ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅ​​តុលាការ ​ចោរ​ចិន​ទាំង២សារភាព​ថា​​…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​រង​ការ​វាយ​ទ្រម​ខ្លួន​ដោយ​កំហឹង​មហាជន បុរស​ជនជាតិ​ចិន២​នាក់​ដែល​ជាប់​ចោទ​ពី​បទ​លួចបាន​ត្រូវ​នគរបាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូ​ង​ខេត្ត ។ ជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Jing Hua…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​រង​ការ​វាយ​ទ្រម​ខ្លួន​ដោយ​កំហឹង​មហាជន បុរស​ជនជាតិ​ចិន២​នាក់​ដែល​ជាប់​ចោទ​ពី​បទ​លួចបាន​ត្រូវ​នគរបាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូ​ង​ខេត្ត ។ ជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Jing Hua Ping អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​ព្រះសីហនុ និងម្នាក់​ទៀត​ឈ្មោះ Tong Jing Ming អាយុ​៤៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សណ្ឋា​គារ ជី​ង​ទីង ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

យោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្តឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមេសា​កន្លង​ទៅ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​ម្តុំ​ហាង​សំពៅ​មាស ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ករណី​ចោរកម្ម​លួច​បើកទ្វារ​រថ យន្ត​យក​សម្ភារ បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​២នាក់ ។ ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក អ៊ែ​រ​ប្លេ​៊​ត ពណ៌​ទឹក​ប៊ិក គ្មាន​ផ្លា​ក​លេខ បាន​ធ្វើ​សកម្មភាព លួច​បើកទ្វារ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ចត​ទុក​នៅ​ក្បែរ​ហាង​សំពៅ​មាស ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ប៉ុន្តែ​ភ្លាម​នោះ​ត្រូវ​ម្ចាស់​រថយន្ត​ឃើញ​ទាន់ និង​ស្រែក​ឆោឡោ​ឡើង ជនសង្ស័យ​ទាំង​២​នាក់​ក៏​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​ប៉ុស្តិ៍​លេខ​៣​ឃាត់ខ្លួន​បាន ។ បន្ទាប់​មក ម្ចាស់​រថយន្ត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ក៏​បើករថយន្ត​ចេញ​ទៅ​បាត់ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្វែងរក ។

ទោះជា​យ៉ាងណា​ក្តី សមត្ត​កិច្ច​បាន​ចាត់​ទុក​ថា អំពើ​ចោរកម្ម​នេះ​ជា​បទល្មើស​ជាក់ស្តែង ទោះបី សកម្មភាព​នោះ​ប្រព្រឹត្ត​មិន​ទាន់​បាន​សម្រេចក៏ដោយ ហើយ​នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បានសារភាព​ថា ពួក​គេ​ធ្លាប់​គាស់​ទ្វារ​រថយន្ត​លួច​យក​សម្ភារ​ចំនួន​២​លើក​មក​ហើយ នៅ​ក្នុង​ក្រុងព្រះ​សីហ​នុ ហើយ​លើក​នេះ​ចំ​ថ្ងៃ​ស៊យ បើ​កុំ​តែបាន​នគរបាល​អន្តរាគមន៍​ទាន់​ម្ល៉ោះ​ក្ស័យជីវិត​ ។

អត្ថបទសរសេរ ដោយ