ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គេច​ពី​ក្មេង​ទំនើង ជួប​គ្រោះ​​​តាមបណ្តោយផ្លូវ​ជាតិលេខ​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ពេក​គេច​ពី​ក្មេង​ទំនើង​ដេញ​វាយ​គ្នា​តាម​ផ្លូវ​ធ្វើ​ឱ្យ​រេ​ចង្កូតរថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម ចំណែកឯ​រថយន្ត ខ្ទាត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោ​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ពេក​គេច​ពី​ក្មេង​ទំនើង​ដេញ​វាយ​គ្នា​តាម​ផ្លូវ​ធ្វើ​ឱ្យ​រេ​ចង្កូតរថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម ចំណែកឯ​រថយន្ត ខ្ទាត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោ​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​ ២AU-៨២០៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ គាត់​បើកបរ​រថយន្ត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​តែ​គាត់​បើករថយន្ត​គេច​ពី​ក្មេង​ទំនើង​ដេញ​វាយ​គ្នា​តាម​ផ្លូវ ទើប​គាត់​បើក​គេច​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​ឱ្យ​បាក់​អស់​មួយ​ដើម និង​ធ្វើ​ឱ្យ​ខ្ទាត​រថយន្ត​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​រថយន្ត​និង​អ្នកបើកបរ​ទៅ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នាំ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ