មិន​ចាំបាច់​សម្រាប់​ការ​បើកបរ​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា​ទេ ហើយ​វា​អាច​ដោះស្រាយ​បាន​ដោយ​គ្រាន់តែ​ធ្វើការ Update ប្រព័ន្ធ ។

FAA បាន​គាំទ្ររ​ង្វា​យ​តម្លៃ​នេះ​ប៉ុន្តែ​នៅ​តែ​រិះគន់ Boeing ទាក់ទិន​នឹង​ការ​ពន្យា​ពេល​ក្នុង​ការ​ប្រកាស​ពី​ព័ត៌មាន​នេះ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ