ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើន​ទំហំ​នាំ​ចេញ​អង្ករ​របស់​មី​យ៉ា​ន់​ម៉ា

4 ឆ្នាំ មុន

លោក U Khin Maung Lwin ជំនួយការ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​សារព័ត៌មាន The Myanmar Times…

លោក U Khin Maung Lwin ជំនួយការ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​សារព័ត៌មាន The Myanmar Times ថា ប្រទេស​ចិន​បាន​យល់ព្រម​នាំ​ចូល​អង្ករ៤​សែន​តោន​ ពី​មី​យ៉ា​ន់​ម៉ា ឆ្លងកាត់​សមុទ្រ​ដោយ​បង្កើន​កូតា​នាំ​ចូល​អង្ករ​មី​យ៉ា​ន់​ម៉ា​ពី​ចំនួន១​សែន​តោន​ ។ លោក​បាន​មាន​ប្រសាសន៍​ថា «​ស្រូវ​អាច​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់​ៗ​នេះ» ។

យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​មី​យ៉ា​ន់​ម៉ា (MRF) បានឱ្យ​ដឹង​ថា ការ​កើនឡើង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ការ​បង្កើន​កូតា​នាំ​ចេញ​អង្ករ​របស់​មី​យ៉ា​ន់​ម៉ា ដល់​ចំនួន ៤​សែន​តោន
នៅ​វេទិការ​សេដ្ឋកិច្ច​ចិន​-​មី​យ៉ា​ន់​ម៉ា​ទី​២ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ខែកុម្ភៈ​នៅ​ក្នុង​ខេត្ត​យូ​ណា​ន​។

ក្នុង​អំឡុង​វេទិកា​នេះ​ មន្ត្រី​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ជំរុញ​ឱ្យ​ចិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ផ្លូវការ​មួយ រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​នាំ​អង្ករ​និង​អង្ករ​បាក់​ទៅ​កាន់​ប្រទេស​ចិន​។

អង្ករ​ខូច​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​កូតា​ចំនួន៤​សែន​តោន​នោះ​ទេ​។ ក្រសួងកសិកម្ម​បសុសត្វ​និង​ធារាសាស្ដ្រ​កំពុងធ្វើការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា សម្រាប់​ការ​ចាត់ចែង​គុណភាព​នៃ​ការ​ត្រួតពិនិត្យ​គុណភាព​អធិការកិច្ច និង​ការ​ដាក់​ឱ្យ​ដំណើរការ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន (AQSIQ) សម្រាប់​ការ​នាំ​ចេញ​កសិផល​សត្វ​សមុទ្រ​និង​ផលិតផល​ឧស្សាហកម្ម ដែល​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន បន្ទាប់​ពី​អង្ករ​ខូច អាច​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិនតា​មរយៈ​សមុទ្រ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើ​តាម​សម្តី​របស់​លោក U Khin Maung Lwin​។

គួរ​បញ្ជាក់​ផង​ដែរ​​ ប្រទេស​ចិន​គឺជា​ទីផ្សារ​នាំ​ចេញ​ស្រូវ​ចម្បង សម្រាប់​មី​យ៉ា​ន់​ម៉ា ហើយ​ការ​នាំ​ចេញ​ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ព្រំដែន​។ ទីផ្សារ​នាំ​ចេញ​ផ្សេង​ទៀត​គឺ​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​៕

អត្ថបទសរសេរ ដោយ