ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់ទូលួ.ចទ្រព្យសម្បត្តិបាន​១​ថ្ងៃ ត្រូវអស់លក្ខណ៍២នាក់​

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ​ខណៈ​ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ទូ​នៅ​លើ​​ផ្ទះ​ប្រជាពលរដ្ឋ យក​ទ្រព្យសម្បត្តិ លុយកាក់​និង​សម្ភារៈ​ជា​ច្រើន រត់គេច​ខ្លួន​បាន​មួយ​ថ្ងៃ ម្ចាស់ផ្ទះ​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​។

ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​គាស់​ទូ​លួច​ទ្រព្យសម្បត្តិ​) ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​ព្រៃស្រោង ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ទោ ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ទី​១- ឈ្មោះ អ៉ី​ម សុ​ភ័​ក្រ ហៅ ម៉ូ​ញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​រំដួល​៨៨ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ទី​២- ឈ្មោះ ចាន់ លាភ​សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃស្រោង ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ទោ ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៦ នគរបាល​ប៉ុស្ដិ៍​ឃុំ​អូរ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ សឿង ស្រី​ម៉ុម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​រំដួល​៨៨ ឃុំ​អូរ ស្រុក​ភ្នំស្រួច បាន​ប្ដឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ មិនដឹង​ចំនួន ដែល​បាន​ធ្វើ​សកម្មភាព​គាស់​ទូ​លួច ទ្រព្យសម្បត្តិ​(​លុយ និង​ទូរស័ព្ទ ព្រមទាំង​សម្ភារៈ​)​។ ស្ត្រី​ខាងលើ​បាន​រៀបរាប់​ថា នៅ​ប្រហែល​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន ចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ភូមិ​រំដួល​៨៨ ឃុំ​អូរ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មិនដឹង​ចំនួន​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ទូលួច​លុយ​អស់​ចំនួន​២.០០០.០០០​រៀល (​ពីរ​លាន​រៀល​គត់​) នៅ​ពេល​គាត់​មិន​នៅផ្ទះ​ហើយ​ទុក​ឱ្យ​កូនស្រី​ក្មេង​ៗចំនួន​២​នាក់​នៅ​ចាំផ្ទះ ​ដេក​លក់​អស់​។

លោក​វរសេនីយ៍ទោ ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន បន្ថែម​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ម្ចាស់ផ្ទះ​រួច​មក តាម​ការ​ស្រាវជ្រាវ​នៅ​វេលា​ម៉ោង ១២​និង​២០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ឃុំ​អូរ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ជា​មុខសញ្ញា​ចំនួន​២​នាក់ នៅ​ចំណុច​ភូមិ​ព្រៃស្រោង ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ក្រោយ​ឃាត់ខ្លួន នគរបាល​បាន​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឡើង​តាម​ដំបូល​វ៉េ​រ៉​ង់​ដា ចូល​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​យក​កូនសោ ដែកគាស់ និង​ដែក​ទីប គាស់​ទូរ​យក​លុយ​បាន​មួយ​ចំនួន រួម​ទាំង​ទូរស័ព្ទ ពិតប្រាកដ​មែន​។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នគរបាល​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួមមាន ៖
១-​កូនសោរ​ចំនួន​២​គ្រាប់
២-​ដែក​ទីប​មូល​ប្រហោង​១​ដើម ៣-​ដែកគាស់​តូច​១​ដើម ៤-​ទូរស័ព្ទ​IPhoneX ពណ៌​ស​១​គ្រឿង
៥-​ប្រាក់​ចំនួន ៤៥០,០០០ (​បួន​សែន​ប្រាំ​ម៉ឺន​)​រៀល និង​បាន​ប្រគល់​ជូន​ម្ចាស់​(​ជន​រង​គ្រោះ​)​វិញ​ហើយ​។

បច្ចុប្បន្ន ​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង ត្រូវបាន​នគរបាល​ស្រុក​ភ្នំស្រួច​​កសាង​សំណុំរឿង​បញ្ជ​ន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​