ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសខកខ្លួនបាក់ក្តោងច្រមុះ ក្នុងតំបន់​ភ្លើង​ពណ៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​៥​នាក់​ដែល​នាំ​ជន​ពាក់ព័ន្ធ​គ្រឿងញៀន ​ទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ហើយ​ត្រឡប់​មក​វិញ​ឃើញ​ជន​មួយ​ក្រុម​ជិះ​ម៉ូតូ​ជែង​បែប​ឌឺ ក៏​បាន​ហៅ​សួរនាំ បែរជា​ពួក​គេ​លើកគ្នា​ព្រួត​វ៉ៃ​ប៉ូលិស​ទាំង​មាន​កាំភ្លើង​នៅ​នឹង​ដៃ បណ្តាល​ឲ្យ​រង​របួស​២​នាក់បាក់​ក្តោងច្រមុះ​ម្នាក់ ធ្វើ​ឲ្យ​ប៉ូលិស​ផ្ទុះអាវុធ​គំរាម​ជា​ច្រើន​គ្រាប់​ការពារ​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​៥​នាក់​ដែល​នាំ​ជន​ពាក់ព័ន្ធ​គ្រឿងញៀន ​ទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ហើយ​ត្រឡប់​មក​វិញ​ឃើញ​ជន​មួយ​ក្រុម​ជិះ​ម៉ូតូ​ជែង​បែប​ឌឺ ក៏​បាន​ហៅ​សួរនាំ បែរជា​ពួក​គេ​លើកគ្នា​ព្រួត​វ៉ៃ​ប៉ូលិស​ទាំង​មាន​កាំភ្លើង​នៅ​នឹង​ដៃ បណ្តាល​ឲ្យ​រង​របួស​២​នាក់បាក់​ក្តោងច្រមុះ​ម្នាក់ ធ្វើ​ឲ្យ​ប៉ូលិស​ផ្ទុះអាវុធ​គំរាម​ជា​ច្រើន​គ្រាប់​ការពារ​ខ្លួន ។ រឿង​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ឧសភា នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ហៅ​ផ្លូវ​ម៉ៃ​ដា តំបន់​បណ្តុំ​ភ្លើងពណ៌​ដែល​ទីនោះ​មាន​ជើងកាង​ច្រើន​នាក់​ជា​មនុស្ស​កាច​កាង​ហាង​ខារ៉ាអូខេ​ស្ថិត​នៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​៤​នាក់​ គឺ​១-​ឈ្មោះ ផា​ន ស្រូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់​នៅ​ម្តុំ​លូ​ប្រាំ ២-​ឈ្មោះ ផា​ន ស្រៀ​ង ត្រូវជា​បងប្អូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ម្តុំ​លូ​ប្រាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង ៣-​ឈ្មោះ ថូ ហឿ​ន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ស្នាក់​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​យីហោ​រុន​សោ​ន ៤-​ឈ្មោះ ចាន់ ចាវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ខារ៉ាអូខេ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​នាំ​ជនសង្ស័យ​គ្រឿងញៀន​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​ត្រឡប់​មក​វិញ​តាម​បណ្ដោយ​ផ្លូវ​២០០៤​នៅ​ម្តុំ​មាន​ហាង​ខារ៉ាអូខេ​ជា​ច្រើន​ជិត​ស្តុ​ប​វត្ត​អង្គ​តា​មិ​ញ ។ ពេល​មក​ដល់​តំបន់​ភ្លើងពណ៌​ច្រូងច្រាង​នេះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​៣​នាក់ ប្រុស​២ ស្រី​១​ជិះ​ម៉ូតូ​២​គ្រឿង​ជិះ​ជ្រែ​តាម​ផ្លូវ ហើយ​ប៉ូលិស​ក៏​សួរនាំ បែរជា​ជន​ទាំងនោះ​ឌឺដង​ដាក់ នឹង​ស្រែកហៅ​បក្សពួក​នៅ​ខារ៉ាអូខេ​ម្តុំ​ខាងលើ​ឱ្យមក​ជួយ​ស្រែក​ដូច​ធ្លាប់​មាន​គំនុំ​នឹង​គ្នា ។ បន្ទាប់​មក​បាន​នាំ​គ្នា​ទាំង​ក្រុម​វាយ​សមត្ថកិច្ច​ទាំង​មាន​កាំភ្លើង​អាកា​នៅ​នឹង​ដៃ​បណ្តាល​ឲ្យ​ប៉ូលិស​របួស​២​នាក់ ក្នុង​នោះ​បាក់​ក្តោងច្រមុះ​ម្នាក់ ព្រមទាំង​បាន​ស្រែក​ចោទប្រកាន់​ថា សមត្ថកិច្ច​វាយ​ប្រជាពលរដ្ឋ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ផ្ទុះ​ហិង្សា​អស់​រយៈពេល​ប្រហែល​ជិត​មួយ​ម៉ោង ភាគី​ទាំង​សងខាង​បាន​ស្ងាត់​ការ​ប្រឈម​មុខ​ដាក់​គ្នា ពេល​នោះ​ភាគី​ទាំងនោះ​បាន​ស្រែក​ជា​ច្រើន​ដង​ថា សមត្ថកិច្ច​វាយ​ប្រជាជន ដែល​តាម​ពិត​ទៅ​គឺ​ប៉ូលិស​វាយ​ទប់ទល់​ដើម្បី​ការពារ​ខ្លួន ។ បន្ទាប់​មក​ក្រុម​ខារ៉ាអូខេ​រាប់​សិប​នាក់ បាន​នាំ​គ្នា​មក​បង្ក​អនាធិបតេយ្យ​ពេញ​ផ្លូវ បណ្តាល​ឲ្យ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដេញ​បំបែក​នឹង​ឃាត់​មនុស្ស​កាច​៤​នាក់ ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ ។

ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ជន​ស្ទាវ​ទាំង​៤​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដោយ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ដែល​ចៀស​មិន​រួច​ពី​ជាប់គុក​ឡើយ ។ ប្រភព​ច្បាស់​ការណ៍​ឱ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ឧសភា​នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ បាន​ចុះ​បិទ​ហាង​KTV និង​ហាង​មួយទៀត​ដែល​សង្ស័យ​បង្ក​ហិង្សា​វាយតប់​ទៅ​លើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បណ្ដាល​ឲ្យ​រង​របួស​២ ។

ហាង​ដែល​ត្រូវ​ចុះ​បិទ​នោះ​រួម​មាន អាហារ​ដ្ឋា​ន​យីហោ «​ម្ហូប​ខ្មែរ​ស្រី​ពេជ្រ 999 » និង​ហាង​ខារ៉ាអូខេ​KTV យីហោ​«​ហ្គោ​ល​ឌិន​សោ​ន​»​ដែល​ហាង​ទាំង​២​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប៉ុន្តែ​ការ​ចុះ​បិទ​នេះ​មិន​បាន​សម្រេច​ទេ ដោយសារ​តែ​ខណៈនោះ​មានការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ម្ចាស់​ហាង​ទាំង​២​ខាងលើ ដោយ​ពួក​គាត់​និយាយ​ថា បើ​ចង់​បិទ​ទាល់តែ​បិទ​ទាំងអស់​ទើប​យុត្តិធម៌ ។ ព្រោះ​នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ មាន​អ្នក​ចេញ​ទៅ​វាយ​ប៉ូលិស​គ្រប់​ហាង ហើយ​នៅ​តាម​ផ្លូវ​នោះ​មិនមែន​មាន​តែ​ហាង​២​នេះ​ទេ គឺ​មាន​រាប់​សិប​ហាង​ឯណោះ ។

ម្ចាស់​ហាង​នេះ​ចោទ​ទៀត​ថា ម្យ៉ាង​មន្ត្រី​នគរបាល​ទាំង​២​នាក់​ខាងលើ​ក៏​កាន់​កាំភ្លើង​ច្រងេងច្រងាង​និង​យក​ខ្នោះ​វាយ​ទៅ​លើ​បុរស​២​នាក់ ព្រោះតែ​ខឹង​ជិះ​ម៉ូតូ​ជែង​ដែរ ។ ដូច្នេះ​បើ​ចង់​បិទ​តែ​ហាង​ពួក​គាត់​២​នេះ គឺ​មិន​បាន​ដាច់ខាត ។ ពេល​នោះ​សមត្ថកិច្ច​ម្រុះ​ក៏​បាន​ឲ្យ​មន្ត្រី​នគរបាល​រង​គ្រោះ​ទៅ​ចង្អុល​ចំ​ហាង​នោះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​មានការ​តវ៉ា​ខ្លាំងក្លា​បែប​នេះ​ពី​ម្ចាស់​ហាង​នោះ ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រេច​ដកថយ​វិញ​រង់ចាំ​ឲ្យ​នគរបាល​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​សិន ពេល​ណា​ច្បាស់លាស់​ហើយ​ត្រូវ​បិទ​ភ្លាម​តែ​ម្ដង ។ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ