ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សប្រុស-ស្រី​ពីរនាក់​ រៀននៅវិទ្យាល័យ ​ហ៊ុន សែន ​សេរីភាព​ ក្រុងតាខ្មៅ ​ត្រូវរថយន្ត​កិនស្លាប់

12 ឆ្នាំ មុន

ខេត្តកណ្តាល​៖ យុវសិស្សថ្នាក់ទី១២​ ចំនួន០២នាក់​ រៀននៅវិទ្យាល័យ​ ហ៊ុន សែន​ សេរីភាព​ ស្ថិតនៅក្រុងតាខ្មៅ​ បានត្រូវ​រថយន្តកូរ៉េ​ចំណុះ២,៥តោន បើកបុកកិនអូស​បណ្តាល​ឲ្យ​ធ្លាយខួរ​ បែកថ្លើមស្លាប់ភាមៗ​គួរឲ្យរន្ឋត់នៅលើទ្រូង​ ។

ហេតុការណ៏នេះ​បានកើតឡើងនៅ​ម៉ោង២និង២០នាទី​រសៀលថ្ងៃទី១១ ​វិច្ឆិកា ​២០១៣​ នៅលើផ្លូវលេខ១០៧​ មុខវិទ្យាល័យ ​ហ៊ុន សែន សេរីភាព ។

សមត្ថកិច្ច​នៅមិនទាន់សន្និដ្ឋានថា​ យុវសិស្សទំាងពីរនាក់​ដែលស្លាប់នោះ​ ដើរឆ្លងថ្នល់​ ឬ យ៉ាងណានោះ​នៅឡើយទេ ​ប៉ុន្តែសាក្សីខ្លះថា ​យុវសិស្សទំាងពីរ​នាក់ដើរលើ​ចិញ្ចើមផ្លូវ ហើយរថយន្ត​បង្កគេចរថយន្តផ្សេងមួយទៀត ​ក៏បុកតែម្តង ​។

ចំណែកអ្នកបើកបរ​បានរត់គេចខ្លួនបាត់​ ក្រោយកើតហេតុ ​។ ជនរងគ្រោះទំាងពីរនាក់​ ម្នាក់ឈ្មោះ ហ៊ុន សៀកលាង​ ភេទប្រុស​ និង ឈ្មោះ ពៅ ធីតា អ្នកទំាងពីររស់​នៅឃុំស្វាយ​រលំ ស្រុកស្អាង​ ។ សាកសព ​ត្រូវបានសមត្ថកិច្ច​ប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាមប្រពៃណីរៀងៗ​ខ្លួន ៕