ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ព្រូស​បើក​ដោយជនជាតិចិន ជ្រុលបុ.កស្ត្រីមានផ្ទៃពោះជិតគ្រប់ខែកំពុងហូបបបរមុខផ្ទះ​​

1 នាទី មុន
  • កំពត

ខេត្តកំពត​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ព្រូស បើកបរ​ដោយ​ជនជាតិ​ចិន រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​រុ​ល​ចូល​មុខ​ផ្ទះ​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់ ​ដែល​កំពុង​អង្គុយ​ហូប​បបរ​នៅ​មុខ​ផ្ទះ​ និង​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ខូច​ខ្ទេចខ្ទី​រ និង​ស្ត្រី​ដែល​កំពុង​អង្គុយ​​ហូប​បបរ​រង​របួសធ្ងន់…

ខេត្តកំពត​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ព្រូស បើកបរ​ដោយ​ជនជាតិ​ចិន រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​រុ​ល​ចូល​មុខ​ផ្ទះ​បុក​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់ ​ដែល​កំពុង​អង្គុយ​ហូប​បបរ​នៅ​មុខ​ផ្ទះ​ និង​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ខូច​ខ្ទេចខ្ទី​រ និង​ស្ត្រី​ដែល​កំពុង​អង្គុយ​​ហូប​បបរ​រង​របួសធ្ងន់ រួច​ហើយ​ជ្រុល​ចូល​បុក​ជញ្ជាំង​ផ្ទះ​ផង ។ រីឯ​ស្ត្រី​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​ពេល​បញ្ជូន​ដល់​មន្ទីរ​បាន​ស្លាប់​​យ៉ាង​អ​ណោ​ច​អា​ធ័ម ​។

ហេតុការណ៍​គ្រោះថ្នាក់​​​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៥​ និង​០៦​ន​ស​ទី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៣-១៤៤ ស្ថិត​ក្នុងភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​នោះ​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវជាតិ​ហើយ​បាន​បុក​រះ​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយ​ហូប​បបរ​នៅ​មុខ​ផ្ទះ ​និង​ម៉ូតូ​មួយ​គ្រឿង​ចត​នៅ​មុខ​ផ្ទះ​បណ្ដាល​ឲ្យ​ខ្ទេច​ម៉ូតូ​ និង​មនុស្ស​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ក្រោយ​ពេល​កើតហេតុ ​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ទឹកឈូ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​និង​ធ្វើការ​វាស់វែង​។

សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ​អ្នកបើកបរ​រថយន្ត​មាន​ឈ្មោះ GAO GAUNJIN ភេទ​ប្រុស​ ជា​ជនជាតិ​ចិន កម្ម​លិខិតឆ្លងដែន​លេខ EF4667935 និង​កាន់​បណ្ណ​បើកបរ​លេខ B.00337235 ស្នាក់​នៅ​ភូមិ​វាល ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បើកបរ​រថយន្ត​ម៉ាក TOYOTA PRIUS ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2CC-8965 មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ធ្វេសប្រហែស ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ព្រំ វិ​ជ្ជ​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត រង​របួសធ្ងន់ បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់​ ។ វត្ថុ​តាង​រួម​មាន រថយន្ត និង​ម៉ូតូ​ចំនួន​០២​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។

​សព​ស្ត្រីជន​រង​គ្រោះ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ជន​បង្ក​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​​កសាង​សំណុំរឿង​ទៅ​តុលាកា​រដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ