ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ៖ គ្រោះទឹកជំនន់មិនទាន់មាន ពលរដ្ឋកម្ពុជាបាត់បង់ជីវិតនោះទេ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​អរគុណ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​អន្តរាគមន៍​ចុះ​ជួយ​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា​ពី​គ្រោះ​ទឹកជំនន់ ខណៈ​ពលរដ្ឋ​កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លា​.​ប់​ដោយសារ​គ្រោះ​ទឹកជំនន់ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១០ នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា គ្រោះ​ទឹកជំនន់​បាន​វាយប្រហារ​ខេត្ត​ចំនួន​១០ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ស្លា​.​ប់​ដោយសារ​ទឹកជំនន់​នោះ​ទេ ។

សម្តេច​ធិ​បតី ក៏​បាន​លើក​ឡើង​ថា ទឹកជំនន់​នេះ បាន​ធ្លាប់​មក​ពី​ប្រទេស​ថៃ តែ​ទោះបីជា​យ៉ាងណា អាជ្ញាធរ​បាន​ធ្វើការ​គ្រប់គ្រង​នឹង​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ ជាង​នេះ​កងកំលាំងប្រដាប់អាវុធ នៅ​តាម​ព្រំដែន​បាន​កំពុង​ឈរជើង​យ៉ាង​ម៉ឺងម៉ាត់ ៕