ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសកេនយ៉ារូបនេះ…ត្រូវបានចាត់ទុកជាវីរបុរស

4 ឆ្នាំ មុន

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៤៥​ឆ្នាំ​ មក​ពី​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា ត្រូវ​បាន​គេ​ចាត់ទុកជា​វីរ​បុរសម្នាក់ ក្រោយ​ពី​កាន់​ចប​ធ្វើ​ផ្លូវ​ចម្ងាយ​១​ម៉ា​យតែ​ម្នាក់ឯង អស់​រយៈពេល​៦​ថ្ងៃ​ ។ លោក…

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៤៥​ឆ្នាំ​ មក​ពី​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា ត្រូវ​បាន​គេ​ចាត់ទុកជា​វីរ​បុរសម្នាក់ ក្រោយ​ពី​កាន់​ចប​ធ្វើ​ផ្លូវ​ចម្ងាយ​១​ម៉ា​យតែ​ម្នាក់ឯង អស់​រយៈពេល​៦​ថ្ងៃ​ ។ លោក Nicholas Muchami ជា​អ្នក​ភូមិ Kaganda មិន​អាច​ឈរ​នៅ​មើល​អ្នក​ភូមិ​របស់​ខ្លួន ​រង់ចាំ​រដ្ឋ​ធ្វើ​ផ្លូវ​ឱ្យ​បាន​ទេ​ ។

រដ្ឋ​បាន​សម្រេច​ថា ​នឹង​ធ្វើ​ផ្លូវ​ជូន​អ្នក​ភូមិ​របស់​លោក​តាំងពី​យូរ​មក​ហើយ តែ​មិន​ទាន់​ឃើញ​ធ្វើ​ទាល់តែ​សោះ។ ផ្លូវ​ដែល​ប្រជាជន​ធ្វើ​ដំណើរ​សព្វថ្ងៃ ត្រូវ​បាន​គេ​បិទ​ចោល​ហើយ ដោយសារ​តែ​មាន​ឆ្លងកាត់​ដី​ឯកជន​របស់​គេ​។ ដូចនេះ អ្នក​ភូមិ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ដែល​មាន​ចម្ងាយ​ដល់​ទៅ​៤​គីឡូម៉ែត្រ​។

លោក Muchami ដែល​ជា​អ្នកធ្វើការ​បាន​ប្រាក់​តិចតួច​ពេល​ថ្ងៃ និងយាម​ពេល​យប់ ដើម្បី​ចិញ្ចឹម​
ក្រពះ បាន​សម្រេចចិត្ត​ជីក​ផ្លូវ​ដែល​មាន​ប្រវែង​ជិត​២​គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​តែ​ឧបករណ៍​ធ្វើស្រែ​
ចម្ការ​ប៉ុណ្ណោះ​។ លោក​ចាប់ផ្តើម​ធ្វើ​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ជា​រៀងរាល់ថ្ងៃ​។ បើ​ទោះបីជា​អស់​រយៈ​ពេល​៦​ថ្ងៃ លោក​មិន​ទាន់​សម្រេច​ប្រវែង​ផ្លូវ​ទាំងអស់​ក៏​ដោយ គេ​បាន​និយាយ​ពី​គាត់​គ្រប់​គ្នា​នៅ​លើ​សារព័ត៌មាន​អន្តរជាតិ​។

អ្នក​ភូមិ​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​អំពើ​ល្អ​មិន​ខ្វល់​ពី​ខ្លួនឯង​របស់​លោក Muchami ផង​ដែរ​។ ផ្លូវ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​សិស្សសាលា​នៅ​ក្នុងភូមិ ពេល​ពួក​គេ​ត្រូវ​ដើរទៅ​សាលា​ ៕

អត្ថបទសរសេរ ដោយ